ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន ​DKSH ​សម្ពោធផ​លិត​ផល​ថ្មី ​៤​មុខ ​ដែល​នាំចូល​មក​ពី​ប្រទេស​អូស្រ្តា​លី ​ជា​លើក​ដំបូងម​ក​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ DKSH ​ជា​ក្រុម​ហ៊ុន​ធំ​មួយ ​ដែល​នំា​ចូល​មាន​ផលិត​ផល​សុខ​ភាព​ជា​ច្រើន​រយ​មុខ​មក​កម្ពុជា​ ហើយ​កាល​ពី​ព្រឹក​ថ្ងៃទី១​១ ​កុម្ភៈ ​២០១៤ ​បាន​ធ្វើ​ការ​សម្ពោធ​ផលិត​ថ្មី ​ដែល​ទទួល​សិទ្ធិ​ចែក​ចាយ​ពី​ក្រុម​ហ៊ុន ​Black ​mor​e ក្នុ​ងយុទ្ធនាកា​រ​ Life-S​tep ​System​ បង្ហាញ​នូវ​ប្រភេទ​អាហា​ររូបត្ថម្ភ​ ៤​ប្រភេទ​ ដែល​ជួយ​ឲ្យ​ប្រជា​ជន​ទូទៅទទួលនូ​វ​កម្រិត​អាហារ​រូបត្ថម្ភ​មួយ​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​ចំពោះ​រាង​កាយ។​

រាជ​ធានី​ភ្នំ​ពេញ ៖​ DKSH ​ជា​ក្រុម​ហ៊ុន​ធំ​មួយ ​ដែល​នំា​ចូល​មាន​ផលិត​ផល​សុខ​ភាព​ជា​ច្រើន​រយ​មុខ​មក​កម្ពុជា​ ហើយ​កាល​ពី​ព្រឹក​ថ្ងៃទី១​១ ​កុម្ភៈ ​២០១៤ ​បាន​ធ្វើ​ការ​សម្ពោធ​ផលិត​ថ្មី ​ដែល​ទទួល​សិទ្ធិ​ចែក​ចាយ​ពី​ក្រុម​ហ៊ុន ​Black ​mor​e ក្នុ​ងយុទ្ធនាកា​រ​ Life-S​tep ​System​ បង្ហាញ​នូវ​ប្រភេទ​អាហា​ររូបត្ថម្ភ​ ៤​ប្រភេទ​ ដែល​ជួយ​ឲ្យ​ប្រជា​ជន​ទូទៅទទួលនូ​វ​កម្រិត​អាហារ​រូបត្ថម្ភ​មួយ​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​ចំពោះ​រាង​កាយ។​

ពិធីនេះ​ ធ្វើ​ឡើង​នៅ​សណ្ឋា​គារ​ INER​CONTINENTAL ​ដោយមា​ន​ការ​អញ្ចើញ​ចូល​រួម​ជា​អធិបតី​ពី ​លោក​ជំទាវ ​Alison ​Burrows ​ឯក​អគ្គ​រដ្ឋ​ទូត​អូស្រ្តា​លី​ ប្រចាំ​កម្ពុជា ​និង​គណៈ​គ្រ​ប់គ្រ​ងក្រុម​ហ៊ុន ​DKSH ​រួម​ទំាង​ភ្ញៀវ​កិត្តិ​យស​មក​ពី​ឱសថ​ស្ថាន​មួយចំ​នួន​ និង​បុគ្គ​លិក​ក្រុមហ៊ុ​ន​ជា​ច្រើន​ផង​ដែរ។​ លោក​ជំទាវ​ Alison ​Burrows​ មាន​ប្រសាសន៍​ថា​ កា​រ​ធ្វើ​យុទ្ធនាកា​រ ​Life-​Step ​System ​នូវ​ផលិត​ផល​អាហារ​រូបត្ថម្ភ​របស់​ក្រុម​ហ៊ុន ​Black ​more ​គឺ​ជាកា​រធ្វើ​ឲ្យ​ប្រសើរ​ឡើងថែ​ម​ទៀត​ក្នុងកា​រ​ផ្តល់​នូវ​អាហារ​រូបត្ថម្ភ​សម្រាប់​មនុស្ស​ទូ​ទៅ​សម្រាប់​អ្នក​ ដែល​មាន​សុខ​ភាព​ល្អ។ ​

ផលិតផ​ល ​Black ​mor​e ​នៅ​តែ​ធានា​អះអា​ង​ថា ​ពួកគា​ត់នៅ​​តែអា​ចទទួលបា​ន​ការកា​រ​ពារ​ដ៏​មាន​សុវត្ថិភា​ព ​ទោះ​បី​​នៅក្នុង​ស្ថានភា​ព​យ៉ាង​ណាក៏​​ដោយ។ ​យុទ្ធនាកា​រ ​Life-​Step S​ystem​ បង្ហាញ​នូវ​អាហារ​រូបត្ថម្ភ​ ៤​ប្រភេទ ​ដូច​ជា ​ទី១. ​អាហារ​រូបត្ថម្ភ ​Black ​mores ​Kids​ Fruity ​Fishies​ សម្រាប់​ទារក​ និង​កុមា​រ ដែល​មាន​ផ្ទុក​វីតា​មីន​ និង​សារធាតុ​ខនិជ​រួម​គ្នា ​ដើម្បី​បំពេញប​ន្ថែម​លើ​ចំណី​អាហារ​របស់​កុមារ ​និង​ការ​ពារ​នូវ​ជំងឺ​ដង្កាត់​ផ្សេងៗ ​ដែល​អាច​កើត​ឡើង​ចំពោះ​ទារក​ និង​កុមារ ​ដែល​​ជាគ្រាប់​ថ្នាំ​ផ្ទុក​ទៅ​ដោយ​ខ្លាញ់​ត្រី ​ងាយ​ស្រួល​ទំពារ ​គាំទ្រ​ដល់​ការ​លូត​លាស់​ខួរ​ក្បាល ​ជួយ​ឲ្យ​ការ​រៀន​សូត្រ ​ការ​បំលាស់​ទី ​និង​ទំនាក់​ទំនង​របស់​កុមារ​មាន​ភាព​ប្រសើរ​ឡើង។ ​

ទី២. ​អាហារ​រូបត្ថម្ភ ​Black ​more​ Cal-D ​គឺ​សម្រាប់​យុវ​វ័យ​ និង​មនុស្ស​វ័យ​ជំទង់ ​ដែល​វ័យ​មួយ​ប្រឈម​ខ្ពស់​នឹង​កើត​ជំងឺ​ឆ្លង ​និង​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ការ​បាក់​ឆ្អឹង។ ​លើស​​ពី​នេះ ​Black ​more ​Cal-D ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​អាហារ​រូបត្ថម្ភ​សម្រាប់​មនុស្ស​ពេញ​វ័យ​ ដើម្បី​ទទួល​បាន​កាល់​ស្យូម​គ្រប់​គ្រាន់​ក្នុង​ចំណី​អាហារ ​ជួយ​ជម្រុញ​ការ​បង្កើត​កោ​សិកា​ឆ្អឹង​ឲ្យ​រាង​កាយ​មនុស្ស​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ស្រូប​យក​កាល់​ស្យូម។​

ទី៣. ​អាហារ​រូប​ត្ថម្ភ ​Black ​more​ Pregnancy ​and​ Breast ​Feeding ​សម្រាប់​ស្តី្រ​មាន​ផ្ទៃ​ពោះ។ ​តាម​ការ​អះ​អាង​របស់​អ្នក​វិទ្យា​សាស្រ្ត​ថា ​Blackmore ​Pregnancy a​nd​ Breast F​eeding​ សម្បូរ​ទៅ​ដោយ​អាហារ​រូប​ត្ថម្ភ​ជាវី​តាមីន ​៩​មុខ ​សារធា​តុខ​និជ ​៦មុ​ខ អូ​មេ​ហ្កា៣​ ​fatty ​acid​ ក្នុង​ចំណោមផ​លិត​ផល​ដទៃ​ទៀត ​សមាស​ធាតុ​ជា​ម្តាយ និ​ង​ទារក​មាន​ផ្ទុក ​DHA ​អ៊ី​យ៉ូដ បេ​តា​ការូ​ទីន​ និង​ folic​ acid​ ដែល​ជា​ផលិត​ផល​លេខ​១​ នៅ​ប្រទេស​អូស្រ្តា​លី ​ដែល​ទារក​នឹង​ទទួល​បាន​សារ​ធាតុ​ចិញ្ចឹម​មាន​ការ​លូត​លាស់ ​និង​អភិវឌ្ឍ​បាន​យ៉ាង​ត្រឹម​ត្រូវ។​

ទី៤. ​អាហារ​រូប​ត្ថម្ភ ​Black​ more​ Korean Gi​nseng​ សម្រាប់​បុរស​ស្ត្រី ដែ​លមា​ន​អាយុ​ចាប់​ពី​ ៤០​ឆ្នំា​ ឡើង​ទៅ ​គឺ​ផ្តល់​ជូន​នូវ​វីតាមីន​ច្រើន​ប្រភេទ​សម្រាប់​ថែ​រក្សា​ការ​ពារ​សុខ​ភាព ​និង​អាច​ជួយ​កាត់​បន្ថយ​ភាព​តប់​ប្រមល់ ​ភាព​ហេវ​ហត់​អស់​កម្លាំង ​ដែល​ជា​ការ​ប្រែ​ប្រួលទៅ​​តា​មអាយុ រូ​ប​រា​ងកាយ​របស់​ពួកគាត់​ ហើយ​ផលិត​ផល​ទំាង ​៤​ប្រភេទ​នេះ ​មាន​តម្លៃ​ចាប់​ពី ​១២​ដុលា្លរ​ ឡើង​ទៅ។

​អស់​រយៈ​ជាង​ ៤០​ឆ្នំា ​មក​ហើយ ​ដែល​ក្រុម​ហ៊ុន ​DKSH ​បាន​ចូល​រួម​ចំណែក​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក្រុម​ហ៊ុន​ទាំង​មូល​បាន​បែង​ចែក​ជា ​៤​ផ្នែក​ធំ ​ដូច​ជា ​ផ្នែក​រក្សា​សុខ​ភាព​ ផ្នែក​សម្ភារ​ប្រើ​ប្រាស់​ប្រចំា​ថ្ងៃ ​ផ្នែក​បច្ចេក​ទេស ​និង​ផ្នែក​ផលិត​ផល​ភាព​ស្រស់​ស្អាត​នៃ​ជីវិត​៕