ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវជនសង្ស័យ ៣នាក់ បាញ់ ១គ្រាប់ ប្លន់យករថយន្តម៉ាកកាមរីបាឡែន ១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង ២A-៨៥៦២ យកទៅបាត់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ និង ៣០នាទី ល្ងាចថ្ងៃទី១១ កុម្ភៈ ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចឃុំ៨មុំ ស្រុកទ្រាំង។
ជនរងគ្រោះមានឈ្មោះ ទេព ផល្លី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរជាអ្នកបើករថយន្ត រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ ជនសង្ស័យមានគ្នា ៣នាក់ បានម៉ៅរថយន្តជនរងគ្រោះជិះក្នុងតម្លៃ ៦០ដុល្លារ ទៅច្រកកាស៊ីណូខេត្តតាកែវ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានធ្វើសកម្មភាពប្លន់ដោយបាញ់ជនរងគ្រោះ ១គ្រាប់ ចំកញ្ជឹង.កក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ រួចក៏រុញទម្លាក់ជនរងគ្រោះចុះពីរថយន្ត ហើយជិះរត់គេចខ្លួនបាត់។
ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមប្រម៉ាញ់ជនសង្ស័យមកចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ