ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ញៀនថ្នាំ​ប្រុស-ស្រី៧នាក់ ត្រូវ​សមត្ថកិច្ច​ក្របួចបាន​នៅ​ផ្ទះ​សំណាក់​ «រស្មីសួគ៌»

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​ក្រុមក្មេង​ញៀន​ថ្នាំ​ចំនួន៧នាក់​ក្នុងនោះប្រុស៦នាក់​ ស្រីម្នាក់​ត្រូវបាន​សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​​ធ្វើការ​ឆ្មក់ចាប់​ដល់ក្នុង​បន្ទប់ផ្ទះ​សំណាក់​យីហោ​ «ស្មី​ឋាន​សួគ៌​ » ​កាលពីព្រីក​ថ្ងៃទី​១០​​ កុម្ភៈ ​​២០១៤ ​​ស្ថិតនៅចំណុច​ភូមិ​ដំណាក់ធំ១​ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ ខណៈដែល​ពួកគេ​កំពុង​សេពថ្នាំ​ញៀន ។

ប្រភពបានឱ្យ​ដឹងថា ​​ក្រុមក្មេង​ទាំង៧នាក់ខាងលើនេះ ១-ឈ្មោះ​សន ពិសី ភេទប្រុស អាយុ​២៦ឆ្នាំ មុខរបរ​មិនប្រាកដ ស្នាក់នៅផ្ទះ​ជួល​ម្តុំវត្ត​សំរោង​អណ្តែត សង្កាត់​ឃ្មួញ ខណ្ឌសែន​សុខ (ជាអ្នកទិញមក​សេព) ទី២-ឈ្មោះ​យឹម ដារ័ត្ន ភេទប្រុស អាយុ​២៥ឆ្នាំ មុខ​របរ​ជាង​ផ្សារ​ដែក ស្នាក់នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ប្ញស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៣-​ឈ្មោះ ស៊ី ដារ៉ុង ហៅ​ជ្រូក ភេទប្រុស អាយុ​២៥​ឆ្នាំ ​មុខរបរមិន​ពិត​ប្រាកដ ស្នាក់នៅ​ផ្ទះ​ជួលក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹងមាន​ជ័យ  ទី៤-ឈ្មោះ​យួន លីដា ភេទស្រី អាយុ​១៩ឆ្នាំ មុខ​របរមិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវលំ សង្កាត់បឹង​សាឡាង ខណ្ឌទួល​គោក , ទី៥-ឈ្មោះ​លី ហៀង ភេទប្រុស អាយុ​២២ឆ្នាំ មុខរបរមិន​ពិត​ប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិប្ញស្សី សង្កាត់ស្ទឹង​មានជ័​យ ខណ្ឌមាន​ជ័យ , ទី៦-ឈ្មោះ​ហង្ស ដា​លុច្ស ភេទ​ប្រុស អាយុ​២០ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះលេខ​​៤បេ ផ្លូវ​មុនី​រ៉េត ភូមិ​ប្ញស្សី សង្កាត់ស្ទឹង​មាន​ជ័យ ​ និងទី៧-ឈ្មោះ​ស៊ុន សុភា ភេទប្រុស អាយុ​២៣ឆ្នាំ ជាកម្មក​ររោងចក្រ ស្នាក់នៅផ្ទះលេខ៦៧ ស្នាក់នៅផ្ទះជួល​ផ្លូវលំ ភូមិប្ញស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន​ជ័យ 

គួរ​បញ្ជាក់​ថា ​ក្នុងប្រតិបត្តិការ​ខាងលើនេះ​សមត្ថកិច្ចដក​ហូតបាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​ម៉ាទឹកក​មួយចំនួន និងឧបករណ៍​សម្រាប់សេព​ថ្នាំ​ញៀន​មួយ​ចំនួនផង​ដែរ​ ។ នគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យ​បាន​កសាង​​សំណុំ​រឿងបញ្ជូន​​ជន​ប្រុស​​ស្រីទាំង​៧នាក់ រួមទាំង​វត្ថុតាង​ទៅ​កាន់​អធិការ​នគរ​បាល​ខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។
​​​