ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់សន្លប់នៅនឹងកន្លែង និង៤៥នាក់ផ្សេងទៀតព្រលឹងចុងសក់ដោយសាររថយន្តក្រុងដឹកអ្នកដំណើរចំណុះ៤៥កៅអីបុករះរថយន្តដឹកគ្រឿងសំណង់ហើយរេចង្កូតទៅបុកម៉ូតូ រួចជ្រុលបុកជញ្ជាំងផ្ទះទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១០ កុម្ភៈ ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ចំណុចភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
តាមនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកណ្តៀងរាយបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយអត់ស្លាកលេខ១គ្រឿងបើកថយក្រោយចេញពីភូមិលៀបឡើងមកលើថ្នល់ជាតិលេខ១ ។ លុះបើកទៅលិចបានបន្តិចស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយប្រភេទទេសចរណ៍ចំណុះ៤៥កៅអី ពាក់ស្លាកលេខភ្នំពេញ៣B០១៩៩ ពណ៌ស្វាយរបស់ក្រុមហ៊ុន DHONLINH ដឹកអ្នកដំណើរពេញបើកពីកើតទៅលិចស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿនបានជ្រុលមកបុករថយន្តកូរ៉េពីក្រោយពេញទំហឹង រួចរេចង្កូតទៅបុកម៉ូតូម៉ាកហុងដាសេ១២៥ពីក្រោយទៀតបណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះសូ សុវណ្ណារ៉ា អាយុ៣១ឆ្នាំ ប៉ើងប្រមាណ៥ម៉ែត្រដួលបោកទៅលើថ្នល់បែកក្បាលជង្គង់ រលាត់ដៃជើងដងខ្លួនសន្លប់នៅនឹងកន្លែង ។ បន្ទាប់ពីបុកម៉ូតូរួច រថយន្តបានរេចង្កូតទៅបុកដើមឈើតាមចិញ្ចើមថ្នល់ហើយជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋតាមផ្លូវទើបទៅមុខលែងរួច៕
ចែករំលែកព័តមាននេះ