ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​​អចលនទ្រព្យ​​របស់​ឥណ្ឌា​​ងើប​ឡើង​វិញនៅ​ក្នុង​ត្រីមាស​ទី​​4ឆ្នាំ​​2013

11 ឆ្នាំ មុន

​យោង​តាមការស្រាវ​ជ្រាវ​របស់ក្រុម​ហ៊ុន​អចលនទ្រព្យ​​ Liases Foras របស់ប្រទេស​​ឥណ្ឌា​បាន​​ឱ្យ​ដឹង​ថា​ បន្ទាប់​​ពីកំណើន​ដ៏ក្ដៅ​​​​​គគុក​​នា​អំឡុង​​ពេលប៉ុន្មាន​ត្រីមាស​​កន្លងមក​នេះ​​​គិត​ត្រឹម​​ខែធ្នូ ឆ្នាំ​​​២០១៣ ​ទីផ្សារ​​លក់​ផ្ទះសម្បែង​​នៅ​ក្នុង​ទីក្រុង​​ធំៗ​​​ចំនួន​​៦​របស់​​ឥណ្ឌា​បាន​​​​កើន​ឡើង​​​២២​%​ ។

​យោង​តាមការស្រាវ​ជ្រាវ​របស់ក្រុម​ហ៊ុន​អចលនទ្រព្យ​​ Liases Foras របស់ប្រទេស​​ឥណ្ឌា​បាន​​ឱ្យ​ដឹង​ថា​ បន្ទាប់​​ពីកំណើន​ដ៏ក្ដៅ​​​​​គគុក​​នា​អំឡុង​​ពេលប៉ុន្មាន​ត្រីមាស​​កន្លងមក​នេះ​​​គិត​ត្រឹម​​ខែធ្នូ ឆ្នាំ​​​២០១៣ ​ទីផ្សារ​​លក់​ផ្ទះសម្បែង​​នៅ​ក្នុង​ទីក្រុង​​ធំៗ​​​ចំនួន​​៦​របស់​​ឥណ្ឌា​បាន​​​​កើន​ឡើង​​​២២​%​ ។

ក្នុងនោះ​​ផ្ទះ​ប្រភេទវិឡា​​​តឿមាន​ហាង​ឆេង​​​​ជាង​គេ​​ដែលមាន​អត្រាលក់​​​កើន​ឡើង​​​៥៨%​​ខណៈ​ដែលការ​​​ចុះបញ្ជី​​នៅ​តំបន់​​ទីប្រជុំ​ជន​​ធំៗរបស់​ជាតិបាន​កើន​ឡើង​​​៤%​​ដែលស្ថិត​​ក្នុងកម្រិត​ទាប​​បំផុត​​ក្នុង​ចំណោម​​ទីក្រុង​ទាំង​​៦​ ។ ចំណែក​​ទីផ្សារលក់​​​ផ្ទះ​ប្រភេទខុនដូ​​កើ​ន​ឡើង​​​​៤៨%​ ខណៈ​ដែល​​អត្រា​លក់​​​ផ្ទះ​​នៅក្នុង​តំបន់​​រដ្ឋ​ធានី​​មុមបៃ​​កើន​​​​២៦​%​ រី​ឯ​​​​​​ផ្ទះ​ល្វែង​​កើន​​​១៨%​​និង​ផ្ទះដែល​គេ​ឱ្យ​ឈ្មោះថា ​​​​​​​​​Chennai កើន​​​៣%​ ។ ​ទោះបីជា​យ៉ាង​ណា​​ក៏ដោយ​​តម្លៃ​អច​លនទ្រព្យ​​នៅក្នុង​ទីក្រុង​ធំ​ៗទាំង​​៦​របស់​ប្រទេស​ឥណ្ឌា​​ពីមួយ​ត្រីមាស​ទៅមួយ​ត្រីមាស​​​បាន​កើន​ឡើងជាមធ្យម​​​១%​​​ហើយក៏បាន​​​​​បន្ត​និន្នា​ការ​​កើន​ឡើង​​បន្ទាប់បន្សំ​​រហូតមកដល់​​ត្រីមាស​​​ទី​​៦​ នា​ពេល​បច្ចុប្បន្ន​​​ឆ្នាំនេះ ។

គួ​របញ្ជាក់​​ថា នៅ​ក្នុង​អំឡុង​ពេលប៉ុន្មាន​​ត្រីមាស​​​កន្លងមក​នេះ​ទីផ្សារ​លក់​អចលន​ទ្រព្យ​​​ឬគេហ​ដ្ឋាន​​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​​​មាន​សន្ទុះ​​យឺត​បន្តិច​​​ដោយ​សារ​តែ​ល្បឿន​​នៃសេដ្ឋកិច្ច​​​​ ស្រប​ពេល​នឹង​​ការមកដល់​​​នៃការបោះឆ្នោត​​ដែលមាន​​ភាព​មិន​ប្រាដក​​ប្រជា​មួយ​ដែលបាន​រុញ​ច្រាន​​ឱ្យ​អត្រា​លក់​​ធ្លាក់​ចុះ ពិសេស​គឺ​ប្រភេទ​ផ្ទះ​ប្រណីត​​និង​ផ្ទះមធ្យម​​តែម្ដង ។

លោក​Pankaj Kapoor ​អគ្គនាយក​​គ្រប់​គ្រង​​​​អចលន​ទ្រព្យ​​​​​​​Liases Foras ​​បាន​ឱ្យ​ដឹង​ថា​ តម្លៃ​​អ​ចលនទ្រព្យ​​​ពុំមាន​ការ​កើន​ឡើង​​ឡើយ​នៅក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ឆមាស​​​កន្លង​​ដែលជា​អំឡុង​​​ពេល​​​នៃ​អតិផរណា​ខ្ពស់​​ ហើយ​​​​​គ្រា​នោះ​​ដែរ​​ចំពោះ​​អ្នក​ទិញ​​​វា​ជា​រឿង​​​ល្អ​មួយ​​ពោល​គឺ​​ជាការ​​បញ្ចុះ​តម្លៃ​ដោយ​ប្រយោល​​ ៕​​​​ ​