រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានចាប់បញ្ជូនថៅកែម៉ាស្សាកោសជប់ម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ កុម្ភៈ ២០១៤ នេះ ដើម្បីឲ្យតំណាងអយ្យការ ធ្វើការសាកសួរពាក់ព័ន្ធរឿងបើកទីកន្លែងប្រព្រឹត្តអំពើសញ្ចរកម្ម ។
ប្រភពបានឱ្យដឹងថា ថៅកែម៉ាស្សាកោសជប់រូបនេះឈ្មោះឡុង ស្រី ហៅអានី ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ៨A ផ្លូវលេខ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
គួរបញ្ជាក់ថា ទីតាំងអានីម៉ាស្សាកោសជប់ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីសំណាក់ស្ថាប័នអយ្យការអមសាលាដំបូង ឆ្មក់បង្ក្រាបកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១០កុម្ភៈ២០១៤ ដែលមានអាសយដ្ឋានខាងលើ ។ ពេលសមត្ថកិច្ចឆ្មក់ចូលបង្ក្រាបទីតាំងម៉ាស្សាកោសជប់នោះ ឃាត់ខ្លួនថៅកែម្នាក់ និងនារីរកស៊ីកោសជប់ជប់៧នាក់ ព្រមទាំងមានការដកហូតស្រោមអនាម័យ និងមិនទាន់ប្រើមួយចំនួន ។
ចែករំលែកព័តមាននេះ