ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ជំនាញ​ការ​កូរ៉េ​មក​សិក្សា​ស្រាវ​ជ្រាវ​ការ​សាង​សង់​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​អាកាស​ចរណ៍​ស៊ីវិល​នៅ​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​អ្នក​ជំនាញ​ការ​សាធារណរដ្ឋ​កូរ៉េ​ចំនួន​៣​ក្រុម​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៤ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ និង​ពិនិត្យ​លទ្ធ​ភា​ព​នៃ​ការ​សាង​សង់​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​អាកាស​ចរណ៍​ស៊ីវិល​នៅ​កម្ពុជា​ ។ នេះ​បើ​តាម​ការ​ឱ្យ​​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិ​ល​។

ទាក់​ទិន​ព័ត៌​មាន​ខាង​លើ​នេះ​ លោក​សយ សុខាន់ អនុ​រដ្ឋ​លេខា​ធិការ​នៃ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាស​ចរ​ណ៍​ស៊ីវិល​បាន​បញ្ជាក់​ថា គម្រោង​ការណ៍​​សាង​សង់​មជ្ឈមណ្ឌល​​ហ្វឹក​ហ្វឺន​​អាកាស​ចរណ៍​ស៊ីវិល​ CATC នេះ គឺ​ផ្តើម​ចេញ​ពី​សំណើ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​នៅ​ឆ្នាំ​២០១១ បាន​ស្នើ​ទៅ​សាធារណ​រដ្ឋ​កូរ៉េ​ឱ្យ​ជួយ​ផ្តល់​ជំនួយ​ក្នុង​ការ​សាង​សង់​ ហើយ​ត្រូវបាន​រដ្ឋា​ភិ​បាល​សាធារណ​រដ្ឋ​កូរ៉េ​យល់​ព្រម​ក្នុង​អំឡុង​ចុង​ឆ្នាំ​២០១២ ផ្តល់​ជា​ជំនួយ​ឥត​សំណង​។

លោក​សយ សុខាន់ បាន​រំលឹក​ថា ក្រោយ​ពី​មាន​ការ​យល់​ព្រម​ពី​សាធារណ​រដ្ឋ​កូរ៉េ​មក​​ ភាគី​ទាំង២​កម្ពុជា​-កូរ៉េ​បាន​ចុះ​ហត្ថ​លេខា​ជា​បន្ត​បន្ទាប់​លើ​ឯក​សារ​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​សាង​សង់​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​អាកាស​ចរណ៍​ស៊ីវិល​។ លោក​បញ្ជាក់​ថា តាម​​​គម្រោង​ មជ្ឈ​មណ្ឌល​នេះ​នឹង​ចាប់​ផ្តើម​សាង​សង់​នៅ​ចុង​ឆ្នាំ​២០១៣ ហើយ​បញ្ចប់​នៅ​ឆ្នាំ​២០១៧ ដោយ​ទំហំ​ទឹក​ប្រាក់​នៃ​ការ​សាង​សង់មាន​ចំនួន​១០​លាន​១សែន​ដុល្លារ​អាមេរិក ដែល​ជា​​ជំនួយ​ឥត​សំណង​របស់​រដ្ឋា​ភិ​បាល​កូរ៉េ​​តាម​រយៈ​អង្គការ COIKA។

លោក​បន្ថែម​ថា ​ចំពោះ​ទី​តាំង​សាង​សង់​គឺ​ស្ថិត​នៅក្នុង​បរិ​វេណ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ៕