ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ក​កិច្ច​ប្រជុំផ្សព្វ​ផ្សាយ​ស្តីពី​ការ​ទប់ស្កាត់​មេរោគអេដស៍​ និង​គ្រឿងញៀ.ន​

11 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​កិច្ច​ប្រជុំផ្សព្វ​ផ្សាយ​ស្តីពីការ​អនុវត្តន៍​ ការសិ​ក្សា​ស្រាវ​ជ្រាវ​ពីកម្ម​វិធីបង្ការ​មេ​រោគ​អេដស៍ និង​គ្រឿង​ញៀន​នៅ​ប្រទេស​កម្ពុជា កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី១១ កុម្ភៈ ២០១៤ នេះ ​នៅ​សណ្ឋា​គារ​ភ្នំប្រុស ក្រុង​កំពង់​ចាម ក្រោម​អធិបតី​ភាព​​លោកឧត្តម​​សេនីយ៍​ឯក មាស វិរិទ្ធ អគ្គ​លេខាធិ​ការនៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ។

ក្នុង​ឱកាសនោះ  ក៏​មាន​ការអញ្ជើញ​ចូល​រួម​ពីលោកជឹម លាវ អភិបាល​រង​ខេត្ត, លោកវរ​សេនីយ៍​ឯកឆាយ សុខា ស្នង​ការ​រង​នគរ​បាល​ខេត្ត, ​លោក​វរសេនីយ៍​ទោ ​សោម រស់ នាយការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត, មេ​បញ្ជាការ​រងកង​រាជអាវុធ​ហត្ថ​ខេត្ត, ក្រុមគ្រូ​ពេទ្យ​ខេត្ត សង្គម​ស៊ីវិល និង​អង្កការ​ដៃគូមួយ​ចំនួនផង​ដែរ ។

លោក​វេជ្ជ​បណ្ឌិត​សុង ង៉ាក់ តំណាង​អង្គ​ការ​អេហ្វ អេច អាយ ៣៦០ បាន​មានប្រសាសន៏លើក​ឡើងថា កិច្ចប្រជុំ​ដែល​កំពុងតែ​ប្រព្រឹត្ត​ទៅ​នាឱ​កាស​នេះ គឺកើត​ឡើងចេញពីការរៀបចំ​របស់អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន កម្មវិធីជាតិ​សុខភាព​ផ្លូវ​ចិត្ត ព្រមទាំង​អង្គ​ការ អេហ្វ អេច អាយ ៣៦០ ដែលបានធ្វើឡើង​លើក​ទី​៤​ហើយ  ដើម្បីអនុវត្ត​កម្មវិធីស្រាវជ្រាវ​មេរោគអេដស៍​និងគ្រឿង​ញៀន​ ក្នុង​គោល​បំណងទប់​ស្កាត់​ជំងឺអេដស៍ និង​គ្រឿង​ញៀន ។