ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​ចំណាស់​ម្នាក់ ចាញ់​ក្តី​រឿង​ជម្លោះ​ដី​ធ្លី ដេក​យំ​ននៀល​ដី​ សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ​​ (មានវីដេអូឃ្លីប)

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ លោក​យាយចំណាស់​ក្រី​ក្រ​ម្នាក់ ស្រែក​​យំននៀល​ដី សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករ​ដ្ឋម​ន្ត្រី​នៃ​​ព្រះ​​រា​​ជា​ណា​ចក្រក​ម្ពុជា​​ ជួយរក​យុត្តិ​ធម៌​ដល់​រូប​គាត់ បន្ទាប់ពី​សមត្ថកិច្ច​ចុះ​រុះ​រើ​លំនៅ​ឋាន​របស់​គាត់ ខណៈពេល​ដែល​តុលាការ​កំពូល​ប្រកាសសាលក្រម​ឱ្យលោក​យាយ​ចាញ់​ក្តី​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ពាក់​ព័ន្ធ​នឹង​រឿង​ជម្លោះ​ដី​ធ្លី ។

ខេត្ត​ព្រះ​វិហារ ៖ លោក​យាយចំណាស់​ក្រី​ក្រ​ម្នាក់ ស្រែក​​យំននៀល​ដី សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​ម​ន្ត្រី​​នៃ​​ព្រះ​​រា​ជា​ណា​ចក្រ​កម្ពុ​​ជា ជួយរក​យុត្តិ​ធម៌​ដល់​រូប​គាត់ បន្ទាប់ពី​សមត្ថកិច្ច​ចុះ​រុះ​រើ​លំនៅ​ឋាន​របស់​គាត់ ខណៈពេល​ដែល​តុលាការ​កំពូល​ប្រកាសសាលក្រម​ឱ្យលោក​យាយ​ចាញ់​ក្តី​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ពាក់​ព័ន្ធ​នឹង​រឿង​ជម្លោះ​ដី​ធ្លី ។

បើតាមសេចក្តីរាយការណ៍បាន​ឱ្យដឹងថា នៅ​​វេលា​ម៉ោង​៩និង​៤៥​នាទី​ព្រឹក​​ថ្ងៃទី​១១ កុម្ភៈ ២០១៤ កម្លាំង​សមត្ថកិច្ច​ នគរបាល​ជា​ច្រើន​​​នាក់ ដឹក​នាំដោយ​លោក​ព្រះ​រាជអាជ្ញារ​ង​ខេត្តម្នាក់​ បាន​ចុះ​រុះរើ​​លំនៅ​ឋាន​របស់​លោក​យាយ​នៅ​ជាប់​នឹង​របង​មន្ទីរ​សុខា​ភិបាល​ខេត្ត ស្ថិត​ក្នុង​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះ​វិហារ​ ។

សេចក្តី​រាយការណ៍​បន្តថា ក្នុងការ​ចុះ​រុះ​រើ​នោះ​​ លោក​​​​យាយ​​​បាន​ប្រវាយ​​ប្រ​តប់​​ជា​មួយ​កម្លាំង​សមត្ថកិច្ច​​ និង​ដេក​យំ​ននៀល​ដី រហូត​សមត្ថកិច្ច​ចាប់​បី​លោក​យាយដាក់​ក្នុង​ឡាន ព្រមទាំង​វាយ​ខ្នោះ​កូនស្រី​របស់​លោក​យាយ​ម្នាក់ ដែល​កំពុង​មាន​ផ្ទៃ​ពោះ​ផង​​ ចាប់​បញ្ជូន​​​ទៅ​ស្នងកា​រ​ដ្ឋាន​នគ​របាល​ខេត្ត ៕​