ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​ចុះ​ឆែកឆេរផ្ទះ​ជាង​ចម្លាក់​ រឹប​អូស​គល់​ឈើ​​ ​ម្ចាស់​ផ្ទះ​ភ័យ​ស្រែក​យំ​រហូត​សន្លប់​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​ ៖ មន្ត្រី​មេ​ព្រៃ​ នគរ​បាល​ក្រុង​ពោធិ៍សាត់​ និង​នគរ​បាល​ប៉ុស្តិ៍រដ្ឋ​បាល​ស្វាយ​អាត់​ដឹក​នាំ​ដោយ​លោក​ប៉ង់​ ចាន់​សុយុទ្ធារា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៤ បាន​ចុះ​ឆែក​ឆេរ​ផ្ទះ​ជាង​ចម្លាក់​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ស្ថានីយ​រថ​ភ្លើង​ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់​​ ដែល​មានម្ចាស់ឈ្មោះ​ទូច វិចិត្រ អាយុ​៣២ឆ្នាំ ជាប្តី និង​ប្រពន្ធ​ឈ្មោះ​បូឡា អាយុ​២៩​ឆ្នាំ ដើម្បី​ត្រួត​ពិនិត្យ​មើល​សិប្ប​កម្ម​ចម្លាក់​នោះ​។

បន្ទាប់​ពី​ត្រួត​ពិនិត្យរួច សមត្ថ​កិច្ច​បាន​យក​រថ​យន្ត​មក​ស្ទូច​គល់​ឈើតូច ធំមួយ​ចំនួន​​ដែល​មិន​ទាន់​ឆ្លាក់​រូប​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​​​ព្រៃឈើ ឯគល់​ឈើ​​ឆ្លាក់រួច គឺ​មិន​យក​ទេ ។ ខណៈ​ពេល​ឃើញ​សមត្ថ​កិច្ច​នៅ​ឈរ​ច្រូង​ច្រាង​ក្នុង​ផ្ទះ និង​មុខ​ផ្ទះ​នោះ​ស្ត្រី​ជាម្តាយ​ដែល​ទើប​ត្រឡប់​មក​ពី​លក់​នំ​​អាកោ​វិញ​មានការ​តក់​ស្លុត​យ៉ាង​ខ្លាំង ហើយ​នៅ​ពេល​កូន​ប្រាប់​រឿង​ភ្លាម​ស្រាប់តែ​ស្ត្រី​រូប​នោះ​ស្រែក​យំ​រហូត​ដល់​សន្លប់បាត់​ស្មារតី​ធ្វើ​ឱ្យ​មានការ​វឹក​វរ​​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជាបន្ទាន់​។

ប្តី​ប្រពន្ធ​ទាំង​២នាក់​បាន​រៀប​រាប់​ថា គល់​ឈើ​ទាំង​អស់​នេះ​មួយ​ចំនួន​ខ្លួន​ទិញ​ពី​គេ​មួយ​ចំនួន​ជា​របស់​អតិថិ​ជន​ ឯខ្លួន​គ្រាន់​តែ​ជា​អ្នក​ស៊ី​ឈ្នួល​ឆ្លាក់​ឱ្យ​គេ​តែ​ប៉ុណ្ណោះ ហើយ​ផ្ទះ​​នេះ​ក៏ជួល​គេ​ដែរ​ ពុំ​មាន​ឈើ​អ្វី​ល្អ​ទេ​ ខ្លះ​​ដើម​មៀន​ព្រៃ​ ដើម​ខ្នុរ​ ដើម​ស្វាយ​ និង​ដើម​ធ្នុង​ដែល​គេ​គាស់​ចោល​តាម​ស្រែ​ចំការ​ ហើយ​ទិញ​គេ​ក្នុង​តម្លៃ​ថោកៗប៉ុណ្ណោះ ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​ និង​ឆ្លាក់​ទើប​​អស់​តម្លៃ​ច្រើន​។

គ្រួសារ​ខាង​លើ​បាន​ប្រាប់​សមត្ថ​កិច្ច​ទាំង​ទឹក​ភ្នែក​ថា មូល​ហេតុ​ដែល​សមត្ថកិច្ច​ចុះ​មក​នេះ​ដោយ​សារ​ពូរបស់គាត់​​មាន​ជម្លោះ​ជាមួយ​គ្រួសារគាត់​ពី​រឿងពឹង​កូន​របស់​គាត់​ឱ្យ​បើក​រថ​យន្ត​ជូន​គេ​ទៅ​ភ្នំពេញ​ តែកូន​របស់គាត់​មិន​ជូនទៅ​​ គេ​ខឹងក៏​ទៅ​​ប្តឹង​តុលាការ និង​ឱ្យ​សមត្ថ​កិច្ច​មក​ចាប់ឈើ​នេះឱ្យអស់​​។ ​

មន្ត្រី​មេ​ព្រៃ​បាន​ឱ្យ​ដឹង​ថា ការ​ធ្វើ​នេះ​គឺ​អនុវត្ត​តាម​បញ្ជា​របស់​​លោក​ព្រះ​រាជអាជ្ញា​​រង​តែ​ប៉ុណ្ណោះ ទោះ​បី​ជា​ឈើ​មៀន​ព្រៃ ខ្នុរ ក៏​ដោយ​ឱ្យ​តែ​លក្ខណៈសិប្ប​កម្ម​បែប​នេះ គឺ​សុ​ទ្ធ​តែ​ខុស​ច្បាប់​ ហើយ​យើង​នឹង​​បន្ត​ធ្វើ​នៅ​កន្លែង​ផ្សេង​ទៀត​ដែល​គ្មាន​ច្បាប់​៕