មីយ៉ាន់ម៉ាជួលយន្តហោះប្រភេទ Boeing 10គ្រឿងពីក្រុមហ៊ុនអាមេរិកតម្លៃជិត1ពាន់លានលានដុល្លារ
11 ឆ្នាំ មុន
យោងតាមគេហទំព័របរទេសចេញផ្សាយ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសរបស់ភូមាបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអាមេរិក GE Capital ដើម្បីជួលយន្តហោះប្រភេទ Boeing ចំនួន១០គ្រឿង ក្នុងតម្លៃជិត១ពាន់លានដុល្លារដើម្បីជំរុញ និងបង្កើនវិស័យដឹកជញ្ជូនតាមផ្លូវអាកាសឱ្យកាន់តែធំទូលាយជាងមុន ។

លោក Derek Mitchel ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសភូមា បានចាត់ទុកកិច្ចព្រមព្រៀងនេះថាជាការលក់ពាណិជ្ជកម្មដ៏ធំបំផុត ដោយក្រុមហ៊ុនអាមេរិកប្រចាំនៅប្រទេសភូមា ដើម្បីចងសម្ព័ន្ធមេត្រីភាពរវាងប្រទេសទាំង២ ។ ក្នុងកិច្ចព្រមព្រៀងនេះក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនអាកាសចរណ៍ភូមានឹងជួលយន្តហោះ ប្រភេទថ្មី Boeing 737 ចំនួន១០គ្រឿងពីក្រុមហ៊ុន GE Capital Aviation Service (GECAS) ដែលជាស្ថាប័នជួល និងធ្វើពាណិជ្ជកម្មផ្នែកយន្តហោះដ៏ធំរបស់ក្រុមហ៊ុនអាមេរិក General Electric ។
លោក Norman Liu ជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន GECAS និយាយក្នុងសេចក្តីថ្លែងការណ៍ថា យើងសប្បាយរីករាយចំពោះក្រុមហ៊ុន GE Capital ដែលបានសហការគ្នាយា៉ងល្អជាមួយអាកាសចរណ៍ភូមាក្នុងការផ្តល់ប្រភេទយន្តហោះ Boeing ជំនាន់ថ្មីនេះ ។
ចែករំលែកព័តមាននេះ