ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​ប្រតិភូ​​តំបន់ឆ្នេរ​សមុទ្រ​ប្រទេស​បារាំង​មក​បំពេញ​ទស្សន​កិច្ច​ឆ្នេរសមុទ្រ និង​ការរៀបចំ​ផ្ទះ​ស្នាក់​នៅ​របស់​​ភ្ញៀវ​នៅ​កម្ពុជា​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ កាលពីថ្ងៃទី១០ ​កុម្ភៈ ​២០១៤ ​បាន​​អនុញ្ញាត​ឱ្យ​គណៈប្រតិភូបណ្តា​​ផ្ទះ​ស្នាក់​នៅ​​របស់​ភ្ញៀវ​ទេសចរ​​តំបន់​ឆ្នេរ​សមុទ្រ​​ដ៏ស្អាត​បំផុត​នៅលើ​ពិភព​លោក​ចំនួន​៩៨​នាក់ ដែល​ដឹក​នាំដោយ​​​លោក Louis thebault ប្រធាន​ក្លិបឆ្នេរ​សមុទ្រ Mont saint Michel និង​ជាប្រធាន​សមា​គមផ្ទះ​ស្នាក់​តំបន់ Bretagne ប្រទេស​បារំាង ​ចូល​ជួបសម្តែង​ការ​គួរ​

រាជធានីភ្នំពេញ ៖ ​លោក​ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ កាលពីថ្ងៃទី១០ ​កុម្ភៈ ​២០១៤ ​បាន​​អនុញ្ញាត​ឱ្យ​គណៈប្រតិភូបណ្តា​​ផ្ទះ​ស្នាក់​នៅ​​របស់​ភ្ញៀវ​ទេសចរ​​តំបន់​ឆ្នេរ​សមុទ្រ​​ដ៏ស្អាត​បំផុត​នៅលើ​ពិភព​លោក​ចំនួន​៩៨​នាក់ ដែល​ដឹក​នាំដោយ​​​លោក Louis thebault ប្រធាន​ក្លិបឆ្នេរ​សមុទ្រ Mont saint Michel និង​ជាប្រធាន​សមា​គមផ្ទះ​ស្នាក់​តំបន់ Bretagne ប្រទេស​បារំាង ​ចូល​ជួបសម្តែង​ការ​គួរ​សម និងពិភាក្សា​ការងារ​​ នៅទី​ស្តី​ការ​​ក្រសួង ។

លោកថោង ខុន មានប្រសាសន៍ថា គណៈប្រតិភូនេះ មកបំពេញ​ទស្សនកិច្ចនៅតំបន់​ឆ្នេរទន្លេមេគង្គ​ ដោយឆ្លងកាត់​ប្រទេស​វៀត​ណាម-កម្ពុជា-ឡាវ ហើយត្រូវបញ្ចប់នៅ​ប្រទេស​ថៃ ។ លោក​បញ្ជាក់ថា ​គោល​បំណង​នៃ​ទស្សន​កិច្ច​នោះ គឺដើម្បីស្វែងយល់​អំពីការ​គ្រប់​គ្រងឆ្នេរសមុទ្រ​និងចែករំលែកនូវ​បទពិសោធន៍នៃ​ការរៀបចំឲ្យ​មាន​លក្ខណៈស្តង់ដារ​នូវផ្ទះស្នាក់​នៅរបស់​ភ្ញៀវទេសចរ​តាម​បណ្តា​ប្រទេស​ទាំង៤​ខាង​លើ ។