ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅ​កែ​រថ​យន្ត​ដឹក​ដី និង​លក់​គ្រឿង​បន្លាស់​រថ​យ​ន្ត​ម្នាក់​ត្រូវ​ជន​មិន​​ស្គាល់​មុខ​តាម​បា.ញ់​សម្លា.ប់​​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ថៅ​កែ​រថ​យន្ត​ដឹក​ដី និង​លក់​គ្រឿង​បន្លាស់​រថ​យន្ត​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចំនួន​២នាក់​ជិះ​ម៉ូតូ​១​គ្រឿងម៉ាក​ហុង​ដា​ឌ្រីម​ ធុនC១២៥ពណ៌​ខ្មៅ ប្រដាប់​ដោយ​អាវុធ​ខ្លី​ ​តាម​បា.ញ់​សម្លា.ប់ ខណៈ​ពេល​កំពុង​ជិះ​រថ​យន្ត​ម៉ាក​រ៉េវហ្វរ ពណ៌​ទឹក​ប្រាក់​ ស៊េរី២០០១ ពាក់​ស្លាក​លេខ​ភ្នំពេញ​២T៩៦៦៥ តាម​ដង​ផ្លូវ តែ​សំណាង​ល្អ​គ្រាប់​កាំ​ភ្លើង​​បាន​ទម្លុះ​កញ្ចក់​រថ​យន្ត​ខាង​ឆ្វេង​ធ្លាយ​ទៅ​ខាង​ស្តាំ មិនបណ្តាល​ឱ្យ​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត​។

រាជ​ធានី​ភ្នំពេញ​ ៖ ថៅ​កែ​រថ​យន្ត​ដឹក​ដី និង​លក់​គ្រឿង​បន្លាស់​រថ​យន្ត​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចំនួន​២នាក់​ជិះ​ម៉ូតូ​១​គ្រឿងម៉ាក​ហុង​ដា​ឌ្រីម​ ធុនC១២៥ពណ៌​ខ្មៅ ប្រដាប់​ដោយ​អាវុធ​ខ្លី​ ​តាម​បាញ់​សម្លាប់ ខណៈ​ពេល​កំពុង​ជិះ​រថ​យន្ត​ម៉ាក​រ៉េវហ្វរ ពណ៌​ទឹក​ប្រាក់​ ស៊េរី២០០១ ពាក់​ស្លាក​លេខ​ភ្នំពេញ​២T៩៦៦៥ តាម​ដង​ផ្លូវ តែ​សំណាង​ល្អ​គ្រាប់​កាំ​ភ្លើង​​បាន​ទម្លុះ​កញ្ចក់​រថ​យន្ត​ខាង​ឆ្វេង​ធ្លាយ​ទៅ​ខាង​ស្តាំ មិនបណ្តាល​ឱ្យ​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ កុម្ភៈ ២០១៤ នៅ​តាម​មហា​វិថី​សេនាប្រមុខ​គីម អ៊ីលស៊ុង​ មុខ​សាលា​បឋម​សិក្សា​ទួល​គោក​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួល​គោក​ ។

ជន​រង​គ្រោះ​​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​តាម​បាញ់​សម្លាប់នោះ​ឈ្មោះ​ជា សំឡេង ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជា​ថៅ​កែ​រថ​យន្ត​​ដឹក​ដី និង​លក់​គ្រឿង​បន្លាស់​រថ​យន្ត​ មាន​ទី​លំនៅ​ផ្ទះ​លេខ​៣៤១ ក្រុម​ទី​៧ ភូមិ​ទី៧ ផ្លូវ​ម៉ៅ​សេទុង​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួល​គោក​។

តាម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ការ​បាញ់​សម្លាប់​នេះ​គឺ​ជារឿង​គំនុំ​។ ទោះ​បី​ជា​យ៉ាង​ណា​លោក​ជា សំឡេង បាន​ប្រាប់​សមត្ថ​កិច្ច​ថា ​កន្លង​មក​គាត់​ពុំ​ដែល​មាន​ទំនាស់​ជាមួយ​នរណា​ម្នាក់​ឡើយ។

គួរ​បញ្ជាក់​ថា នៅ​ដើម​ឆ្នាំ​២០១៤នេះ​នៅ​ក្នុង​ខណ្ឌ​ទួល​គោក មាន​ករណី​ឃាត​កម្ម​តាម​បាញ់​សម្លាប់​ចំនួន​២​លើក​ ហើយ​ឃាតករ​បាន​ធ្វើ​សកម្ម​ភាព​បាញ់​សម្លាប់​នៅ​ចំណុច​ក្បែរ​គ្នា​ដែល​ជាព្រំ​ប្រទល់​សង្កាត់​បឹង​កក់​ទី២ និង​សង្កាត់​បឹងកក់​ទី១៕