រាជធានីភ្នំពេញ ៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ កុម្ភៈ ២០១៤ មានរៀបចំធ្វើសន្និសីទកាសែតបង្ហាញមុខក្រុមជនសង្ស័យប្លន់ប្រដាប់អាវុធ១ក្រុមមានគ្នាចំនួន៨នាក់ ដែលសមត្ថកិច្ចអាវុធហត្ថសហការ ជាមួយនគរបាលទើបនឹងបង្រ្កាបបាន ។
សន្និសីទរៀបចំឡើងដោយលោកវរសេនីយ៍ឯកពូ ដាវី មេបញ្ជាការរង និងជាប្រធានមន្ទីរព័ត៌មាន និងសន្តិសុខ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសនីយ៍ឯក ខេន សុវណ្ណ មេបញ្ជាការរង, លោកវរសេនីយ៍ទោផាន់ ដារាវុធ អនុប្រធានមន្ទីរ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកវរសេនីយ៍ត្រីជឹម ឬទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ។
ជនសង្សយ័ទាំង៨នាក់ ១-ឈ្មោះមូល និត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំរោងចក្រកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះទុយ ម៉េងទី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដំបូកខ្ពស់ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ ៣-ឈ្មោះឡោ សៀកហៃ ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៤-ឈ្មោះហេង យុរី ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៥-ឈ្មោះអឿន ម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលក្រោយផ្សារឯករាជ្យ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៦-ឈ្មោះបាន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៧-ឈ្មោះឈឹម បូរ៉ា ហៅរត្ន័ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង៨-ឈ្មោះចាន់ ប្រុស ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ចំណែកវត្ថុតាងដកហូតរួមមាន ម៉ូតូ៣គ្រឿង រថយន្ត១២កៅអី១គ្រឿងសុទ្ធតែពាក់ស្លាកលេខកែឆ្នៃ អាវុធខ្លីម៉ាកកា៥៤ពីរដើម ឧបករណ៍មួយចំនួនទៀត ដែលជាមធ្យោបាយធ្វើសកម្មភាព និងឯកសារផ្សេងៗរបស់ជនរងគ្រោះ ។
ចែករំលែកព័តមាននេះ