ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌទួល​គោក ឃាត់ខ្លួន​ជនសង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​​ ដកហូត​​ម៉ាទឹក​កក០៩​កញ្ចប់​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ជនសង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់ ត្រូវ​បាន​កម្លាំងនគរបាល​ខណ្ឌទួល​គោក ឃាត់​ខ្លួន​ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺថ្ងៃទី​១១ កុម្ភៈ ២០១៤ នៅ​ចំណុច​ផ្ទះ​ហ្គេមលេខ​១៣ ផ្លូវ​៣៣៦ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួល​គោក ខណៈជន​នេះ​កំពុងជួញ​ដូរ​គ្រឿង​​​ញៀន ។

ជន​សង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ហេង ប្រុស ហៅ​ទី អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ​ ។ វត្ថុតាង​ដែល​ស​មត្ថកិច្ច​ដក​ហូត​​បាន​មាន​គ្រឿង​ញៀន​ប្រភេទ​ម៉ាទឹកកក​ចំនួ​ន​​០៩​កញ្ចប់ ធំ​០១​កញ្ចប់ និង​តូច​ចំនួន​០៨​កញ្ចប់​ ។

ក្រោយ​ពី​ឃាត់​ខ្លួន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​នាំទៅ​អធិការ​ដ្ឋាន​ខណ្ឌទួល​គោក ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ៕​