ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រោះ​ថ្នាក់​ចរាចរណ៍សន្លប់​ស្តូក​រាប់ម៉ោង​គ្មានអ្នកអើពើ បា.ញ់​១គ្រាប់​ផ្អើល​រថ​យ​ន្ត​សង្គ្រោះ និង​សមត្ថ​កិច្ច​ចុះ​ទៅអន្តរាគមន៍

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ជា​នគរ​បាល​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ឃើញ​បុរស​ម្នាក់​ត្រូវ​រថ​យន្ត​បុក​សន្លប់​ស្តូក​ស្តឹង​រាប់​ម៉ោង​គ្មាន​អ្នក​ណា​អើពើ​ខឹង​ពេក​ដក​កាំ​ភ្លើង​បា.ញ់​បង្អើរ​មេឃ​មួយ​គ្រាប់ផ្អើល​​រថ​យន្ត​សង្គ្រោះ​ និង​សមត្ថ​កិច្ចចុះ​​ទៅជួយ​អន្តរា​គមន៍​ ​កាល​ពី​វេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ១១ កុម្ភៈ ២០១៤ មុខ​ក្រសួង​កសិកម្ម​ តាម​មហា​វិថី​ព្រះ​នរោត្តម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​។

រាជ​ធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ជា​នគរ​បាល​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ឃើញ​បុរស​ម្នាក់​ត្រូវ​រថ​យន្ត​បុក​សន្លប់​ស្តូក​ស្តឹង​រាប់​ម៉ោង​គ្មាន​អ្នក​ណា​អើពើ​ខឹង​ពេក​ដក​កាំ​ភ្លើង​បាញ់​បង្អើរ​មេឃ​មួយ​គ្រាប់ផ្អើល​​រថ​យន្ត​សង្គ្រោះ​ និង​សមត្ថ​កិច្ចចុះ​​ទៅជួយ​អន្តរា​គមន៍​ ​កាល​ពី​វេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ១១ កុម្ភៈ ២០១៤ មុខ​ក្រសួង​កសិកម្ម​ តាម​មហា​វិថី​ព្រះ​នរោត្តម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​។

សាក្សី​ឃើញ​ហេតុ​ការណ៍​បាន​ឱ្យ​ដឹង​ថា មុនពេល​កើតហេតុគេឃើញ​​ម៉ូតូ​ស្មាស​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១M០២៨៥ បើក​ដោយ​បុរស​ម្នាក់​ពី​ត្បូង​ទៅ​ជើង​ ចំណែក​រថ​យន្ត​ស៊ីអវី ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២F៩៨១៦ ជិះ​គ្នា៣​នាក់ ជា​​ជន​ជាតិបរទេស​បើក​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មក​ដល់​ចំណុច​ខាង​លើ​ម៉ូតូ​រេ​ចង្កូត​​ទៅ​បុក​ចំ​ពី​មុខ​​រថ​យន្ត​ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ដួល​សន្លប់​ស្តូក​ស្តឹង​ ប៉ុន្តែ​រាប់​ម៉ោង​ហើយ​នៅ​តែ​មិន​ឃើញ​មាន​រថ​យ​ន្ត​សង្គ្រោះ និង​សមត្ថ​កិច្ច​ទៅ​ដល់​កន្លែង​កើត​ហេតុ ​ទើប​បុរស​ម្នាក់​ជា​នគរបាល​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ជិះ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា​ស៊ីរូស​ ពណ៌​ខ្មៅ​លាយ​ស ពាក់​ស្លាក​លេខ​នគរ​បាល​១.២២៧៧ ជិះ​មក​ដល់​ឃើញ​ហេតុ​ការណ៍​បែប​នេះ​ខឹង​ពេក​បាន​ដក​កាំ​ភ្លើង​បាញ់​​បង្អើរ​មេឃ​ដោយ​អះ​អាង​ថា បាញ់​ហៅ​រថ​យន្ត​សង្គ្រោះ​ និង​ហៅ​សមត្ថ​កិច្ច​មក​ជួយ​អន្តរា​គមន៍​។

ប្រភព​ដដែល​បន្តថា គ្រាន់តែ​បាញ់​មួយ​គ្រាប់​ផូង​ មនុស្ស​មក​ចោមរោម​ដូច​ស្រមោច​ មិន​ថាតែ​សមត្ថ​កិច្ច​ និង​រថ​យន្ត​សង្គ្រោះ​ទេ​ទៅដល់​កន្លែង​កើតហេតុ​ភ្លាមតែម្តង​ និង​ឃាត់​ខ្លួន​បុរស​បាញ់​បោះ​រូប​នោះ​យក​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍ទន្លេបាសាក់​។ ចំណែក​រថ​យន្ត​ និង​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​វាស់​វែង​រួច​យក​ទៅ​​​​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រង់​ចាំ​ធ្វើ​ការ​ដោះស្រាយ​តាម​ច្បាប់៕