ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ចម្រុះកម្ពុជា-វៀតណាម​​បើក​កិច្ច​ប្រជុំលើក​ទី​១៣

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ គណៈកម្មការ​ចម្រុះកម្ពុជា-វៀតណាម កាលពី​ព្រឹកថ្ងៃទី​១១ កុម្ភៈ ២០១៤ មាន​បើកកិច្ច​ប្រជុំ​លើក​ទី១៣ ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ សេដ្ឋកិច្ច វប្ប​ធម៌ វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា ។

កិច្ច​ប្រជុំ​នេះធ្វើឡើង​​នៅ​ទីស្តី​ការ​ក្រសួង​ការ​បរ​ទេសនិង​សហប្រតិបត្តិ​ការ​អន្តរជាតិ ក្រោម​អធិបតីភាព​ លោកឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរ​ទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​លោក​ផាម ប៊ីង មិញ​ ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ។

បើតាមសេចក្តីរាយការណ៍​បាន​ឱ្យដឹងថា ក្រោយ​ពី​កិច្ច​ប្រជុំ​ប្រមុខ​ការ​ទូត​នៃប្រទេស​ទាំង​២ នឹង​ចុះ​ហត្ថលេខា​លើ​កំ​ណត់​ហេតុ​នៃកិច្ច​ប្រជុំ​គណៈកម្មការចម្រុះ​កម្ពុជា​-វៀតណាម​លើ​កទី​១៣ ៕​