ខេត្តពោធិ៍សាត់ ៖ ប្តីប្រពន្ធ២នាក់ជាជនជាតិខ្មែរ-អ៊ិស្លាមត្រូវរថយន្តបុកស្លាប់ទាំង២នាក់ ខណៈដែលជិះម៉ូតូឌុបគ្នាទៅទទួលកូនចេញពីពន្ធនាគារ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១០ កុម្ភៈ ២០១៤ ស្ថិតនៅចំណុចភូមិធ្លាម្អម ឃុំបឹងកន្ទួត ស្រុកក្រគរ ដោយប្រពន្ធស្លាប់នៅនឹងកន្លែង ចំណែកប្តីស្លាប់នៅមន្ទីរពេទ្យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះសុះ កុប អាយុ៤៧ឆ្នាំ រីឯប្រពន្ធឈ្មោះម៉ា យ៉ុម អាយុ៤៤ឆ្នាំ មានទីលំនៅភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ។ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខតាកែវ 3A-0943 បើកបរដោយឈ្មោះជួប សុភក្តិ អាយុ៣៥ឆ្នាំ រស់នៅភូមិស្ពានពោត ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ប្រភពបានបន្តថា នៅព្រឹកនោះគេឃើញប្តីប្រពន្ធខាងលើនេះ ជិះម៉ូតូឌុបគ្នាពីកើតទៅលិច ចំណែករថយន្តក៏ធ្វើដំណើរពីកើតទៅលិចដែរតែក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែទៅបុកអ្នកជិះម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់តែម្តង ។
ចែករំលែកព័តមាននេះ