អង្គការកុមារដ្ឋានម្លប់ផ្តល់សម្ភារផ្គត់ផ្គង់ដល់ទារកដែលម្តាយបង្កើតរួចទុកចោលក្បែរតារាងបាល់
ខេត្តពោធិ៍សាត់ ៖ អង្គការកុមារដ្ឋានម្លប់ដែលមានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីទទួលព័ត៌មានតាមរយៈគេហទំព័រកោះសន្តិភាពភ្លាម នៅថ្ងៃទី១០ កុម្ភៈ ២០១៤ បានមកសួរសុខទុក្ខ និងនាំយកសម្ភារមួយចំនួនមកផ្គត់ផ្គង់ដល់ទារកដែលម្តាយជាស្ត្រីអនាមឹកបង្កើតកូនរួចទុកចោលនៅកន្លៀតរបងខ្លោងទ្វារតារាងបាល់ខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃទី៩ កុម្ភៈ ២០១៤ ហើយត្រូវប្រជាពលរដ្ឋរស់នៅក្បែរនោះយកទៅចិញ្ចឹម។
ចែករំលែកព័តមាននេះ