គ្រូបង្វឹក​បិសាច​ក្រហម​ជឿជាក់​ថា Paul Pogba នឹង​នៅ​បន្ត


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer ជឿជាក់​ថា Paul Pogba ដែល​ល្បី​ថា ចង់​ចេញពី​ក្លិប​នឹង​នៅ​លេង​បន្ត​ទៀត​នៅ​រដូវ​កាល​ក្រោយ ។

លោក Solskjaer រំពឹង​ថា កីឡាករ​តម្លៃ​៨៩​លាន​ផោន របស់​លោក​នឹង​នៅ​លេង​បន្ត​ទៀត ហើយ​អាច​ទៅ​ប្រកួត​តទល់​នឹង Chelsea នៅ​ស​ប្តា​ហ៍​ក្រោយ ។ កីឡាករ​បារាំង​ម្ចាស់​ពាន World Cup រូប​នេះ​មិន​បាន​ទៅ​ប្រកួត​នៅ Cardiff ជាមួយនឹង​មិត្ត​រួម​ក្រុម​កាលពី​ថ្ងៃ​សៅរ៍ សម្រាប់​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​លក្ខណៈ​មិត្តភាព​ជាមួយនឹង AC Milan ។ Pogba ត្រូវ​បាន​គេ​ដឹង​ថា កំពុង​តែ​ខំប្រឹង​យ៉ាង​ខ្លាំង ដើម្បី​អាច​ទៅ​លេង​នៅ Real Madrid ។

បើ​ទោះបីជា​មហាជន​គិត​ថា ការ​មិន​ទៅ​ប្រកួត​របស់ Pogba កាលពី​ថ្ងៃ​សៅរ៍ គឺ​មក​ពី​ចិត្ត​មិន​ចង់​នៅ Man Utd បន្ត​ក៏​ដោយ​លោក Solskjaer នៅ​តែ​និយាយ​ដោយ​ជឿជាក់​ថា ៖ « ខ្ញុំ​មិន​មានការ​សង្ស័យ​សោះឡើយ​ថា Pogba នៅ​លេង​បន្ត​នៅ​រដូវ​កាល​ក្រោយ ។ គេ​មិន​មាន​របួស​ទេ តែ​គេ​មានការ​ឈឺចាប់ ហើយ​មិន​ចង់ទៅ​ប្រកួត​ប្រថុយប្រថាន​ឱ្យ​ការ​ឈឺចាប់​កាន់តែ​ខ្លាំង ។ ខ្ញុំ​ដឹង​ថា គេ​នៅ​មិន​ទៅ Cardiff ទេ ព្រោះ​ខ្ញុំ​បាន​និយាយ​ជាមួយ​គេ កាលពី​ថ្ងៃ​សុក្រ​រួច​ហើយ ក្រោយ​ការ​ហ្វឹកហាត់​។​»គ្រូបង្វឹក​ម្នាក់​នេះ​បាន​បន្ត​ថា​៖ «​គេ​ប្រហែលជា​អាច​ចូល​ហ្វឹកហាត់​វិញ នៅ​រដូវ​កាល​ក្រោយ ហើយ​ខ្ញុំ​សង្ឃឹមថា គេ​នឹង​អាច​ប្រកួត​តទល់​នឹង Chelsea ដោយ​គ្មាន​បញ្ហា​។​»

គួរ​បញ្ជាក់​ផង​ដែរ​ថា ខណៈ​ដែល​លោក Solskjaer នៅ​តែ​មាន​ទំនុកចិត្ត​បែប​នេះ​ក៏​ដោយ ភ្នាក់ងារ​របស់ Pogba លោក Mino Raiola កាលពី​ខែ​មុន​បាន​ប្រាប់​ថា លោក​កំពុង​តែ​ធ្វើការ​ដុតដៃដុតជើង ដើម្បី​ផ្លាស់​ប្តូរ Pogba ទៅ​កាន់​ក្លិប Real Madrid ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ