រាជធានីភ្នំពេញ ៖ លក្ខណៈនៃការប្រើប្រាស់ទូរស័ព្ទនាពេលបច្ចុប្បន្នមានភាពខុសប្លែកគ្នាយ៉ាងច្រើនពីលក្ខណៈនៃការប្រើប្រាស់កាលពីទសវត្សរ៍កន្លងទៅ ។ គ្រាមុន បច្ចេកវិទ្យាទូរស័ព្ទផ្តល់ជូនអ្នកប្រើប្រាស់នូវមុខងារមានកំណត់ ដូចជាការហៅចេញ ការទទួលទូរស័ព្ទ និង SMS ។ល។ ហើយម្យ៉ាងទៀត មានតែអ្នកដែលមានលទ្ធភាពខ្ពស់ប៉ុណ្ណោះ ដែលមានធនធានជាវទូរស័ព្ទយកមកប្រើប្រាស់ ។ អាស្រ័យដោយមានកំណែច្នៃជាបន្តបន្ទាប់ អ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយរាប់បញ្ចូលទាំងគុណភាពល្អ តម្លៃទាបសមរម្យ និងលក្ខណៈនៃការប្រើប្រាស់សំបូរបែប តួយ៉ាងដូចជាទូរស័ព្ទ Nokia ។
ផលិតផល Nokia មានភាពច្នៃប្រឌិត និងផ្តល់ជូនអ្នកប្រើប្រាស់ច្រើនម៉ូដ គ្រប់តម្លៃដែលអ្នកប្រើប្រាស់ត្រូវការចាប់ពីប្រមាណ២០ដុល្លារ ដូចជា Nokia 105 រហូតដល់តម្លៃក្រោម១០០ដុល្លារ ដូចជាសែស្រឡាយ Nokia Asha និង១៥០ដល្លារឡើងទៅ ដូចជាសែស្រឡាយ Nokia Lumia ជាដើម។
លោក Jerry Manus អគ្គនាយកនៃប្រតិបត្តិការក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ បានមានប្រសាសន៍ថា អ្នកប្រើប្រាស់កម្ពុជាជាច្រើន ជាពិសេសយុវវ័យត្រូវការទូរស័ព្ទមានភាសាខ្មែរ កម្មវិធីច្រើន ភ្ជាប់អីុនធើរណេត ភ្ជាប់ទំនាក់ទំនងបណ្តាញ និងតម្លៃទាបសមរម្យ ។ សែស្រឡាយទូរស័ព្ទដែលចូលមកបំពេញតម្រូវការខាងលើ គឺ Nokia Asha ស៊ីមពីរ ដែលរួមមាន Nokia Asha 500, Nokia Asha 501, Nokia Asha 502 និង Nokia Asha 503 ។ វាគឺជាប្រជុំក្រុមស្មាតហ្វូនដែលមានតម្លៃទាបសមរម្យ ប្រកបដោយសមត្ថភាពខ្ពស់ អីុនធើរណេតដំណើរការលឿន សមស្របទៅតាមសេចក្តីត្រូវការនៃអ្នកប្រើប្រាស់ ។
ចែករំលែកព័តមាននេះ