រថយន្តកុងតឺន័រដឹកខោអាវជជុះថយក្រោយបុកបង្គោលភ្លើង ១ដើម បាក់រាបដល់ដីនៅមុខផ្សារហេងលី
រាជធានីភ្នំពេញ ៖ បង្គោលភ្លើង ១ដើម បានបាក់រាបដល់ដី ខណៈដែលរថយន្តកុងតឺន័រ ១គ្រឿង ម៉ាកពុយហ្ស៊ូ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0226 ដឹកខោអាវជជុះពីខេត្តព្រះសីហនុ មកបោះឲ្យម៉ូយនៅផ្សារហងលី លុះមកដល់ចំណុចមុខផ្សារ បានថយរថយន្តទៅក្រោយ ដើម្បីទម្លាក់ខោអាវជជុះ ក៏ជ្រុលទៅបុកបង្គោលភ្លើងតែម្តង ហើយរថយន្តបានព្យាយាមបើករត់បាន ៣០០ម៉ែត្រ តែត្រូវប៉ូលិសខណ្ឌទួលគោក ចាប់ឃាត់បាន។
ចែករំលែកព័តមាននេះ