ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​ស្រវឹង​ស្រា​ជោក​ជាំ​ម្នាក់​ឌុប​សង្សារ​ចេញ​ពី​ក្លិប​ត្រលប់​ទៅ​ផ្ទះ​ ជិះ​ម៉ូតូ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​​​រង​របួស​ធ្ងន់​ទាំង​​ ២នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ គូ​ស្នេហ៍​ ១គូ បាន​រង​របួស​ធ្ងន់​​ ខណៈ​ដែល​​អ្នក​ទាំង​ពីរ​ស្រវឹង​ស្រា​​ជោក​ជាំ​ ​ជិះ​ម៉ូតូ​​ម៉ាក​ស៊ី​រូស​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AQ-6285 បើក​ចេញ​ពី​ក្លិប​អាប់​ប្លូ ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​មុខ​វិទ្យា​ល័យ​ ហ៊ុន​សែន​ ១០០​ខ្នង​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​​ពុះចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឲ្យ​វៀច​ខូច​ខាត​ ១ផ្ទាំង​ ចំណែក​នារី​ជា​សង្សារ​រង​របួស​បាក់​ដៃ​ស្តាំ​។

ហេតុ​ការ​ណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ២យប់​ រំលង​អាធ្រាត្រ​ឈា​នចូល​ថ្ងៃទី​១១​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​ព្យា​បាល​នៅ​គ្លីនិក​ឯក​ជន​ ចំណែក​ម៉ូតូ​សមត្ថ​កិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​នគរបា​លខណ្ឌ​សែន​សុខ​៕