ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​បុក​គូទរ​ថ​យន្ត​ចត​ស្ងៀម ស្លា.ប់​១ ​របួស​ធ្ងន់​៣ ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ​៖ ម៉ូតូ ​១គ្រឿង ​អ្នក​បើក​បរ​ស្រវឹង​ស្រា ​ដឹក​មនុស្ស​រហូតដ​ល់​ទៅ ​៤​នាក់ ​បាន​បើក​ទៅ​បុក​គូទ​រថ​យន្ត​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​អាយុ ​៣ឆ្នាំ ​ស្លា.ប់​ភ្លាមៗ ​ដោយ​បែក​ក្បាល​ធ្លាយ​ខួរ​ចេញ​មក​ក្រៅ ​និង​រង​របួស​ធ្ងន់​ ៣នាក់។​ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​១ ​និង ​៣០​នាទី ​រសៀល​ថ្ងៃទី​១០​ កុម្ភៈ ២​០១៤ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧០ ​ក្នុង​ភូមិ​ពោធិ៍​សា​លា ​ឃុំ​ព្រែក​ក្របៅ ​ស្រុក​កង​មាស​ អ្នក​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​៧D។ ​

ខេត្ត​កំពង់​ចាម ​៖ ម៉ូតូ ​១គ្រឿង ​អ្នក​បើក​បរ​ស្រវឹង​ស្រា ​ដឹក​មនុស្ស​រហូតដ​ល់​ទៅ ​៤​នាក់ ​បាន​បើក​ទៅ​បុក​គូទ​រថ​យន្ត​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​អាយុ ​៣ឆ្នាំ ​ស្លាប់​ភ្លាមៗ ​ដោយ​បែក​ក្បាល​ធ្លាយ​ខួរ​ចេញ​មក​ក្រៅ ​និង​រង​របួស​ធ្ងន់​ ៣នាក់។​ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​១ ​និង ​៣០​នាទី ​រសៀល​ថ្ងៃទី​១០​ កុម្ភៈ ២​០១៤ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧០ ​ក្នុង​ភូមិ​ពោធិ៍​សា​លា ​ឃុំ​ព្រែក​ក្របៅ ​ស្រុក​កង​មាស​ អ្នក​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​៧D។ ​

លោក​អនុ​សេនីយ៍​ឯក​ ម៉ុក ​បាវី ​អធិការ​រង​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​ស្រុក​កង​មាស ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​បុរស​ឈ្មោះ អ​ន ​ប៊ុនលី ​អាយុ ៣​២​ឆ្នាំ ​ជិះ​ម៉ូតូ ​១គ្រឿង ​ម៉ាក​វ៉េវ ​បាន​ដឹក​ក្មេងៗ ​៣នាក់ ​ដោយ​ម្នាក់​អង្គុយ​នៅ​ពី​មុខ ​និង ​២នាក់​ទៀត ​អង្គុយ​នៅ​ខាង​ក្រោយ ​ជិះ​ទៅ​បុក​រថ​យន្ត​ពី​ខាង​ក្រោយ​ពេញ​ទំហឹង ​ដោយ​សារ​តែ​ស្រវឹ​ងស្រា​ធ្លាក់​ភ្នែក។​

លោក​អធិការ​​បន្ត​ថា ​ម៉ូតូបា​នបើក​ចេញ​​ពីជើង​មក​ត្បូង ​ស្រប​ពេល​មក​ដល់​ភូមិ​ពោធិ៍​សា​លា ​ក៏​បាន​ទៅ​បុក​រថ​យន្ត​កូរ៉េ ​១គ្រឿង ​ម៉ាក​ទីតាន់​ចំណុះ ​១តោន​កន្លះ ​ពាក់​ស្លាក​លេខ ​ភ្នំ​ពេញ ​2H-3​754 ​ឈប់​ចត​នៅ​អែប​ស្តាំ​ដៃ ​ជា​កម្ម​សិទ្ធិ​របស់​ឈ្មោះ ​ហោ ហៃ​ស៊ន់ ​ភេទ​ប្រុស​ អាយុ ​៥៥​ឆ្នាំ ​នៅ​ភូមិ​ស្វាយ​តាហែ​ន ​ឃុំ​រកា​គយ ​ស្រុក​កង​មាស។ ​ក្នុង​ហេតុ​ការណ៍​នេះ ​បណ្តាល​ឲ្យ​កុមារ​ម្នាក់​ឈ្មោះ ពោ​ត ​ថុនា ​អាយុ ​៣ឆ្នាំ ​បាន​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើតហេ​តុ។ ​ចំណែក​អ្នកបើ​ក​ម៉ូតូ និ​ង​ក្មេង​ ២​នាក់​ទៀត ​ដែល​អង្គុយ​ខាង​ក្រោយ​ ទី១-​ឈ្មោះ ​ថា ​វិច្ឆិកា ​អាយុ​ ១០ឆ្នាំ ​ទី២-​ ឈ្មោះ ​ស៊្រុន ​ណាង ​អាយុ ​១៣ឆ្នាំ ​បាន​រង​របួស​ធ្ងន់​ទាំង​អស់​គ្នា ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថ​យន្ត​សង្គ្រោះ​រប​ស់មន្ទី​រពេទ្យ​៧D​ ដឹក​យក​ទៅ​​​សង្គ្រោះ។​

ជន​រង​គ្រោះ​ឈ្មោះ ​អន​ ប៊ុនលី ​បាន​ផឹក​ស្រា​ស្រវឹ​ងនៅ​កន្លែង​បោក​ស្រូវ ​នៅ​ភូមិ​ព្រែក​កំបាក់​ បន្ទាប់​មក​ក៏​បាន​ជិះ​ម៉ូតូ​ដឹក​ក្មេងទាំ​ង ​៣នាក់ ​ខាង​លើ ​ក្នុង​គោល​បំណង​ទៅ​រើស​សម្បក​កំប៉ុង​ប៊ីយែរ​តាម​រោង​ការ ​មិន​ទាន់​បាន​រើស​ផង​ស្រាប់​តែជិះ​ម​ក​បុក​រថ​យន្ត​ពី​ខាង​ក្រោយ​តែ​ម្តង​។ វត្ថុ​តាង​ទាំង​ម៉ូតូ និ​ងរ​ថ​យន្ត​ ត្រូវ​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កង​មាស​ ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់​៕ ​