ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​CRV បើក​បុក​ម៉ូតូ​វ៉េវ​ រង​របួស​ធ្ងន់​ម្នាក់​នៅ​មុខ​ក្រសួង​កសិ​កម្ម​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​រង​របួស​​យ៉ាង​ធ្ងន់​ធ្ងរ ខណៈ​ដែល​រូប​គាត់​ជិះ​ម៉ូតូ​វ៉េវ​ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1M-0285 ធ្វើ​ដំណើរ​​តាម​បណ្តោយ​មហា​វិថី​ព្រះ​នរោ​ត្តម​​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មកដល់​ចំណុច​មុខ​ក្រសួង​កសិ​កម្ម​ ក៏​ត្រូវ​រថ​យន្ត​CRV ពណ៌​ទឹក​ប្រាក់​ ១គ្រឿង​ ​ពាក់​ស្លាក​លេខ​ ភ្នំពេញ ​2S-​9816 ដែល​ធ្វើ​ដំណើរ​ច្រាស​ទិស​គ្នា​ រេចង្កូត​បុក​ចំ​ពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​សន្លប់​ស្តូក​ស្តឹង​នៅ​​​នឹង​កន្លែង​។

​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍នេះ បាន​កើត​ឡើងកាល​ពីវេលា​ម៉ោង​ ១២​ និង​ ២០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១១​ កុម្ភៈ ២០១៤​ នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​នរោ​ត្តម​ ចំណុច​មុខ​ក្រសួង​កសិ​កម្ម​ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​។ ក្រោយ​ហេតុ​ការណ៍ ក៏​ស្រាប់​តែ​មាន​នគរ​បាល​ ១រូប​ ស្លៀក​ពាក់​ស៊ីវិល​ ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី ១ដើម​ មក​ឈរ​នៅ​កន្លែង​កើត​​ហេតុ​ ហើយ​បាញ់​ឡើង​លើ​ ១គ្រាប់​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​នគរ​បាល​មូល​ដ្ឋាន​ចុះ​មក​អន្តរា​គមន៍​។

លុះ​ពេល​​ធ្វើ​ការ​ឃាត់​ខ្លួន​ ​នគរ​បាល​រូប​នោះ បាន​ឆ្លើយ​ថា​ ខ្លួន​បាញ់​ឡើង​លើ​ ១គ្រាប់​ ដើម្បី​ហៅ​ឡាន​ពេទ្យ​មក​សង្រ្គោះ​ជន​រង​គ្រោះ​។ ដោយ​ឡែក​ រថ​យន្ត​បង្ក​ និង​ម៉ូតូ ត្រូវ​សមត្ថ​កិច្ចធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​៕