យុវជន ២នាក់ ស្រវឹងស្រាជោកជាំជិះម៉ូតូបុកខឿនផ្លូវក្រោមស្ពានអាកាស ៧មករា រងរបួសយ៉ាងដំណំ
រាជធានីភ្នំពេញ ៖ យុវជន ២នាក់ បានរងរបួសយ៉ាងដំណំ ខណៈដែលពួកគេស្រវឹងស្រាជោកជាំ ជិះម៉ូតូម៉ាកវីវ៉ា ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1B-6506 បើកបរយ៉ាងលឿនតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ក្រោមស្ពានអាកាស ៧មករា ជាចំណុចផ្លូវកោងកាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុកខឿនផ្លូវតែម្តង បណ្តាលឲ្យអ្នកជិះពីក្រោយសន្លប់ ឯអ្នកបើកបររបួសរលាត់ដៃជើង។
ចែករំលែកព័តមាននេះ