ម៉ូតូ ២គ្រឿង ពន្លះគ្នាពេញទំហឹងរងរបួសដំណំ សម្រួលគ្នាសង ១០ដុល្លារ បញ្ចប់រឿងនៅនឹងកន្លែង
រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីមC125 ស៊េរី២០១១ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AS-7911 បើកបរដោយបុរសម្នាក់ជាបុគ្គលិកអង្គការ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចភូមិអង្គ ក៏មានម៉ូតូឌ្រីម ស៊េរី២០១០ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AL-1862 ជិះដោយបុរសស្រ្តី ២នាក់ បើកឆ្លងផ្លូវពីត្បូងទៅជើង បុកចំពេញទំហឹង បណ្តាលឲ្យម៉ូតូទាំង ២គ្រឿង ដួល ឯមនុស្សរងរបួសយ៉ាងដំណំ។
ចែករំលែកព័តមាននេះ