ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ពេទ្យ​យោធា​ម្នាក់​ជិះ​ម៉ូតូ​ងងឹត​មុខ​ជ្រុល​ទៅ​បុក​រថ​យន្ត​ធុន​ធំ​ចត​ក្បែរ​ចិញ្ចើម​ផ្លូវ រង​របួស​យ៉ាង​ដំណំ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ និស្សិត​ពេទ្យ​យោធា​ម្នាក់​​មិន​ប្រាប់​ឈ្មោះ អាយុ​ ២០​ឆ្នាំ ចេញ​ពី​សា​លា​ពេទ្យ​ ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​ C125 ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ BE-0444 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣​ ខណៈ​មក​ដល់​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង​ ក៏​ង​ងឹត​មុខ​ជ្រុលទៅបុក​រថ​យន្ត​ធុន​ធំ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ១គ្រឿង​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ព្រះ​សីហនុ​ 3A-1062 ដឹក​បង្គោល​ភ្លើង​ថ្ម​ ដែល​ចត​ស្ងៀម​ក្បែរ​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ដំណំ​។

ហេតុ​​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៣ និង​ ២០​នាទី​ រសៀល​ថ្ងៃទី​១០​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ​។ ក្រោយ​កើត​​ហេតុ​ នារី​រង​គ្រោះ​ខាង​លើ​ត្រូវ​គេនាំ​ទៅ​ព្យាបាល​របួស​នៅ​ពេទ្យ​ឯក​ជន​៕