ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ Range Rover ​២គ្រឿង​ បុក​គ្នា​ពេញ​ទំហឹង​នៅ​ផ្លូវ​កែង​ រួច​ខ្ទាត​ទៅ​ប៉ះ​រថ​យន្ត​ម៉ែក​សឺដែស​ ១គ្រឿង​ ទៀត​រង​​ការ​ខូច​ខាត​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​​ Range Rover ២គ្រឿង​ បាន​បុក​គ្នា​ពេញ​ទំហឹង​នៅ​​ចំណុច​ផ្លូវ​កែង​ បណ្តាល​ឲ្យ​រង​ការ​ខូច​ខាត​ទាំង​ស្រុង​ ទាំង​សង​ខាង​ ហើយ​រថ​យន្ត​ ​Range Rover ១គ្រឿង បាន​ជ្រុល​ទៅ​ប៉ះ​កៀរ​រថ​យន្ត​ម៉ែក​សឺ​ដែស​ ១គ្រឿង​ទៀត​ ដែល​បែក​កង់​​​ឈប់​ចត​អែប​ចិញ្ចើម​ផ្លូវ​ រង​ការ​ខូច​ខាត​មួយ​ចំហៀង​ ប៉ុន្តែ មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​គ្រោះ​ថ្នាក់​អ្វី​ឡើយ​។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៩ និង​ ៤០​នាទី យប់​ថ្ងៃទី​១០​ កុម្ភៈ​ ២០១៤​ នៅ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ​ ខណ្ឌ​ ៧មករា​។

តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ រថ​យន្ត​ ​Range Rover ពណ៌​ខ្មៅ ១គ្រឿង ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2V-0709 បើក​​បរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាម​​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ខណៈ​មក​កែង​ផ្លូវ​១១៤​ ជា​ចំណុច​ផ្លូវ​កែង​​ ​ក៏​បាន​​បុក​យ៉ាង​ពេញ​ទំហឹង​ជាមួយ​រថ​យន្ត​ ​Range Rover ដូច​គ្នា​ ពណ៌​​ខ្មៅ​ ១គ្រឿង​ អត់​មាន​ស្លាក​លេខ​ បណ្តាល​​ឲ្យ​​រថ​​យន្ត​ទាំង​ពីរ​ខូច​ខាត​ផ្នែក​ខាង​មុខ​ទាំង​ស្រុង​។

បន្ទាប់​មក​រថ​យន្ត​ ​Range Rover ១គ្រឿង​ ដែល​អត់​មាន​ស្លាក​លេខ ក៏​បាន​ជ្រុល​ទៅ​បុក​រថ​យន្ត​ម៉ែក​សឺដែស​ ១គ្រឿង​ទៀត​ របស់​នារី​ម្នាក់​ ដែល​បែក​កង់​ចត​នៅ​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឲ្យ​​ខូច​ខាត​មួយចំហៀង​ ហើយ​ម្ចាស់​រថ​យន្ត​បង្ក​បាន​រត់​គេច​ខ្លួន​បាត់​។ ចំណែក​រថ​យន្ត​ទាំង​ ៣គ្រឿង​ ត្រូ​វ​សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​​​វែង​នៅ​កន្លែង​កើត​ហេតុ​៕