ម៉ូតូ ២គ្រឿង បុកគ្នាពេញទំហឹងនៅមុខផ្សារកាណាឌីយ៉ា រងរបួសធ្ងន់ស្រាល ៤នាក់
រាជធានីភ្នំពេញ ៖ មនុស្ស ៤នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលម៉ូតូស៊ុយស៊ីគីនិច ១គ្រឿង ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 2BW-7327 ជិះដោយបុរស ២នាក់ ធ្វើដំណើរតាមផ្លូវវ៉េងស្រេង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចមុខផ្សារកាណាឌីយ៉ា ក៏បានគេចជង្ហុក បណ្តាលឲ្យជ្រុលទៅបុកម៉ូតូឌ្រីមC125 ស៊េរី២០១២ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BK-9501 ជិះគ្នា ២នាក់ ទិសដៅច្រាសគ្នា បណ្តាលឲ្យភាគីម៉ូតូនិច រងរបួសធ្ងន់ទាំង ២នាក់ ចំណែកភាគីម៉ូតូឌ្រីម របួសធ្ងន់១ ស្រាល១។
ចែករំលែកព័តមាននេះ