ម៉ូតូបុកកង់ បណ្តាលឲ្យបុរសចំណាស់ម្នាក់រងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់បានរងរបួសធ្ងន់ ខណៈដែលរូបគាត់ជិះកង់ ១គ្រឿង ចេញពីធ្វើការ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចភូមិទួលកី ក៏ត្រូវម៉ូតូឌ្រីម ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BP-9013 ជិះដោយបុរស ២នាក់ ស្រវឹងស្រាជោក ដែលធ្វើដំណើរស្របគ្នា បើកមកបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់បែកក្បាល ចំណែកម៉ូតូបង្កជ្រុកធ្លាក់ចូលមាត់ប្រឡាយក្បែចិញ្ចើមផ្លូវ។
ចែករំលែកព័តមាននេះ