ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ ២គ្រឿង​ ដឹក​ប្រេង​​ឆា​ហូរ​ហៀរ​ពេញ​ផ្លូវ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ ២គ្រឿង​ ​ដឹក​ប្រេង​​ឆា​​​ហូរ​ហៀរ​ពេញ​ផ្លូវ​តាំង​ពី​ផ្លូវ​ព្រែក​ព្នៅ រហូត​មក​ដល់​ផ្លូវ​លេខ​៣៥៥​ ស្ថិត​ក្នុងសង្កាត់​បឹង​កក់​ទី១​ ខណ្ឌ​ទួល​គោក​ ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ​ និងអ្នក​ជិះ​ម៉ូតូ​ ២ ទៅ​ ៣គ្រឿង​ កាល​ពី​វេលា​ម៉ោង​ ៨ និង​ ២០​នាទី យប់​ថ្ងៃទី​១០​ កុម្ភៈ​ ២០១៤។

រថ​យន្ត​បង្ក​ហូរ​ប្រេង​តាម​ផ្លូវ​​ មាន​ម៉ាក​ពុយ​ហ្សូ​ ពណ៌​ស​លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-2446 និង​ ១គ្រឿង​ទៀត​ម៉ាក​ហ៊ីណូ​ ពណ៌​ស​លាយ​ខៀវ​ដូច​គ្នា​​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 3A-5053។ ក្រោយ​ពេល​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ​ រថ​យន្ត​ទាំង​ ២គ្រឿ​ង​ ខាង​លើ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ទុក​ រួច​បញ្ជូន​ទៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌឫស្សី​កែវ​៕