ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ម្នាក់​ឯង ​ងោក​ងុយ​ដេក​ដួល​បោក​នឹង​ថ្នល់​រង​របួស​ធ្ងន់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយមា​ន​ជ័យ ​៖ បុរសចំ​ណាស់​ម្នាក់​បាន​រង​របួស​ធ្ងន់​ ដោយ​សារ​តែងោ​ក​ងុយដេ​ក​ពេល​ជិះ​ម៉ូតូ​ម្នាក់​ឯង​ ដួល​បោក​នឹង​ផ្លូវជា​តិលេ​ខ៦ ​កាលពី​​ម៉ោង ​៩ ​និង ​៣០​នាទី​ ព្រឹក​ថ្ងៃទី​១០ ​កុម្ភៈ ​២០១៤​ នៅ​ចំណុច​ភូមិ​សា​លា​ក្រៅ ​សង្កាត់​ភ្នៀត ​ក្រុង​សិរី​សោ​ភ័ណ។​

លោក​អនុ​សេនីយ៍​ឯក​ សោម ​សារ៉េត ​អធិ​ការ​រង​នគរ​បាល​ក្រុង​សិរី​សោ​ភ័ណ​ បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​មាន​ឈ្មោះ ​អ៊ួម ​មុំ ​ភេទ​ប្រុស​ អាយុ ​៥១​ឆ្នាំ ​មាន​ទីលំ​នៅ​ខេត្ត​សៀម​រាប​ និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង។ ​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ទិស​ដៅ​ពី​លិច​ទៅ​កើត​ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀម​រាប​ ដោយ​បើក​បរ​ម៉ូតូ​តែ​ម្នាក់​ឯង​ ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​វ៉េវ ​ពណ៌​ខ្មៅ​លាយ​ក្រហម ​ពាក់​ស្លាក​លេខ​ បាត់​ដំបង​ ១B-​០៨៨៣។ ​

ជន​រង​គ្រោះ​ត្រូវ​អ្នក​សង្គ្រោះ ​និង​នគរ​បាល ​នាំ​មក​ពិនិត្យ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុងសិ​រី​សោភ័ណ។​ តាម​ការ​សាក​សួរ​របស់​សមត្ថ​កិច្ច ​ជន​រង​គ្រោះ​បាន​និយាយ​ថា ​គាត់​មក​ពី​ស្រុក​កំណើត​ឯ​ខេត្ត​បាត់​ដំបង​ ហើយ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​លំនៅ​ដ្ឋាន​ខេត្ត​សៀម​រាបវិ​ញ ពេ​ល​បើក​ដល់​ចំណុច​កើត​ហេតុ ​ស្រាប់​តែ​គាត់​មាន​ការ​ងងុយ​ដេក​លក់​មួយ​ភាំង​ ស្រាប់​តែម៉ូ​តូដួ​លប​ណ្តាល​ឲ្យ​គាត់​រង​របួស​តែ​ម្តង៕​