មក​ស្គាល់​ប្រាសាទតាមាន់ធំ និង​ប្រាសាទ​តា​ក្របី​វិញ​ម្តង​មើល៎


ខេត្តឧត្តរមានជ័យ ៖ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៨ ឆ្នាំ​២០១៩​នេះ​មាន​ភ្ញៀវ​ជាតិ​- ភ្ញៀវ​អន្តរជាតិ​បាន​ចាប់អារម្មណ៍​ចូល​ទស្សនា​កម្សាន្ត​តំបន់​ទេសចរណ៍​នៅ​ប្រាសាទតាមាន់ធំ និង​ប្រាសាទ​តា​ក្របី​ជា​រៀងរាល់ថ្ងៃ ប្រាសាទតាមាន់ធំ -​ប្រាសាទ​តា​ក្របី ស្ថិត​លើ​កំពូល​ជួរ​ភ្នំ​ដងរ៉ែក នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០០ រហូត​មក​ទល់​នឹង​ឆ្នាំ​២០១១ ប្រាសាទតាមាន់ធំ មានការ​គ្រប់គ្រង​ដោយ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ ចំណែក​នៅ​ឯ​ប្រាសាទ​តា​ក្របី​វិញ មានការ​គ្រប់គ្រង​ដោយ​ក្រុម​ទាហាន​កម្ពុជា ខណៈនោះ​ប្រាសាទតាមាន់ធំ​វិញ ប្រជាពលរដ្ឋ​អ្នកស្រុក​បន្ទាយ​អ​ម្ពឹ​ល​បាន​ចូល​ទៅ​ទ​ស្សា​នា​ន៍​បាន​ក្នុង​រដូវ​បុណ្យ​ទាន​ម្តង​ៗ ដែល​ក្រុម​ទាហាន​ថៃ បើក​ការ​អនុញ្ញាត​លើស​ពី​ថ្ងៃ​បុណ្យ ប៉ុន្តែ​ចូល​ទៅ​ត្រូវ​តែ​បោះត្រា​នៅ​លើ​បាតដៃ​ដូច​បោះត្រា​នាំ​សត្វ​ជ្រូក​ចូល​ក្នុង​ប្រទេស​អ​ញ្ចឹ​ង មិន​អាច​ចូល​បាន​ងាយ​ៗ​នោះ​ទេ ពីព្រោះ​ក្រុម​ទាហាន​ថៃ​ធ្វើ​របង ឬរ​នាំ​ដូច​ជា​ព្រំដែន ។

ប្រជាពលរដ្ឋ​ដដែល​បាន​បញ្ចា​ក់ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៨ ស្រាប់តែ​កើត​មាន​ព្រឹត្តិការណ៍​ព្រំដែន​កម្ពុជា​- ថៃ​បាញ់​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ នៅ​ឯ​តំបន់​ប្រាសាទព្រះវិហារ​រួច​មក​លុះ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១១ ទើប​មានការ​រាលដាល​មក​ផ្ទុះអាវុធ​នៅ​តំបន់​ប្រាសាទតាមាន់ធំ និង​ប្រាសាទ​តា​ក្របី ក្រោយ​ពី​បាន​បញ្ចប់​នៅ​ផ្ទុះអាវុធ​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ​នោះ​គេ​បាន​សង្កេត​ឃើញ​តំបន់​ប្រាសាទ​តា​ក្របី​ដែល​ធ្លាប់តែ​គ្រប់គ្រង​ដោយ​ទាហាន​កម្ពុជា​នោះ​បែ​ជា​មក​គ្រប់គ្រង​រួម​គ្នា​ជាមួយ​ក្រុម​ទាហាន​ថៃ​ផង​ដែរ ។ ចំណែក​នៅ​តំបន់​ប្រាសាទតាមាន់ធំ ធ្លាប់តែ​គ្រប់គ្រង​ដោយ​ក្រុម​ទាហាន​ថៃ​សព្វ​ថៃ​គ្រប់គ្រង​រួម​គ្នា​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ទើប​មាន​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ចូល​ទស្សនា​កម្សាន្ត​នៅ​សព្វ​ថៃ្ង​នេះ ។

លោក​នាក់ វង្ស នាយសេនាធិការ​នឹង​ជា​មេបញ្ជាការ​រង​កងពលតូច​ថ្មើ​ជើង​លេខ​៤២ ទាក់ទិន​នឹង​ព័​ត័​មាន​នេះ លោក​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​មាន​ព្រឹត្តិការណ៍​ប្រាសាទតាមាន់ធំ គឺ​គ្រប់គ្រង​ដោយ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ ក្រោយ​ពី​កើត​មាន​ព្រឹត្តិការណ៍​នៅ​ឯ​តំបន់​ប្រាសាទព្រះវិហារ​ក្នុង​អំឡុង​ឆ្នាំ​២០០៨ រួច​មក​កងពលតូច​ថ្មើ​ជើង​លេខ​៤២ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ឱ្យមក​ឈរជើង​នៅ​តាម​ខ្សៃ​បន្ទាត់​ព្រំដែន​តំបន់​ប្រាសាទតាមាន់ធំ លុះ​នៅ​ថ្ងៃ​ទី​២២ មេ​សា ២០១១ ទើប​មានការ​ផ្ទុះអាវុធ​រវាង​កងទ័ព​កម្ពុជា​នឹង​កងទ័ព​ថៃ​រហូត​មក​ទល់​ថ្ងៃ​ទី​២ ឧសភា​២០១១ ដដែល​ទើប​ប​ញ្ឍ​ប់​ការ​ផ្ទុះអាវុធ ខណៈនោះ​កងទ័ព​កម្ពុជា​បាន​ឡើង​ទៅ​គ្រប់គ្រង​ប្រាសាទតាមាន់ធំ ដោយ​រួម​គ្នា​ជាមួយ​កងទ័ព​ទាហាន​ឈុត​ខ្មៅ​ថៃ នា​ពេល​សព្វថ្ងៃ លោក​បាន​បញ្ចា​ក់ថា ក្រោយ​ពី​បាន​ប្រយុទ្ធ​គ្នា​ក្រុម​ទាហាន​ថៃ​បាន​បំពាក់​កាំ​ម៉ា​រ៉ា​តាម​ដើមឈើ និង​ដាក់​ស្បែ​ពណ៌​ខៀវ​ហ៊ំ​ព័ទ្ធ​ជុំវិញ​ប្រាសាទ​តាំងពី​ពេល​នោះ​មករ​ហូត​មក​ទល់​សព្វថ្ងៃ មិនមែន​ទើបតែ​ដាក់​នោះ​ទេ ។

លោក​បាន​បន្ត​ថា បន្ទាប់​ទើប​មាន​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ចូល​ទស្សនា​ន៍​កម្សាន្ត​នៅ​ក្នុង​តំបន់​ទេសចរណ៍​តា​មាន់​ធំ និង​ប្រសាទ​តា​ក្របី​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​ក្រោម​ពី​១០០​ទៅ​២០០​នាក់ ដោយឡែក​បើ​រដូវ​បុណ្យ​ទាន​មាន​ភ្ញៀវ​មិន​ក្រោម​១០០០​ទៅ​២០០០​នោះ ទេ​មាន​អ្នកខ្លះ​ចូល​មក​ទស្សនា​ន៍​លេង​កម្សាន្ត អ្នកខ្លះ​ចូល​មក​ដុត​ធូប​បួងសួង​សុំ​សេចក្តីសុខ​ស្បាយ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ