ខេត្តកំពង់ឆ្នាំង ៖ ក្នុងថ្ងៃភ្ជុំបិណ្ឌត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរជាតិ អន្តរជាតិទៅលេងកម្សាន្តតាមរមណីយដ្ឋាននានា ចំនួន៥១២២៩នាក់ ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ។

ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា ភ្ញៀវទេសចរសរុបចំនួន ៥១ ២២៩ នាក់ មានភ្ញៀវទេសចរបរទេស៦០នាក់ ។ ភ្ញៀវទេសចរណ៍ទាំងនោះ បានទៅលេងតាមរមណីយដ្ឋាននានា មានដូចជាទឹកធ្លាក់ស្រែអំពិល ទឹកធ្លាក់ថ្មក្រាល ទឹកធ្លាក់អន្លង់ថ្វាយ ធារាសាស្ត្រគង្គា ធារាសាស្ត្រកប់សេះ វត្តចំណាស់ជាងគេកំពង់ត្រឡាចក្រោម ជាដើម ។

តំបន់ទេសចរណ៍ទាំងនោះត្រូវបានរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដោយសមត្ថកិច្ចនគរបាល មូលដ្ឋាន និងប្រជាការពារ ។ ក្នុងថ្ងៃភ្ជុំបិណ្ឌ ពុំមានបាតុភាពអ្វីកើតឡើងទេ ៕






ចែករំលែកព័តមាននេះ