ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​ស្រុក​ជីក្រែង​​ទទួល​អបអរ​សា​ទរ​​ចំពោះ​ដំណើរ​ថ្មើរជើង​របស់​កញ្ញា កុយ អេ​ន​ណា ក្រោម​​ប្រធានបទ«​ដើរ​ដោយ​ក្តី​សង្ឃឹម ដើរ​ដើម្បី​ទេសចរណ៍​»

10 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ កញ្ញា ឆ្នាំ​២០២៥ លោក ប៊ូ ម៉េ​ង​ទ្រី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជីក្រែង…

ខេត្ត​សៀម​រា​ប ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ កញ្ញា ឆ្នាំ​២០២៥ លោក ប៊ូ ម៉េ​ង​ទ្រី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជីក្រែង រួម​ជាមួយ​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ បាន​រីក​រាយ​ស្វាគមន៍​ការ​ទទួល​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​របស់ កញ្ញា កុយ អេ​ន​ណា​ ។

កញ្ញា និង​ក្រុម​ការងារ ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់​ទីរួមស្រុក​ជីក្រែង និង​សម្រាក​នៅ​ទីនោះ​ផង​ដែរ ព្រមទាំង​បាន​ដើរ​ឆ្លងកាត់​ស្ពាន​កំពង់ក្តី​ ដែល​ជា​ស្ពាន​បុរាណ​ដី​រឹង​មាំ​មាន​អាយុកាល​ជិត​១០០០​ឆ្នាំ​ផង​ដែរ​។

ទន្ទឹម​គ្នា​នេះ មន្ត្រីរាជការ និង​ប្រជា​ពល​រដ្ឋ​តាម​ដងផ្លូវ ក៏​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ជូន​ដល់​កញ្ញា ដើម្បី​ជួយ​ដល់​កុមារ ឬ ជន​ពិការ​នៅ​កម្ពុជា​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា កញ្ញា កុយ អេ​ន​ណា បាន​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី ៤ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​ថ្មើរ​ជើ​ង​មក​កាន់​គោលដៅ​ខេត្តសៀមរាប ក្រោម​ប្រធានបទ «ដើរ​ដោយ​ក្តី​សង្ឃឹម ដើរ​ដើម្បី​ទេសចរណ៍​» ផ្សារ​ភ្ជាប់​ក្តី​សង្ឃឹម​ដើម្បី​កុមារ ឬ​ជន​ពិការ​នៅ​កម្ពុជា និង​ផ្សព្វផ្សាយ​ទេស​ចរណ៍​ក្នុង​ប្រទេស ក្រោម​ម្លប់​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ