ខេត្តកំពង់ចាម ៖ ក្នុងឱកាសបិណ្ឌភ្ជុំបិណ្ឌ នៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ចាម គេសង្កេតឃើញមានភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញមកកម្សាន្តលេងជាហូរហែ ។
ក្នុងនោះរួមមានដូចជា ៖ ប្រាសាទនគរបាជ័យ ភ្នំប្រុសភ្នំស្រី ភ្នំហាន់ជ័យ ភ្នំជើងព្រៃ រមណីយដ្ឋានទឹកឆាព្រមទាំងតំបន់កែច្នៃមួយចំនួនទៀត គឺមនុស្សម្នាក្មេងចាស់ប្រុសស្រី បានប្រើប្រាស់មធ្យោបាយមានម៉ូតូ និងរថយន្តតូចធំមកកម្សាន្តលេងជាលក្ខណៈគ្រួសារ ។ ជាមួយនោះ សន្តិសុខ និងសណ្ដាប់ធ្នាប់ត្រូវបានឯកឧត្តមអភិបាលខេត្តដាក់ពង្រាយកម្លាំងសមត្ថកិច្ចតាមគោលដៅនីមួយៗសំខាន់ធ្វើយ៉ាងណាឲ្យពលរដ្ឋមានសុវត្ថិភាពទាំងការមកលេងនឹងត្រឡប់ទៅវិញ ។
លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម មានប្រសាសន៍ដោយលើកឡើងថា ឆ្នាំនេះមិនខុសពីឆ្នាំមុនៗដោយក្នុងរដូវដាក់បិណ្ឌភ្ញៀវមកពីគ្រប់ទីបាននាំគ្នារាប់បាតព្រះសង្ឃ ហើយឆ្លៀតដែលកម្សាន្តតាមរមណីយដ្ឋានប្រវត្តិសាស្ត្រដូចជា ភ្នំហាន់ជ័យ ខ្លះបានដាក់បាយទៅសម្រាប់ទទួលទានជាលក្ខណៈគ្រួសារទៀតផង ។
ប្រធានមន្ទីរទេសចរណ៍ខេត្ត បន្តឲ្យដឹងទៀតថា ស្ថិតិទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរត្រូវនឹងថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានដូចខាងក្រោម ៖
-រមណីយដ្ឋានភ្នំហាន់ជ័យ មានទេសចរជាតិចំនួន២៦,២៧៨នាក់ ទេសចរបរេទសចំនួន១២នាក់
-រមណីយដ្ឋានបែមប៊ូរីសត មានទេសចរចំនួន៦៣នាក់ ទេសចរបរទេស១៧នាក់
-កន្លែងកម្សាន្តទំនប់ជ្រោយចេក មានទេសចរជាតិចំនួន១២,៤៩១នាក់
-កន្លែងកម្សាន្តទំនប់កែប្រែ មានទេសចរជាតិចំនួន៥,០៣២នាក់
-កន្លែងកម្សាន្តរង្វង់មូលចម្ការកៅស៊ូបឹងកេត មានទេសចរជាតិចំនួន ៤៨២នាក់
-កន្លែងកម្សាន្តវត្តគុហាគង្គា មានទេសចរជាតិចំនួន៣៦៥នាក់។
-បរិវេណវត្តដីដុះមានចំនួនទេសចរចំនួន៥៣៤នាក់
-សួនច្បារមាត់ទន្លេមានចំនួនទេសចរជាតិចំនួន៤៥១នាក់
-វត្តមហាលាភមានចំនួនទេសចរជាតិចំនួន៥៧២នាក់។
-រមណីយដ្ឋានទឹកឆា មានចំនួនទេសចរជាតិចំនួន ២,៣៣៩២នាក់
-រមណីយដ្ឋានកសិទេសចរណ៍ថ្មដាទឹកឆាមានចំនួន៨១៨នាក់
-រមណីយដ្ឋានភ្នំជើងព្រៃមានចំនួនទេសចរជាតិចំនួន ៣៥១នាក់
-ទំនប់តាកុដមានចំនួនទេសចរជាតិចំនួន ១៦២នាក់
-គោកខ្វិតមានចំនួនទេសចរជាតិចំនួន ២៤៣នាក់
-ប្រាសាទភ្នំត្រប់មានចំនួនទេសចរជាតិចំនួន ២៦១នាក់
-មណ្ឌលផ្អាវយើងមានចំនួនទេសចរជាតិចំនួន ១១៨នាក់
-ទំនប់បឹងជ្រោយមានចំនួនទេសចរជាតិចំនួន ៧៥៧នាក់
-ប្រាសាទនគរបាជ័យ មានទេសចរជាតិចំនួន ៩០០នាក់
-ភ្នំប្រុស ភ្នំស្រី មានទេសចរជាតិ ចំនួន ១,០៨០នាក់
-អណ្តូងស្ងួត មានទេសចរជាតិ ចំនួន ១៣០នាក់
-ស្នាក់នៅតាមសណ្ឋាគារនិងផ្ទះសំណាក់ ទេសចរជាតិ ៦១០នាក់ ទេសចរបរទេស ចំនួន ៦នាក់
សរុបទេសចរជាតិ៧៤,២៧២នាក់ ទេសចរបរទេស៣៥នាក់
សរុបរួមៈ៧៤,៣០៧នាក់ ៕
ចែករំលែកព័តមាននេះ