ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកា ថោះ និង​មមី ជាប់​ចំណាត់ថ្នាក់​មុខ​គេ​ក្នុង​ការ​មិន​ខ្វះ​លុយ​ចាយ

18 ម៉ោង មុន

អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៣​ខាងលើ មាន​វាសនា​ដែល​មិន​ខ្វះ​លុយ​ចាយ​ឡើយ​។ ហេតុ​អ្វី​បានជា​បែប​នេះ​ទៅ? ឆ្នាំរកា បុគ្គល​នៃ​ឆ្នាំ​នេះ ជា​មនុស្ស​ដែល​មាន​ខួរក្បាល​រស់​រវើក ដោយ​តែងតែ​គិត​បាន​ល្អិតល្អន់​។ ម្យ៉ាងទៀត លាភ​គេ​តែងតែ​ឡើង​ខ្ពស់​ជា​និច្ច ដោយ​ធ្វើ​ឲ្យ​គេ​អាច​ទទួល​បានទ្រព្យ​យ៉ាងច្រើន​ចូល​មក​។…

អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៣​ខាងលើ មាន​វាសនា​ដែល​មិន​ខ្វះ​លុយ​ចាយ​ឡើយ​។ ហេតុ​អ្វី​បានជា​បែប​នេះ​ទៅ?

ឆ្នាំរកា

បុគ្គល​នៃ​ឆ្នាំ​នេះ ជា​មនុស្ស​ដែល​មាន​ខួរក្បាល​រស់​រវើក ដោយ​តែងតែ​គិត​បាន​ល្អិតល្អន់​។ ម្យ៉ាងទៀត លាភ​គេ​តែងតែ​ឡើង​ខ្ពស់​ជា​និច្ច ដោយ​ធ្វើ​ឲ្យ​គេ​អាច​ទទួល​បានទ្រព្យ​យ៉ាងច្រើន​ចូល​មក​។ ជា​ពិសេស នៅ​ពេល​ដល់​វ័យ​កណ្តាល​តែ​ម្តង គេ​នឹង​អាច​ចាប់​បាន​ប្រាក់​ជា​ច្រើន​ចូល​មក​។ មិន​ថា​ធ្វើ​អ្វី​ទេ សុទ្ធតែ​អាច​ជោគជ័យ​ទាំងអស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​មិន​ខ្វះ​លុយ​ចាយ​ឡើយ​។

ឆ្នាំថោះ

អ្នកជា​មនុស្ស​ដែល​មាន​និស្ស័យ​ខ្ពស់​ជាមួយ​មនុស្ស​ជា​ច្រើន​។ ដូចនេះ មិន​ថា​ស្រី ឬ​ប្រុស​ទេ សុទ្ធតែ​អាច​រក្សា​ទំនាក់ទំនង​ល្អ​ក្នុង​ក្រុមហ៊ុន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ដោះស្រាយ​បញ្ហា​គ្រប់យ៉ាង​ក្នុង​ក្រុមហ៊ុន​។ ដូចនេះ ទ្រព្យ​នឹង​មក​ដោយ​ឯកឯង​ជា​មិន​ខាន​។

ឆ្នាំមមី

អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​មាន​លាភ​ក្រាស់​តាំងពី​កំណើត​។ ថ្វី​ត្បិត​តែ​នៅ​វ័យក្មេង​លំបាក​បន្តិច​ក៏​ដោយ តែ​ចាស់​ទៅ​នឹង​អាច​រស់នៅ​ដោយ​សោយសុខ​។ ដូចនេះ លុយ​អ្នក​នឹង​មិន​ខ្វះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ