រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានទម្លាយមានបុរសពិសេសមួយរូបដែលស្ថិតនៅពីក្រោយចាំលើកទឹកនាងគ្រប់បែបយ៉ាងក្នុងពេលដែលនាងជួបបញ្ហា ខណៈពេលដែលបុរសរូបនោះក៏ជាកម្លាំងចិត្តដែលធ្វើឲ្យនាងបន្តឡើងឆាកបកស្រាយចម្រៀងក្នុងពេលដែលនាងស្ទើរបោះបង់អាជីពមួយនេះ ។

បើទោះបីជាតារាចម្រៀងចាស់វស្សានេះ មិនបានបញ្ចេញអត្តសញ្ញាណពីបុរសពិសេសខាងលើ ប៉ុន្តែសម្រាប់ពេជ្រ សោភា បានចាត់ទុកបុរសរូបនោះ គឺជាមនុស្សអស្ចារ្យបំផុតសម្រាប់នាងដែលតែងតែលើកទឹកចិត្តនាងជារៀងរហូតមក ។
ពេជ្រ សោភា បានលើកឡើងក្នុងឱកាសដែលនាងឡើងឆាកតន្ត្រីនៃស្ថានីយទូរទស្សន៍មួយថា នាងបានខនខានមិនបានឡើងឆាកតន្ត្រីនេះ អស់រយៈពេលជាងមួយឆ្នាំហើយ ដោយសារតែមានមូលហេតុមួយចំនួន ហើយម្យ៉ាងនាងនៅមិនទាន់មានអ្វីថ្មីសម្រាប់ទស្សនិកជនផងដែរ ។

នាងបន្តថា មានចម្រៀងមួយបទដែលជម្រុញចិត្តនាងឲ្យឡើងឆាកច្រៀងជាថ្មី គឺបទបងជាពន្លឺ ដែលបទនាងចង់ច្រៀងបង្ហាញទៅកាន់មនុស្សពិសេសម្នាក់នឹងដោយបង្ហាញពីការអរគុណចំពោះការលើកទឹកចិត្តដល់រូបនាងគ្រប់បែបយ៉ាង ដោយក្នុងនោះមានទាំងការច្រៀង ។
នាងបញ្ជាក់ថា ពេលខ្លះ នាងចង់ឈប់ច្រៀង ប៉ុន្តែគាត់បានលើកទឹកចិត្តនាងថា បើយើងចង់ស្រឡាញ់អ្វីពេញចិត្តអ្វី យើងត្រូវបន្តទៀត ព្រោះយើងមានអ្នកគាំទ្រច្រើនដែលគេចូលចិត្តយើង ហើយអ្វីជាពិសេសនោះ គឺការផ្តល់កម្លាំងចិត្តមិនថារឿងតូចរឿងធំ ។ នាងសូមផ្ញើបទនេះទៅកាន់មនុស្សពិសេស និងជាមនុស្សពិសេសដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់នាងដែលបានចេញមុខការពាររូបនាងនៅគ្រប់កាលៈទេសៈទាំងអស់ ។

ជាការកត់សម្គាល់ បើទោះបីជាតារាចម្រៀងនាង ពេជ្រ សោភា មិនទាន់អាចបញ្ចេញថា បុរសពិសេសរូបនោះជាអ្នកណា ប៉ុន្តែសម្រាប់មហាជន និងបណ្តាអ្នកគាំទ្របានការសង្ស័យថា បុរសខាងលើទំនងជាតារាសម្តែងលោក ឆឹម សក្កដា ។
ជាក់ស្តែង ការលើកឡើងពី ពេជ្រ សោភា នាពេលនេះ បានធ្វើឡើងគឺក្រោយពេលដែលតារាសម្តែងលោក ឆឹម សក្កដា ក៏ទើបតែចេញមុខបញ្ជាក់ពីទំនាក់ទំនងជាមួយរូបនាង បន្ទាប់ពីផ្ទុះការសង្ស័យថា ចំណងស្នេហ៍របស់អ្នកទាំងពីរបានឈានដល់ផ្លូវបែកបាក់ ។

តារាសម្តែងនឆឹម សក្កដា ក៏បានចេញបញ្ជាក់ៗច្បាស់ថា ទំនាក់ទំនងរវាងលោក និងពេជ្រ សោភា គឺមិនមានបញ្ហាអ្វីនោះឡើយ ខណៈពេលទំនាក់ទំនងរបស់ពួកលោកគឺអ្នកគាំទ្រលោកជាច្រើនក៏បានដឹងច្បាស់ដែរ ។
ជាមួយរូបភាពស្និទ្ធិស្នាលជាមួយ ពេជ្រ សោភា កាលពីពេលកន្លងទៅ តារាសម្តែងលោក ឆឹម
សក្កដា បានភ្ជាប់ជាមួយសំណេរបង្ហោះលើបណ្តាញសង្គមថា ពេលខ្ញុំ អត់ដែលផុសរូបជាមួយពួកម៉ាកខ្ញុំ មិនមិនបានន័យថា ពួកខ្ញុំឈ្លោះគ្នា ឬមិនដែលជួបគ្នាទេ! តែហ្វេនគាត់ខ្លះនិយាយថា បើខ្ញុំអត់ផុសជាមួយគាត់ គេអត់គាំទ្រខ្ញុំទេ ខ្ញុំក៏មិនចង់បានការគាំទ្របែបនេះដែរ ខ្ញុំត្រូវការហ្វេនខ្ញុំពិត ទើបខ្ញុំឈប់ថតរូបផុសរូបជាមួយគាត់ទៀត ណាមួយខ្ញុំចង់ផុសរឿងជាតិ ច្រើនជាងរឿងផ្ទាល់ខ្លួន។
លោកបន្តថា មួយទៀត ហេតុអីខ្ញុំផុសជាមួយអ្នកផ្សេង?

ព្រោះហ្វេនខ្ញុំគេដឹងហើយ ហើយគេក៏នៅតែគាំទ្រខ្ញុំធម្មតា ហើយហ្វេនគាត់ឈប់គាំទ្រខ្ញុំ ក៏គ្មានបញ្ហាដែរ ព្រោះខ្ញុំត្រូវការហ្វេនពិតប្រាកដរបស់ខ្ញុំដូចគ្នាមិនត្រូវការហ្វេនក្លែងក្លាយ! គាំទ្រខ្ញុំជាខ្ញុំ មិនមែនគាំទ្រខ្ញុំព្រោះតែមិត្តភក្កិខ្ញុំ ។ តែបើអ្នកគាំទ្រទាំងពីរ ពួកគាត់តែងយល់ និងផ្ដល់ឯកជនភាពដល់ពួកខ្ញុំធម្មតា ដោយមិនលំអៀងទៅខាងណា យ៉ាងណាសូមគោរពអរគុណដែលអ្នកគាំទ្រពួកខ្ញុំរហូតមក ។
ជាការកត់សម្គាល់ បន្ទាប់ពីការបង្ហោះសំណេរខាងលើ ពីលោក ឆឹម សក្កដា ខាងលើនេះ គេក៏ឃើញតារាចម្រៀងនាង ពេជ្រ សោភា ក៏បានចូលខំមិនដែរថា គ្រប់គ្នាគិតឃើញអីនឹង ពួកខ្ញុំជាមិត្តល្អនឹងគ្នាឆាតរកគ្នារហូតតើ ។

តាមរយៈការអះអាងខាងលើនេះ គេកាន់តែច្បាស់ថា ទំនាក់ទំនងរវាងអ្នកទាំងពីរគឺមិនមានរឿងប្រះឆាអ្វីនោះឡើយ បើទោះបីជាពេលនេះគេនៅមិនទាន់ដឹងថា ទំនាក់ទំនងរបស់ពួកគេកាន់តែវិវត្តន៍ទៅយ៉ាងល្អ ឬយ៉ាងណាក៏ដោយ ៕
ចែករំលែកព័តមាននេះ