ក្រុមហ៊ុន ហាយ-ធិច ប្រារព្ធខួប ២៥ ឆ្នាំ ក្រោមប្រធានបទ «១ម៉ឺនយួរ ១ម៉ឺនរៀល» និងប្រកាសបរិច្ចាគ ១០០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (AEON 2) កាលពីថ្ងៃទី ៣១ ខែតុលា…
រាជធានីភ្នំពេញ ៖ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (AEON 2) កាលពីថ្ងៃទី ៣១ ខែតុលា…
រាជធានីភ្នំពេញ ៖ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (AEON 2) កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ មកនេះ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានរៀបចំពិធីសប្បុរសធម៌យុទ្ធនាការមូលនិធិគន្ធបុប្ឆាកម្ពុជា ក្រោមប្រធានបទ «១ម៉ឺនយួរ ១ម៉ឺនរៀល» ដើម្បីអបអរសាទរខួបទី ២៥ ឆ្នាំ របស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច ដែលតែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន ការប្រកាន់យកនូវគោលការណ៍គុណភាព និងធ្វើឱ្យក្រុមហ៊ុនអាចបន្តដំណើរយូរអង្វែងទៅមុខទៀត ។ ក្នុងឱកាសពិធីអបអរសាទរខួបទី ២៥ ឆ្នាំ របស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច ដើម្បីសប្បុរសធម៌ជូនទៅមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញចូលរួមពីសំណាក់ឧកញ្ញ៉ា លាង សាំង អគ្គនាយកក្រុមហ៊ុន SL HI-TECH CO,.LTD និងលោកស្រី ខ្លឹង ផល្លី អគ្គនាយិកាក្រុមហ៊ុន SL HI-TECH CO,.LTD និងបុគ្គលិកក្រុមហ៊ុន SL HI-TECH CO,.LTD ទាំងអស់ ។

ឧកញ្ញ៉ា លាង សាំង អគ្គនាយកក្រុមហ៊ុន SL HI-TECH CO,.LTD បានមានប្រសាសនថា ក្នុងបរិបទដើម្បីអបអរសាទរ ការខិតខំប្រឹងប្រែង និងដំណើរការដ៏ជោគជ័យរយៈពេល ២៥ឆ្នាំរបស់ទឹកពិសា ហាយធិច របស់ក្រុមហ៊ុន SL HI-TECH CO,.LTD ដែលបានឈរជើងយ៉ាងរឹងមាំក្នុងប្រទេសកម្ពុជា បាននាំអារម្មណ៍អ្នកទាំងអស់គ្នាដើម្បីវិលត្រឡប់ទៅកាន់ទស្សវត្សរ៍ឆ្នាំ ២០០០ តាមរយៈការនាំយកត្រឡប់មកវិញនូវដបទឹក Retro ស៊េរីចាស់ របស់ទឹកពិសា ហាយធិច ដែលជាដបទឹកដំបូងបង្អស់របស់យើង ។

ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន និងប្ដេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុននោះ ក្រុមហ៊ុនបានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន ការប្រកាន់យកនូវគោលការណ៍គុណភាព និងធ្វើឱ្យក្រុមហ៊ុនអាចបន្តដំណើរយូរអង្វែងទៅមុខទៀតដោយទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុនក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។

លោកអគ្គនាយកក្រុមហ៊ុន SL HI-TECH CO,.LTD បានបន្តថា ថ្ងៃនេះក្រុមហ៊ុន SL HI-TECH CO,.LTD បាននាំយកកាដូពិសេសមួយជូនមន្ទីរគន្ធបុប្ផា ក្រោមប្រធានបទ «១ ម៉ឺនយួរ ១ ម៉ឺនរៀល» ដែលជាព្រឹត្តិការណ៍សប្បុរសធម៌របស់ក្រុមហ៊ុន ចំពោះថវិកានៃការលក់ទឹកពិសា ហាយធិច ចំនួន ១ ម៉ឺនយួរស្មើនឹង ១០០ លានរៀលប្រគល់ជូនមន្ទីរគន្ធបុប្ផាសម្រាប់ក្មេងៗដែលមកសម្រាកព្យាបាលមន្ទីរគន្ធបុប្ឆា និងជាការចូលរួមសង្គមជាតិបែបមនុស្សធម៌ ។ កម្មវិធីរបស់យើងនឹងធ្វើការប្រារព្ធឡើងរយៈពេល ៣ ថ្ងៃពេញគឺចាប់ពីថ្ងៃទី ៣១ តុលា ដល់ថ្ងៃទី២ វិច្ឆិកា ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៩ យប់ ។

ក្នុងរយៈពេក ៣ថ្ងៃនេះដែរ ក៏មានសកម្មភាពពិសេសៗកំពុងរង់ចាំអ្នក ដូចជា ជួបជាមួយ លោកតា ព្រហ្ម ម៉ាញ ដែលជាសិល្បករកំពូលនៃសិល្បៈអាយ៉ៃ, លោក ម៉ួន ម៉ារ៉ា និងលោក ចាន់ សម័យ ដែលជាសិល្បករដ៏មានប្រជាប្រិយភាពក្នុងទស្សវត្សរ៍ឆ្នាំ ២០០០ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ ។
ជួបជាមួយតារាចម្រៀង លោក Kwan និងអ្នកនាង ខាត់ សុខីម នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ចាប់ពីម៉ោង 7 យប់តទៅ ត្រៀមខ្លួនរាំឱ្យកក្រើកឆាក នារាត្រីនេះ ។
ជួបជាមួយតារារ៉េប Tep Piseth នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ចាប់ពីម៉ោង 7 យប់តទៅ នៅក្នុងកម្មវិធីគម្រប់ខួប ២៥ ឆ្នាំទឹកពិសា ហាយធិចនៅបរិវេណ Central Court របស់យើងនេះផ្ទាល់ ។
យើងក៏មានការចែកជូនដោយឥតគិតថ្លៃនូវ ស្ករកាត់រូបសត្វ ដែលធ្វើឡើងយ៉ាងចំណាន ពីសំណាក់អ្នកជំនាញជើងចាស់របស់យើង ដែលអាចច្នៃជារូបសត្វស្អាតៗ និងគ្រប់ប្រភេទជូនអ្នកទាំងអស់គ្នា ។ ចំនួនមានកំណត់ ។
ការចែកជូនដោយឥតគិតថ្លៃ នូវទឹកកកឈូសបែបខ្មែរ នៅក្នុងសម័យឆ្នាំ ២០០០ ។ ចំនួនមានកំណត់ ។
បងៗអូនៗ ដែលមានអារម្មណ៍ថាក្ដៅ ឬស្រេកទឹកអាចអញ្ជើញមកយកទឹកពិសា Hi-Tech ដែលយើងធ្វើការចែកជូននៅបរិវេណខាងមុខនេះបានដោយឥតគិតថ្លៃ ។ ចំនួនមានកំណត់ ។

លើសពីនេះអ្នកទាំងអស់គ្នាក៏អាចចូលមកថតរូបលេងកម្សាន្តនៅក្នុងបរិវេណកម្មវិធីរបស់យើង ដើម្បីទទួលយកបទពិសោធន៍នៃការវិលត្រឡប់ទៅកាន់អតីតកាលក្នុងទស្សវត្សឆ្នាំ ២០០០ ហើយថតលេងកម្សាន្តជាមួយនឹង Filter របស់យើងដើម្បីធ្វើទទួលយកបទពិសោធន៍ពិតៗ ។ បងៗដែលមានកូនតូចៗក៏អាចយកកូនរបស់លោកអ្នកមកចូលលេងផាត់រូបលេងកម្សាន្តនៅក្នុង បរិវេណកម្មវិធីរបស់យើងផងដែរ ៕ អត្ថបទសហការ













ចែករំលែកព័តមាននេះ