ក្រសួងការងារ ផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ៖ «សុវត្ថិភាព និងសុខភាពការងារ»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ លោក ម៉ាញ ណារិទ្ធ…
រាជធានីភ្នំពេញ ៖ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ លោក ម៉ាញ ណារិទ្ធ…
រាជធានីភ្នំពេញ ៖ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ លោក ម៉ាញ ណារិទ្ធ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាវាគ្មិន ដែលសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) រៀបចំកម្មវិធីសិក្ខាសាលាក្រោមប្រធានបទ «បច្ចុប្បន្នភាព និងសេចក្តីសង្ខេបសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ» នៅទីស្នាក់ការសមាគម ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ។

ថ្លែងក្នុងឱកាសនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង TAFTAC បានគូសបញ្ជាក់ពី សារៈសំខាន់នៃសិក្ខាសាលានេះ និងភាពចាំបាច់នៃច្បាប់ស្តីពី៖ «សុវត្ថិភាព និងសុខភាពការងារ» ។ លោកអគ្គលេខាធិការរង ក៏បានប្រកាសអំពីសមាសភាពថ្មីរបស់គណៈកម្មាធិការក្លិបធនធានមនុស្ស និងអនុលោមភាព ដែលរៀបចំដោយសមាគមផងដែរ ។
ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានពេទ្យការងារ បានបញ្ជាក់ជូនដល់អង្គសិក្ខាសាលាទាំងមូលអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដែលនឹងមិនដាក់ជាបន្ទុកបន្ថែមថ្មីទៅដល់និយោជក ក្នុងការអនុវត្តនោះឡើយ។ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះនឹងផ្តល់ភាពងាយស្រួល និងភាពច្បាស់លាស់បន្ថែមនៅក្នុងការអនុវត្តលើគោលការណ៍ និងវិធានសុវត្ថិភាព និងសុខភាពការងារដែលសហគ្រាស ក្រុមហ៊ុន រោងចក្រ បាននឹងកំពុងអនុវត្តជាប្រចាំ ។
ជាចុងក្រោយ លោកប្រធាន ក៏បានបញ្ជាក់ផងដែរថាការរៀបចំសេចក្តីព្រាងច្បាប់នេះគឺជាសក្ខីភាពមួយដែលបង្ហាញអំពីជំហររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតស្របតាមនិន្នាការសកល ៕ អត្ថបទសហការ






ចែករំលែកព័តមាននេះ