ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BookMeBus និង BS Bus Cambodia នឹង​ចាប់ផ្ដើម​ផ្តល់​សេវាកម្ម​លក់​សំបុត្រ​ឌី​ជី​ថ​ល​រថយន្តក្រុង​ប្រណីត​បែប First Class

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ ២០២៥ ៖ BookMeBus ដែល​ជា App…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ ២០២៥ ៖ BookMeBus ដែល​ជា App កក់​សំបុត្រ​ធ្វើ​ដំណើរ​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា និង BS Bus Cambodia បាន​ចុះហត្ថលេខា​ព្រមព្រៀង​ក្នុង​កិច្ចសហការ ដើម្បី​ផ្តល់​នូវ​ប្រណីត​ភាព និង​ផាសុកភាព ជាមួយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​លក់​សំបុត្រ​ទ​អន​ឡាញ តាម​បច្ចេកវិទ្យា SaaS ក្នុង​ការ​ធ្វើ​ដំណើរ​ទិស​ដៅ​ភ្នំពេញ​–​វៀតណាម ​។ កិច្ចសហការ​នេះ​ធ្វើ​ឱ្យ​ជំហាន​នីមួយ​ៗ​នៃ​ដំណើរ​កាន់តែ​ប្រសើរ​ឡើង​ចាប់ពី ការ​ស្វែងរក​សំបុត្រ និង កក់​សំបុត្រ​រថយន្ត រហូត​ដល់​ការ​ដំណើរ ដែល​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​កាន់តែ​ងាយស្រួល សាមញ្ញ និង​ប្រណិត​ជាង​មុន​ ។

នៅ​ក្នុង​នោះ​ដែរ BS Bus Cambodia នឹង​ប្រើប្រាស់​ប្រព័ន្ធ​លក់​សំបុត្រ​តាម​ប្រព័ន្ធ​ទូរស័ព្ទ គេហទំព័​រវេ​ប​សាយ និង​សេវា API របស់ BookMeBus ដើម្បី​ធ្វើ​ឱ្យ​ការ​លក់​សំបុត្រ​និង​ការ​គ្រប់គ្រង​សេវាកម្ម​របស់​ខ្លួន កាន់តែ​ងាយស្រួល សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ជាង​មុន ​។ ការ​រួម​បញ្ចូល​នេះ​នឹង ផ្តល់​នូវ​ព័ត៌មាន​ទាក់ទង​នឹង​កៅអី ការ​ទូទាត់​ប្រាក់​តាម​ឌី​ជី​ថ​ល របាយការណ៍​នៃ​ការ​កក់​សំបុត្រ និង​ប្រព័ន្ធ​ប្រកាស​ជូនដំណឹង​ឆ្លាត​វៃ​របស់​ការ​ចេញដំណើរ​រថយន្ត ជូន​ដល់​អ្នកដំណើរ​នៅ​ស្ថានីយ៍​រង់ចាំ ដោយ​ប្រើ​បច្ចេកវិទ្យា AI ​។ អ្នកដំណើរ​ទាំងអស់ នឹង​អាច​ទទួល​បាន​បទ​ពិសោធន៍​ដំណើរការ​កក់​សំបុត្រ​យ៉ាង​រលូន មិន​ថា​ការ​ទិញ​សំបុត្រ​ដោយ​ផ្ទាល់ ឬ​ការ​ទិញ​សំបុត្រ​ ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​លើ BookMeBus នោះ​ទេ​ ។

អំពី BS Bus Cambodia
ក្រុមហ៊ុន BS Bus Cambodia ផ្តល់​ជូន​នូវ​សេវាកម្ម​រថយន្តក្រុង​ប្រណីត​បែប First Class រវាង​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ហូ​ជី​មិ​ញ​ ។ ការ​ធ្វើ​ដំណើរ​នេះ​មានដំណើរ​ការ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ នៅ​ម៉ោង ៥:៤៥ ព្រឹក និង​ម៉ោង ២:៤៥ រសៀល ដែល​ក្នុង​មួយ​ជើង មាន​រយៈពេល​ធ្វើ​ដំណើរ​ប្រហែល ​៦​ម៉ោង ​។ សេវាកម្ម​បែប First Class ថ្មី​នេះ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​យកចិត្តទុកដាក់ សម្រាប់​អ្នក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ដែល​ត្រូវការ​ផាសុកភាព និង​ភាព​ងាយស្រួល​ ។ ការ​ធ្វើ​ដំណើរ​នីមួយ​ៗ មាន​អ្នក​ផ្តល់​នូវ​សេវា​ម្ម (attendant service) មាន​កៅអី​ម៉ាស្សា អាហារ​សម្រន់​និង​ភេសជ្ជៈ ឥត​គិតថ្លៃ ជាមួយនឹង​ជម្រើស​អាហារ​ឆ្ងាញ់​ៗ​ជា​ច្រើន​ប្រភេទ ដែល​គេ​ផ្តោត​លើ​ការ​ផ្តល់​បទ​ពិសោធន៍​ធ្វើ​ដំណើរ​ដ៏​រីករាយ និង​សុវត្ថិភាព​ ។

ដើម្បី​ធានា​នូវ​ភាព​ងាយស្រួល និង​ផាសុកភាព​ដល់​អតិថិជន ឡានក្រុង​នីមួយ​ៗ​របស់ BS Bus Cambodia មាន​ផ្ជា​ប់​មក​ជាមួយ​នូវ​បន្ទប់ទឹក​ស្អាត រន្ធ​សាក​ថ្ម​ផ្ទាល់ខ្លួន និង​កៅអី​ម៉ាស្សា​សម្រាប់​អ្នក​ធ្វើ​ដំណើរ​សម្រាក​បាន​ស្រួល​ ។ អ្នកដំណើរ​ក៏​អាច​រីករាយ​ជាមួយអាហារ​ពីរ​ពេល​ដោយ​ឥត​គិតថ្លៃ ការ​ចូល​ប្រើ​ថេ​ប្លេ​ត​កម្សាន្ត និង​អ៉ីនធឺណិត (WiFi) ឥត​គិតថ្លៃ​ក្នុង​ពេល​ធ្វើ​ដំណើរ ដែល​បង្កើត​បាន​នូវ​បទ​ពិសោធន៍​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​ផ្លូវ​ឆ្ងាយ​រវាង​ភ្នំពេញ និង​ទីក្រុង​ហូ​ជី​មិ​ញ​មាន​ភាព​រីករាយ និង​គ្មាន​ការ​រំខាន​ ។

«​ការ​សហការ​ជាមួយ BookMeBus អនុញ្ញាត​ឱ្យ​យើង​ផ្តល់​នូវ​បទ​ពិសោធន៍​ប្រណិត​បែប First Class ទាំង​ការ​ធ្វើ​ដំណើរ និង នៅ​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​» ប្រសាសន៍​ពី​តំណាង​របស់ BS Bus Cambodia​។ «​ចាប់ពី​ការ​កក់​សំបុត្រ​រហូត​ដល់​ការ​ឡើង​រថយន្ត អ្នកដំណើរ​នឹង​មាន​អារម្មណ៍​នូវ​ភាព​ខុស​ប្លែក ផាសុកភាព​ជាង​មុន ច្បាស់លាស់​ជាង​មុន និង​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ជាង​មុន​»​ ។

ការ​សហការ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​លើកកម្ពស់​បទ​ពិសោធន៍​ធ្វើ​ដំណើរ ៖ តាម​រយៈ​បច្ចេកវិទ្យា SaaS របស់ BookMeBus, BS Bus Cambodia នឹង​ប​ម្លែ​ង​ប្រព័ន្ធ​លក់​សំបុត្រ​ទាំងមូល​ឲ្យ​ទៅ​ជា​ឌី​ជី​ថ​ល​ ។ ការ​សហការ​នេះ​នឹង​ធ្វើ​អោយ​ការ​លក់​សំបុត្រ​នៅ​បញ្ជរ លើ​អេប​ទូរស័ព្ទ និង​គេហទំព័រ មាន​ភាព​រលូន​ជាង​មុន​ដែល​ផ្តល់​បទ​ពិសោធន៍​ល្អ​ទៅ​ដល់​អ្នក​ប្រើប្រាស់ ​។ ការ​ផ្តល់​នៅ​សំបុត្រ​អេ​ឡិច​ត្រូ​និ​ចបែប QR ភ្លាម​ៗ ដែល​ធ្វើ​អោយ​ការ check-in សំបុត្រ​មាន​លក្ខណៈ​ងាយស្រួល​និង​ឆាប់រហ័ស ក្នុង​នោះ​ដែរ​វា​ក៏​ផ្តល់​នូវ​ឧបករណ៍​សម្រាប់​មើល​ទិន្នន័យ​ជាក់ស្តែង (Data Visualization), ការ​គ្រប់គ្រង​ផ្លូវ​ធ្វើ​ដំណើរ​ឆ្លាត​វៃ និង​កាលវិភាគ​ការ​លក់​ប្រចាំ​ថ្ងៃ​ជាក់ស្តែង​ ។ «​ពួក​យើង​មាន​សេចក្ដី​រំភើប​រីករាយ​ក្នុង​ការ​នាំ​យក​សេវាកម្ម​លំដាប់​ខ្ពស់​បែប First Class របស់ BS Bus Cambodia មក​លើ App BookMeBus» លោក ជា ឡង់​ដា​, ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BookMeBus បាន​និយាយ​ដូច្នោះ​ថា​ ។ «​យើង​កំពុង​កំណត់​ស្តង់ដារ​ថ្មី​មួយ​ជាមួយ​គ្នា​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ឆ្លង​ប្រទេស របស់​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​ងាយស្រួល សាមញ្ញ និង​ប្រណិត​ជាង​មុន​» ​។

អំពី BookMeBus
BookMeBus គឺជា​ក្រុមហ៊ុន​លក់​សំបុត្រ​ធ្វើ​ដំណើរ​បែប​ឌី​ជី​ថ​ល​ដែល​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា ​។ យើង​ផ្តល់​ដំណោះស្រាយ​លក់​សំបុត្រ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា SaaS សម្រាប់​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នកដំណើរ និង​ការ​កក់​សំបុត្រ​ធ្វើ​ដំណើរ​ដូច​ជា ឡានក្រុង កាណូត​លឿន និង​រថយន្តឈ្នួល​ឯកជន តាម​ប្រព័ន្ធ​អន​ឡាញ​ ។ ចាប់តាំងពី​ឆ្នាំ ២០១៥ មក BookMeBus ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​ក្រុមហ៊ុន​រថយន្ត​ជាង ៦០ ផ្សេង​គ្នា នៅ​កម្ពុជា ថៃ និង​វៀតណាម ដែល​ជួយ​ភ្ជាប់​បណ្តាញ​មធ្យោបាយ​ធ្វើ​ដំណើរ​រ​នៅ​ក្នុង​តំបន់​ឲ្យ​រលូន និង​ទំនើប​ជាង​មុន ​៕ អត្ថបទសហការ

ស្វែង​យល់​បន្ថែម ទាញ​យក​កម្មវិធី​ទូរស័ព្ទ​ឥឡូវនេះ​តាម​តំណរ​ភ្ជាប់​៖ https://onelink.to/bookmebus
ទីតាំង BS Bus Cambodia ៖ https://maps.app.goo.gl/595oHqGP6b7DvMRv5​?​g_st=ipc