ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី ASEAN SOAR Together បង្ហាញ​ពី​ភាព​ជោគជ័យ​ផ្នែក​ឌី​ជី​ថ​ល​របស់​សហគ្រាស​មីក្រូ ខ្នាត​តូច និង​មធ្យម (MSME) នៅ​ឯ​កម្មវិធី វិនិយោគ​អាស៊ាន (ABIS) ឆ្នាំ ២០២៥

10 ម៉ោង មុន
  • ភ្នំពេញ

កូ​ឡា​ឡាំ​ពួរ ថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ ២០២៥ ៖ មូលនិធិ​អាស៊ាន សហការ​ជាមួយ TikTok…

កូ​ឡា​ឡាំ​ពួរ ថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ ២០២៥ ៖ មូលនិធិ​អាស៊ាន សហការ​ជាមួយ TikTok Shop និង​ក្រុមប្រឹក្សា​ប្រឹក្សា​យោបល់​ពាណិជ្ជកម្ម​អាស៊ាន (ASEAN-BAC) ម៉ា​ឡេ​ស៊ី បាន​បង្ហាញ​ភាព​ជោគជ័យ​នៃ​កម្មវិធី ASEAN SOAR Together នៅ​ឯ​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម និង​វិនិយោគ​អាស៊ាន (ABIS) ឆ្នាំ ២០២៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​។ ការ​តាំងពិព័រណ៍​នេះ​បាន​បង្ហាញ​ពី​អំណាច​នៃ​កិច្ចសហការ​រវាង​រដ្ឋ និង​ឯកជន​ក្នុង​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ផ្នែក​ឌី​ជី​ថ​ល​របស់​សហគ្រាស​មីក្រូ ខ្នាត​តូច និង​មធ្យម (MSMEs) នៅ​ទូ​ទាំង​ប្រទេស​នៃ​សមាជិក​អាស៊ាន​។

ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល សហគ្រាស​មីក្រូ ខ្នាត​តូច និង​មធ្យម (MSME) ឆ្នើម​ចំនួន​ប្រាំ​របស់​កម្មវិធី ASEAN SOAR Together បាន​សហការ​គ្នា​រៀបចំ​កម្មវិធី​ដើម្បី​ចែករំលែក​ដំណើរ​ផ្លាស់​ប្តូរ​ផ្នែក​ឌី​ជី​ថ​ល​របស់​ពួក​គេ និង​ធ្វើ​បទ​បង្ហាញ​លក់​ផ្ទាល់​ដល់​ទស្សនិកជន​ក្នុង​តំបន់ ដោយ​បង្ហាញ​ពី​របៀប​នៃ​ភាព​ច្នៃប្រឌិត នវានុវត្តន៍ និង​ឧបករណ៍​ឌី​ជី​ថ​ល​កំពុង​ផ្តល់​ឱកាស​ដល់​អាជីវកម្ម​ខ្នាត​តូច​ឱ្យ​ពង្រីក និង​រីក​ចម្រើន​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍​។

លោកស្រី Chanida Klyphun នាយិកា​គោលនយោបាយ​សាធារណៈ​សម្រាប់​អាស៊ី​អាគ្នេយ៍​នៃ​ក្រុមហ៊ុន TikTok បាន​មាន​ប្រសាសន៍​ថា​៖ «TikTok Shop ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​គាំទ្រ​សហគ្រាស​មីក្រូ ខ្នាត​តូច និង​មធ្យម (MSME) ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​អនុវត្ត​នៃ​ការ​ធ្វើ​អាជីវកម្ម​តាម​ឌី​ជី​ថ​ល​របស់​ពួក​គេ ហើយ​កម្មវិធី ASEAN SOAR Together គឺជា​វេទិកា​ដ៏​សំខាន់​មួយ​ដែល​យើង​បាន​នឹង​កំពុង​ចូលរួម​សហការ ដើម្បី​ជួយ​អាជីវកម្ម​ទាំងនេះ​ឱ្យ​កាន់តែ​រីក​ចម្រើន​។ តាម​រយៈ​ការ​បណ្តុះបណ្តាល និង​ការ​អនុវត្ត​ជាក់ស្តែង ដែល​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​អាស៊ាន​នេះ យើង​កំពុង​ផ្តល់​អំណាច​ដល់​សហគ្រិន​ជាមួយនឹង​ឧបករណ៍ និង​ឱកាស​ដែល​ជួយ​អាជីវកម្ម​របស់​ពួក​គេ​ឱ្យ​រីក​ចម្រើន​តាម​រយៈ​ការ​ប្រើប្រាស់​កម្មវិធី​ឌី​ជី​ថ​ល​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ យើង​កំពុង​ផ្តល់​អំណាច​ដល់​ពួក​គេ​ឱ្យ​ទាញ​យក​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ប្រព័ន្ធ​មុខងារ​ស្វែងរក​ផលិតផល ឬ​សេវាកម្ម​ដើម្បី​លក់​ឬ​ទិញ​នៃ​កម្មវិធី TikTok Shop របស់​យើង​។ សហគមន៍​នៃ​វេទិកា​របស់​យើង ដែល​ផ្សារ​ភ្ជាប់​រួម​បញ្ចូល​គ្នា​ក្នុង​កម្មវិធី​តែ​មួយ បង្កើត​ហាង​លក់ដូរ​ឌី​ជី​ថ​ល​ដ៏​មាន​ឥទ្ធិពល​ដែល​អ្នក​ប្រើប្រាស់​គ្រប់​គ្នា​អាច​មើលឃើញ ចូលរួម និង​ធ្វើការ​លក់ដូរ​បាន​ដោយ​ជោគជ័យ​»​។

Chanida Klyphun (second right), Director of Public Policy at ByteDance, and Ithikorn Tritasavit (second left), Public Policy Manager for TikTok Thailand, Cambodia, Laos and Myanmar, visit the ASEAN SOAR Together x TikTok Shop booth during the ASEAN Business and Investment Summit 2025. They join in a conversation with Eng Saloth (right), owner of Camb-AHA, and Eng Netra (left), Director of the Cambodia Development Resource Institute, about Camb-Aha’s success story through the ASEAN SOAR Together programme and the partnership between TikTok and the ASEAN Foundation to support MSMEs through digital inclusion and innovation.

ផ្តល់​អំណាច​ដល់​សហគ្រាស​មីក្រូ ខ្នាត​តូច និង​មធ្យម (MSMEs) ឱ្យ​រីក​ចម្រើន​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ាន

ដោយ​ទទួលស្គាល់​ថា សហគ្រាស​មីក្រូ ខ្នាត​តូច និង​មធ្យម (MSMEs) គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​អាស៊ាន ប៉ុន្តែ​សហគ្រាស​ទាំងនោះ​ក៏​កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជា​បន្តបន្ទាប់​ចំពោះ​ការ​ចាប់​យក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល មូលនិធិ​អាស៊ាន TikTok Shop និង​ក្រុមប្រឹក្សា​ប្រឹក្សា​យោបល់​ពាណិជ្ជកម្ម​អាស៊ាន (ASEAN-BAC) ម៉ា​ឡេ​ស៊ី បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី ASEAN SOAR Together ដើម្បី​ផ្តល់​ដំណោះស្រាយ​បំពេញ​ចន្លោះ​ប្រហោង​នេះ​។ គំនិត​ផ្តួចផ្តើម​ក្នុង​តំបន់​នេះ ផ្តល់​អំណាច​ដល់​សហគ្រាស​មីក្រូ ខ្នាត​តូច និង​មធ្យម ចំនួន ៥០ ដែល​តំណាង​ឱ្យ​សហគ្រិន​ជាង ១៥០ នាក់ តាម​រយៈ​ការ​កសាង​សមត្ថភាព​តាម​តម្រូវការ ការ​អភិវឌ្ឍ​ជំនាញ​ឌី​ជី​ថ​ល និង​ឱកាស​ជាក់ស្តែង​នៅ​ទូ​ទាំង​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​។

(From left) Candera Chan, Southeast Asia Public Policy at ByteDance; Ithikorn Tritasavit, Public Policy Manager for TikTok Thailand, Cambodia, Laos and Myanmar; Eng Netra, Director of the Cambodia Development Resource Institute; Chanida Klyphun, Director of Public Policy at ByteDance; Eng Saloth, Owner of Camb-Aha; and Queentara Alysha, Project Officer at ASEAN SOAR Together, pose in front of the ASEAN SOAR Together x TikTok Shop booth during the ASEAN Business and Investment Summit 2025. Photo by Sunlee Khan / Courtesy of TikTok x ASEAN Foundation

តាម​រយៈ​សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល​ជា​បន្តបន្ទាប់​ដែល​ដឹកនាំ​ដោយ TikTok Shop និង​អ្នកជំនាញ​ផ្នែក​ទីផ្សារ​ឌី​ជី​ថ​ល អ្នកចូលរួម​បាន​បង្កើន​បច្ចេកទេស​លក់​ផ្ទាល់ សមត្ថភាព​បង្កើត​មាតិកា និង​ការ​យល់​ដឹង​អំពី​ការ​អនុលោម​តាម​គោលការណ៍​អនុវត្ត​នានា​របស់ TikTok​។ បន្ទាប់​មក​ពួក​គេ​បាន​អនុវត្ត​ជំនាញ​ទាំងនេះ តាម​រយៈ​យុទ្ធនាការ​ប្រកួតប្រជែង​អាជីវកម្ម ដោយ​យកចំណេះ​ដឹង​ដែល​បាន​រៀនសូត្រ​ទៅ​អនុវត្ត​បង្កើត​លទ្ធផល​អាជីវកម្ម​ជាក់ស្តែង និង​កសាង​ភាព​ធន់​នៅ​ក្នុង​ទីផ្សារ​ឌី​ជី​ថ​ល​។

កម្មវិធី​នេះ​បាន​បញ្ចប់​នៅ​ឯ​កម្មវិធី​វ​និ​យោគ (ABIS) ឆ្នាំ ២០២៥ ដែល​សហគ្រាស​មីក្រូ ខ្នាត​តូច និង​មធ្យម ចំនួន​ប្រាំ​ដែល​បាន​អនុវត្ត​ចំណេះដឹង​បាន​ល្អ​បំផុត​គឺ MAGWAI (​ហ្វី​លី​ពី​ន​), LALAPIS (​ថៃ​), Meatless Kingdom (​ឥណ្ឌូ​នេ​ស៊ី​), Redlands Coffee (​វៀតណាម​) និង Camb-Aha (​កម្ពុជា​) តាម​រយៈ​សមិទ្ធផល និង​ភាព​ច្នៃប្រឌិត​ដ៏​លេចធ្លោ​របស់​ពួក​គេ​។

«​វត្តមាន​របស់​យើង​នៅ​ក្នុង​កម្មវិធី​វិនិយោគ​អាស៊ាន (ABIS) ឆ្នាំ ២០២៥ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយនឹង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៧ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ជា​វេទិកា​មួយ​ផ្តល់​នូវ​វេទិកា​ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បី​បង្ហាញ​ពី​ភាព​ជោគជ័យ​ជាក់ស្តែង​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​របស់​យើង​»​។ លោក​បណ្ឌិត Piti Srisangnam នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​អាស៊ាន បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​មើលឃើញ​សហគ្រាស​មីក្រូ ខ្នាត​តូច និង​មធ្យម (MSMEs) របស់​យើង ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​អាស៊ាន បង្ហាញ​ពី​ការ​រីក​ចម្រើន និង​ភាព​ធន់​ផ្នែក​ឌី​ជី​ថ​ល​របស់​ពួក​គេ​នៅ​លើ​ឆាក​អន្តរជាតិ គឺជា​ពេលវេលា​ដ៏​មាន​មោទនភាព​យ៉ាង​ខ្លាំង​។ ភាព​ជោគជ័យ​នេះ បញ្ជាក់​ពី​អត្ថប្រយោជន៍​នៃ​កម្មវិធី ASEAN SOAR Together និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ដៃគូ​របស់​យើង គឺ TikTok Shop ក្នុង​ការ​ផ្តល់​ជំនាញ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​សំខាន់​ៗ​ដល់​សហគ្រិន​ទាំងនេះ​។ យើង​កំពុង​ព​ន្លឿ​ន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង ដើម្បី​ធានា​ថា​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​នៅ​តែ​មាន​លក្ខណៈ​រួម​បញ្ចូល មាន​និរន្តរភាព និង​ផ្តល់​នូវ​វិបុលភាព​ពិតប្រាកដ និង​យូរអង្វែង​សម្រាប់​សហគមន៍​នានា​ទូ​ទាំង​តំបន់​។​»

ការ​អបអរសាទរ​ការ​រីក​ចម្រើន និង​ផល​ប៉ះពាល់​វិជ្ជមាន​ក្នុង​តំបន់

តាម​រយៈ​កម្មវិធី ASEAN SOAR Together សហគ្រាស​ខ្នាត​មីក្រូ ខ្នាត​តូច និង​មធ្យម (MSMEs) សម្រេច​បាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​តាម​រយៈ​កម្មវិធី​នេះ​៖
●​ ​MAGWAI (​ហ្វី​លី​ពី​ន​) បាន​កត់ត្រា​កំណើន 79% នៃ​ការ​លក់​សរុប និង​ការ​កើនឡើង 2.3 ដង​នៃ​អត្រា​ការ​លក់ ដែល​សម្រេច​បាន​ក្នុង​រយៈពេល​ពីរ​ម៉ោង​នៃ​ការ​លក់​ផ្ទាល់ ដែល​ពី​មុន​ចំណាយពេល​មួយ​ខែ​។

●​ ​LALAPIS (​ថៃ​) ដែល​ជា​ម៉ាក​សម្លៀក​បំពាក់​ដឹកនាំ​ដោយ​ស្ត្រី សង្កេត​ឃើញ​ការ​លក់​មានការ​កើនឡើង 22% នៃ​អត្រា​ការ​លក់​ក្នុង​រយៈពេល​ពីរ​ខែ​។

●​ ​Redlands Coffee (​វៀតណាម​) បាន​ទាក់ទាញ​ការ​ចូល​មើល​ប្រវត្តិរូប​ចំនួន 10,000 ដង និង​បាន​បង្កើត​ការ​បញ្ជា​ទិញ​ថ្មី​ចំនួន 134 ដែល​មាន​តម្លៃ 21,000,000 ដុ​ង​។

●​ ​Camb-Aha (​កម្ពុជា​) សម្រេច​បាន​កំណើន​រហូត​ដល់ 60% នៃ​អ្នក​តាមដាន​តាម​រយៈ​ការ​មើល​វី​ដេ​អូ ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​ការ​សាកសួរ​ព័ត៌មាន​របស់​អតិថិជន​។

●​ ​Meatless Kingdom (​ឥណ្ឌូ​នេ​ស៊ី​) សម្រេច​បាន​កំណើន 715% នៃ​ការ​លក់​សរុប ការ​កើនឡើង 602% នៃ​ការ​ផ្សារ​ផ្ជា​ប់​ទំនាក់ទំនង និង​វី​ដេ​អូ​ចំនួន 13 ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​និង​មាន​អ្នក​ទស្សនា​យ៉ាងច្រើន​ដែល​បាន​បង្ហាញ​នៅ​លើ​ទំព័រ For You របស់ TikTok​។

«​កិច្ចប្រជុំ​កំពូល​នេះ​បាន​នាំ​មក​នូវ​ផល​ប៉ះពាល់​វិជ្ជមាន​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​អភិវឌ្ឍ​អាជីវកម្ម​នា​ពេល​អនាគត​របស់​យើង ជា​ពិសេស​ក្នុង​ការ​ពង្រីក​ឱកាស​នាំ​ចេញ និង​លើកកម្ពស់​កិច្ចសហការ​ឆ្លង​ដែន​។ យើង​ពិតជា​សង្ឃឹមថា តាម​រយៈ​គំនិត​ផ្តួចផ្តើម​នេះ អាជីវកម្ម​ខ្នាត​តូច​នឹង​បន្ត​រីក​ចម្រើន ជំរុញ​ទឹកចិត្ត និង​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​ជា​វិជ្ជមាន​សម្រាប់​សហគមន៍​យ៉ាង​ទូលំទូលាយ​» នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី Rizky Amalia តំណាង​ក្រុមហ៊ុន Meatless Kingdom​។

គណៈប្រតិភូ​មក​ពី​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេង​ៗ​បាន​ទៅ​ទស្សនា​ស្តង់ ASEAN SOAR Together – TikTok Shop នៅ​ឯ​កម្មវិធី​វិនិយោគ​អាស៊ាន (ABIS) ឆ្នាំ ២០២៥ ដោយ​សរសើរ​គំនិត​ផ្តួចផ្តើម​នេះ​សម្រាប់​ការ​ជួយ​ជ្រោមជ្រែង​សហគ្រាស​មីក្រូ ខ្នាត​តូច និង​មធ្យម (MSMEs) ឱ្យ​ទទួលយក​ដំណោះស្រាយ​ឌី​ជី​ថ​ល​ជាក់ស្តែង ពង្រីក​វិសាលភាព​ទីផ្សារ​របស់​ពួក​គេ និង​សម្រេច​បាន​នូវ​កំណើន​នៃ​ការ​លក់ដូរ​អន​ឡាញ​ប្រកបដោយ​ចីរភាព​។

លោក Tan Sri Nazir Razak ប្រធាន ASEAN-BAC បាន​មាន​ប្រសាសន៍​ថា​៖ «​កម្មវិធី ASEAN SOAR Together បាន​បង្ហាញ​ពី​កិច្ចសហការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​អាស៊ាន​។ តាម​រយៈ​ភាព​ជា​ដៃគូ​រវាង TikTok Shop មូលនិធិ​អាស៊ាន និង ASEAN-BAC យើង​បានឃើញ​សហគ្រាស​មីក្រូ ខ្នាត​តូច និង​មធ្យម (MSMEs) កំពុង​ពង្រឹងសមត្ថភាព​ឌី​ជី​ថ​ល និង​ភាព​ប្រកួតប្រជែង​របស់​ពួក​គេ​នៅ​ទូ​ទាំង​តំបន់​»​។ «​លទ្ធផល​ដែល​បាន​បង្ហាញ​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​ក្នុង​កម្មវិធី​វិនិយោគ​អាស៊ាន (ABIS) ឆ្នាំ ២០២៥ ថ្មី​ៗ​នេះ បាន​បង្ហាញ​ពី​របៀប​ដែល​គំនិត​ផ្តួចផ្តើម​ដែល​មាន​គោលដៅ​អាច​ជំរុញ​កំណើន​ប្រកបដោយ​ការ​រួម​បញ្ចូល និង​ផ្តល់​អំណាច​ដល់​សហគ្រិន ជា​ពិសេស​ស្ត្រី និង​យុវជន ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​អាស៊ាន​ប្រកបដោយ​ចីរភាព​។​»

ឆ្ពោះទៅ​រក​ការ​រួម​បញ្ចូល​ផ្នែក​ឌី​ជី​ថ​ល​អាស៊ាន

កម្មវិធី ASEAN SOAR Together គូសបញ្ជាក់​ពី​បេសកកម្ម​របស់​មូលនិធិ​អាស៊ាន​ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ដែល​មានការ​រួម​បញ្ចូល និង​ប្រកបដោយ​ចីរភាព​។ តាម​រយៈ​ភាព​ជា​ដៃគូ​នេះ មូលនិធិ​អាស៊ាន TikTok Shop និង ASEAN-BAC ម៉ា​ឡេ​ស៊ី បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​អំណាច​ដល់​សហគ្រិន ពង្រីក​អាជីវកម្ម​ក្នុងស្រុក និង​លើកកម្ពស់​កំណើន​សមធម៌​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍​។

នៅ​ពេល​យើង​ធ្វើការ​រួម​គ្នា​ជា​ធ្លុង​មួយ យើង​នឹង​ជំរុញ​ឱ្យ​របៀបវារៈ​នៃ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​របស់​អាស៊ាន​ស្រប​តាម​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ ២០៤៥ និង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​អាស៊ាន (DEFA) ដោយ​ធានា​ថា​គ្មាន​សហគ្រាស​មីក្រូ ខ្នាត​តូច និង​មធ្យម (MSME) ណាមួយ​ត្រូវ​បាន​ទុក​ចោល​ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​អនាគត​ឌី​ជី​ថ​ល​ដែល​មានការ​រួម​បញ្ចូល​នោះ​ទេ​។

អំពី TikTok
TikTok គឺជា​ថ្នាល​ឈានមុខ​គេ​សម្រាប់​អ្នក​ប្រើប្រាស់​មើល​វី​ដេ​អូ​ទម្រង់​ខ្លី​តាម​ទូរ​សព្ទ​។ បេសកកម្ម​របស់​យើង គឺ​ដើម្បី​ជំរុញ​ភាព​ច្នៃប្រឌិត និង​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​។ ទីស្នាក់ការ​កណ្តាល​សកល​របស់ TikTok ស្ថិត​នៅ​ទីក្រុង ឡូ​សអាន់​ជឺ​ឡេ​ស និង សិង្ហ​បុរី ហើយ​មាន​ការិយាល័យ​នៅ​ទីក្រុង ញូ​វ​យ៉​ក ឡុ​ង​ដ៍ ឌុ​ប្លី​ន ប៉ា​រី​ស ប៊ែ​រ​ឡាំង ឌូ​បៃ ហ្សា​ការ​តា និង​សេ​អ៊ូ​ល និង តូ​ក្យូ​។

អំពី​មូលនិធិ​អាស៊ាន
បី​ទសវត្សរ៍​បន្ទាប់​ពី​អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង មេដឹកនាំ​អាស៊ាន​បាន​ទទួលស្គាល់​ថា​៖ ការ​យល់​ដឹង​អំពី​អាស៊ាន និង​ទំនាក់ទំនង គឺ​មិន​គ្រប់គ្រាន់​ឡើយ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​វិបុលភាព​រួម​ក្នុង​ចំណោម​ប្រជាជន​អាស៊ាន​។ យោង​តាម​ស្មារតី​នេះ មេដឹកនាំ​អាស៊ាន​បាន​បង្កើត​មូលនិធិ​អាស៊ាន​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​លើក​ទី ៣០ របស់​អាស៊ាន​នៅ​ទីក្រុង កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៧​។ មូលនិធិ​អាស៊ាន គឺជា​អង្គការ​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​និង​សម្រាប់​ប្រជាជន​អាស៊ាន​។ មូលនិធិ​នេះ កសាង​ឡើង​ដោយ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​មួយ​គឺ​៖ ដើម្បី​កសាង​សហគមន៍​អាស៊ាន​ប្រកបដោយ​ភាព​ស៊ីសង្វាក់​គ្នា និង​វិបុលភាព​។ ក្នុង​នាម​ជា​ស្ថាប័ន​អាស៊ាន មូលនិធិ​នេះ​មាន​ភារកិច្ច​គាំទ្រ​អាស៊ាន​ជា​ចម្បង​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង អត្តសញ្ញាណ អន្តរ​កម្ម និង​ការ​អភិវឌ្ឍ​របស់​ប្រជាជន​អាស៊ាន​។

អំពី​ក្រុមប្រឹក្សា​ប្រឹក្សា​យោបល់​ធុរកិច្ច​អាស៊ាន (ASEAN-BAC)
ក្រុមប្រឹក្សា​ប្រឹក្សា​យោបល់​ធុរកិច្ច​អាស៊ាន (ASEAN-BAC) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ថ្នាក់ដឹកនាំ​អាស៊ាន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៧ ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០០១ នៅ​ទីក្រុង​បាន​ដា​សេរី​បេ​ហ្គា​វ៉ា​ន់ (Bandar Seri Begawan) ប្រទេស​ប្រ៊ុ​យ​ណេ​ដា​រូ​សា​ឡឹម និង​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ ២០០៣ ក្រុមប្រឹក្សា​ប្រឹក្សា​យោបល់​ធុរកិច្ច​អាស៊ាន (ASEAN-BAC) គឺជា​ស្ថាប័ន​វិស័យ​ឯកជន​កំពូល​ដែល​មាន​អាណត្តិ​ផ្តល់​មតិ​កែ​លម្អ និង​ការ​ណែនាំ​ដល់​វិស័យ​ឯកជន ដើម្បី​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ឆ្ពោះទៅ​រក​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច និង​កំណត់​បន្ថែម​ទៀត​នូវ​វិស័យ​អាទិភាព​សម្រាប់​ការ​ពិចារណា​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​។ ASEAN-BAC នឹង​ដឹកនាំ​ក្នុង​ការ​សម្របសម្រួល​ធាតុ​ចូល​ពី​ក្រុមប្រឹក្សា​ធុរកិច្ច និង​អង្គភាព​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​អន្តរ​កម្ម​របស់​ពួក​គេ​ជាមួយ​ក្រុម​វិស័យ​អាស៊ាន​ផ្សេង​ៗ​។

អំពី ASEAN-BAC ម៉ា​ឡេ​ស៊ី
សាខា ASEAN-BAC ម៉ា​ឡេ​ស៊ី គឺជា​សមាជិក​សំខាន់​មួយ​នៅ​ក្នុង ASEAN-BAC ក្នុង​តំបន់ ដោយ​ចូលរួម​ជា​ប្រចាំ​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា និង​ការពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន​។ ចាប់តាំងពី​ឆ្នាំ ២០០៣ មក ASEAN-BAC ម៉ា​ឡេ​ស៊ី បាន​ផ្តល់​ធាតុ​ចូល​គោលនយោបាយ​នៅ​ក្នុង​ការពិគ្រោះ​យោបល់​ផ្សេង​ៗ​ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ស្ថាប័ន​វិស័យ​អាស៊ាន​។ ជា​ពិសេស ASEAN-BAC ម៉ា​ឡេ​ស៊ី គឺជា​ប្រធាន​ក្នុង​ឆ្នាំ ២០១៥ នៅ​ពេល​ដែល​ម៉ា​ឡេ​ស៊ី​បាន​ប្រកាស​ពី​ការ​បង្កើត​សហគមន៍​អាស៊ាន​។ ASEAN-BAC ម៉ា​ឡេ​ស៊ី ត្រូវ​បាន​តំណាង​ដោយ​ប្រធាន លោក Tan Sri Nazir Razak រួម​ជាមួយ​សមាជិក​ក្រុមប្រឹក្សា Tan Sri Tony Fernandes និង​លោក Lim Chern Yuan​។

ខណៈ​ពេល​ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២៥ ASEAN-BAC ម៉ា​ឡេ​ស៊ី មាន​មោទនភាព​ក្នុង​ការ​ដឹកនាំ​ក្នុង​គំនិត​ផ្តួចផ្តើម និង​កម្មវិធី​គោលនយោបាយ​វិស័យ​ឯកជន​ទាំងអស់ ដោយ​គាំទ្រ​ចក្ខុវិស័យ​ប្រធាន និង​សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាព (PEDs) របស់​ម៉ា​ឡេ​ស៊ី​។ ក្នុង​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នេះ ASEAN-BAC ម៉ា​ឡេ​ស៊ី បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ចំនួន ១២ និង​បាន​កំណត់​កម្មវិធី​ជាង ៦០ ដែល​ត្រូវ​អនុវត្ត​ពេញ​មួយ​ឆ្នាំ​។ ទាំង​អស់នេះ​មាន​គោលបំណង​តស៊ូ​មតិ និង​ជំរុញ​ឱ្យ​មានការ​ពង្រឹង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន និង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​ឆ្លង​ដែន​កាន់តែ​ច្រើន​ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ