បន្ទាយមានជ័យ ៖ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌរយៈពេល៣ថ្ងៃ មានភ្ញៀវមកលេងកម្សាន្តតាមតំបន់កម្សាន្តអាចប្រមាណជិត៥ម៉ឺននាក់ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ ។

លោក ឈឿង សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌរយៈពេល៣ថ្ងៃ មានភ្ញៀវមកលេងកម្សាន្តនៅខេត្តបន្ទាយមានជ័យ មានប្រមាណជិត៥ម៉ឺននាក់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន៩.៩១២នាក់ ក្នុងភ្ញៀវជាតិ៩.៩០៧នាក់ ភ្ញៀវបរទេស៥នាក់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥មានភ្ញៀវចំនួន២៥.០៥៦នាក់ មានភ្ញៀវជាតិ២៤.៩៥១នាក់ និងភ្ញៀវបរទេស១០៥នាក់ និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ មិនទាន់បានទទួលរបាយការណ៍នៅឡើយទេ តែអាចប្រហាក់ប្រហែលគ្នាជាង២ម៉ឺនាក់ ។

លោកបានបញ្ជាក់ថា ៖ ភ្ញៀវដែលទៅលេងកម្សាន្តមានប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ព ប្រាសាទមេបុណ្យ និងអាងជើងគ្រុសស្ថិតឃុំបន្ទាយឆ្មា ស្រុកថ្មពួក និងមានតាមតំបន់កម្សាន្តមួយចំនួនទៀត និងភាគច្រើននាំគ្នាទៅលេងទឹកនៅតំបន់មានទឹកហូរ និងអាងបង្ហៀទឹក និងតំបន់រមនីយដ្ឋានមួយចំនួនទៀត ។

ជាក់ស្តែង ឃើញនៅស្ពានថ្មទំនប់ដាក់ផ្លូវជាតិលេខ៥៨ ស្ថិតភូមិទំនប់ដាច់ ក្បែរភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ឃើញប្រជាពលរដ្ឋទៅលេងកម្សាន្តទឹកហូរក្រោមស្ពាន និងទៅអង្គុយលេងមើលទេសភាពថ្ងៃរៀបលិចជាលក្ខណៈគ្រួសារ និងគូរសង្សាជាគូរៗអំឡុងថ្ងៃបុណ្យភ្ជំបិណ្ឌរយៈពេល៣ថ្ងៃ ១ថ្ងៃមិនតិចជាង១ពាន់នាក់ ៕




ចែករំលែកព័តមាននេះ