ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​កណ្ដាល​រាជ​ធានី​ភ្នំពេញ ​ដេញ​ចាប់​រថ​យន្ត​ដឹក​អេត​ចាយ​បង្កប់​ឈើ​គ្រញូង​ខាង​ក្នុង​ជាង​ ១​តោន ​នៅ​ខណ្ឌ​ដង្កោ ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​កណ្តាល​រាជ​ធានី​ភ្នំ​ពេញ ​សហការ​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​ប៉ូលិស​មូល​ដ្ឋាន ​បាន​ដេញ​ស្ទាក់​ចាប់​បាន​រថ​យន្ត​ដឹក​អេត​ចាយ​ ១គ្រឿង ​ដែល​បាន​បង្ក​ប់ឈើ​គ្រញូង​ជាង​ ១តោន ​កាល​ពី​វេលាម៉ោ​ង ​២ ​និង ​៣០​នាទី​ រសៀល​ថ្ងៃទី​១០ ​កុម្ភៈ ​២០១៤ ​នៅ​ចំណុច​ទីតាំ​ង​ស្តង់​លក់​ និង​ទិញ​អេត​ចាយ​ ១កន្លែង ​ស្ថិត​នៅតា​ម​បណ្ដោយ​ផ្លូវ​២១៧​ ក្នុង​ភូមិ​ព្រែក​ជ្រៃ ​សង្កាត់​ស្ពាន​ថ្ម ​ខណ្ឌ​ដង្កោ។ ​

មន្រ្តី​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើរា​ជ​ធានី​ភ្នំ​ពេញ បា​ន​ឲ្យ​ដឹង​ថា ​រថ​យន្ត​ដឹក​អេត​ចាយ​បង្ក​ប់ឈើ​គ្រញូង ​១​គ្រឿង​នោះ ​ម៉ាក ​HYUNDAI ​ពណ៌​ខៀវ ​ពាក់​ស្លាក​លេខ កំពង់​ចាម​ ​2A-​0179​ ដែល​មាន​ម្ចាស់​ឈ្មោះ ​ស៊ីវ ​ចន្ថា ​ភេទ​ស្រី ​អាយុ​ជាង ​៣០​ឆ្នាំ ​ជន​ជាតិ​វៀត​ណាម ​ដោយ​បាន​ជួល​ទីតាំ​ង​នោះ ​ពី​ស្រ្តី​ម្នាក់​ឈ្មោះ ​យូ ​កញ្ញា ​អាយុ ៤​៥ឆ្នាំ ​ស្ថិត​នៅ​ក្នុងភូ​មិ​ព្រែក​ជ្រៃ ​សង្កាត់​ស្ពាន​ថ្ម ​ខណ្ឌដ​ង្កោ ​ធ្វើ​អាជីវ​កម្ម​លក់ ​និង​ទិញ​អេត​ចាយ។​ ដោយ​ឡែក​អ្នក​បើក​បរ​រថ​យន្ត​បាន​រត់​គេច​ខ្លួន​បាត់​មុន​ពេល​កម្លាំង​ចម្រុះ​ចុះ​ទៅដ​ល់។​

ប្រភព​ដដែល​បាន​បន្ត​ថា ​មុន​ពេល​ត្រូវ​ឃាត់ ​រថ​យន្ត​ ១គ្រឿង​នោះ​ បាន​ដឹក​អេត​ចាយ​ចេញ​ពី​ចំណុច​ស្ពាន​ច្បារ​អំពៅ ​ក្នុង​ខណ្ឌមា​នជ័​យ ​ពេល​នោះ ​ដោយ​មាន​ការ​សង្ស័យ​កម្លាំង​ក៏​បាន​តាម​ពី​ក្រោយ​រហូត​ដល់​ទីតាំង​ខាង​លើ​នេះ ប​ន្ទាប់ម​ក​អ្នក​បើកប​របា​នរ​ត់​គេច​ខ្លួន​បាត់។​ កម្លាំង​បាន​ធ្វើ​ការ​ឆែក​ឆេរ​រក​ឃើញ​ឈើ​គ្រញូង ​ដែល​ជន​សង្ស័យ​លាក់​បង្កប់​នៅ​ក្នុង​អេត​ចាយ​ច្រក​ក្នុង​បាវ​យ៉ា​ងត្រឹម​ត្រូវ ​ដែល​មាន​ទម្ងន់​ប្រមាណជា​ង​ ១​តោន ​ពេល​នេះ ​រថ​យន្ត​ខាង​លើ​ត្រូវ​បានស​មត្ថ​កិច្ច​រដ្ឋ​បាល​ព្រៃ​ឈើ​នាំ​យក​ទៅ​រក្សា​ទុក៕​