ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហាប្រាក់​ឈ្នួលកម្មករ​ការស្រាវ​ជ្រាវកំពុង​ដំណើរ​ការ ច្បាស់​លាស់ពេល​នេះ​គឺ100$​មិនគិត​ប្រាក់អត្ថ​ប្រយោជន៍

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ការ​មិន​ពេញ​ចិត្ត​ពី​តំណាង​កម្ម​ករ​និយោ​ជិត​ សហ​ជីព​មួយ​ចំនួន​ ដែល​ក្រាញ​ននៀល​ក្នុង​ការ​តវា៉​ពី​ប្រាក់​ឈ្នួល​កម្ម​ករ​ រាជ​រដ្ឋា​ភិបាល​ក៏​បាន​បង្កើត​គណៈ​​កម្មការ​មួយ​ដើម្បី​សើុប​អង្កេត​រឿង​ប្រាក់​ឈ្នួល​កម្ម​ករ​និយោ​ជិត​ ។

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ការ​មិន​ពេញ​ចិត្ត​ពី​តំណាង​កម្ម​ករ​និយោ​ជិត​ សហ​ជីព​មួយ​ចំនួន​ ដែល​ក្រាញ​ននៀល​ក្នុង​ការ​តវា៉​ពី​ប្រាក់​ឈ្នួល​កម្ម​ករ​ រាជ​រដ្ឋា​ភិបាល​ក៏​បាន​បង្កើត​គណៈ​​កម្មការ​មួយ​ដើម្បី​សើុប​អង្កេត​រឿង​ប្រាក់​ឈ្នួល​កម្ម​ករ​និយោ​ជិត​ ។ បើ​តាម​ការ​អះ​អាង​របស់​លោក​ គាត​ ឈន់ ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​ និង​ជា​ប្រធាន​គណៈ​កម្ម​ការ​ស្រាវ​ជ្រាវ​ប្រាក់​ឈ្នួល​នេះ​ថា គណៈ​កម្ម​ការ​នេះ​កំពុង​តែ​ដំណើរ​ការ​ស្រាវ​ជ្រាវ​រក​ឱ្យ​ឃើញ​នូវ​បញ្ហា​ដែល​កម្ម​ករ​ទាម​ទារ​ ដើម្បី​ធ្វើ​យា៉ង​ណា​ឱ្យ​កម្ម​ករ​មាន​ជីវ​ភាព​ធូ​រ​ស្រាល​ ។

លោក​ គាត​ ឈន់ ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​បន្ទាប់​ពី​ថ្លែង​បើក​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៣ ទិស​ដៅ​ឆ្នាំ​២០១៤ និង​ប្រកាស​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍ​ន៍​វិស័យ​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ឆ្នាំ​២០១៤-២០១៨ កាល​ពី​ថ្ងៃ​ទី​១០​ កុម្ភៈ​ ឆ្នាំ​២០១៥៤ នៅ​ទី​ស្តី​ការ​ក្រសួង​ការ​ងារ​ថា ពេល​នេះ​គណៈ​កម្ម​ការ​ស្រាវ​ជ្រាវ​ប្រាក់​ឈ្នួល​កម្ម​ករ​និ​យោ​ជិត​កំពុង​តែ​ដំណើរ​ការ​ ហើយ​គណៈ​កម្ម​ការ​នេះ​មិន​ទាន់​បញ្ចប់​ឆាប់​ទេ​ ព្រោះ​ថា​ការ​ស្រាវ​ជ្រាវ​បាន​គិត​គូរ​ដល់​ជីវ​ភាព​កម្ម​ករ​និយោ​ជិត​ដើម្បី​ឱ្យ​ពួក​គាត់​ទទួល​បាន​ជីវ​ភាព​ធូ​រ​ធារ​ជា​ង​ពេល​មុន​ៗ​ និង​រង់​ចាំ​ពិភាក្សា​ជាមួយ​ភាគី​ពាក់​ព័ន្ធ​នានា​ជា​ច្រើន​ទៀត​ ។ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​បន្ត​ថា គណៈ​កម្ម​ការ​មិន​អាច​ធ្វើ​តែ​ម្តង​ចប់​ទេ​ គឺ​ត្រូវ​ការ​លក្ខ​ខណ្ឌ​ឱ្យ​បាន​ច្បាស់​លាស់​ និង​មាន​ប្រទាក់​ក្រឡា​គ្នា​ជាមួយ​ក្រសួង​​ពាក់​ព័ន្ធ​​ជា​ច្រើន​ទៀត​ យើង​ត្រូវ​រក​ចំណុច​ណា​មួយ​ឱ្យ​បាន​ជាក់​លាក់​ ។

អ្វី​ដែល​ជាក់​លាក់​នោះ​គឺ​ប្រាក់​ឈ្នួល​កម្ម​ករ​និយោ​ជិត​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ប្រកាស​ឱ្យ​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​១​ កុម្ភៈ​ ឆ្នាំ​២០១៤​មក​ ជា​សេច​​ក្តី​សម្រេច​ចេញ​ពី​ត្រី​ភាគី​ ដែល​ឡើង​ពី​៨០​ដុល្លារ​រហូត​ដល់​១០០​ដុល្លារ​ គឺ​ជា​ប្រាក់​ឈ្នួល​អប្បបរ​មា​ដោយ​មិន​គិត​ពី​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ ដែល​កម្ម​ករ​និយោ​ជិត​ទទួល​បាន​ ។ ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​ ខ្ញុំ​បាន​ពិសោធន៍​ស្រាវ​ជ្រាវ​តាម​បណ្តា​ប្រទេស​នានា​ដូច​ជា​ នៅ​ប្រទេស​ថៃ​ ឡាវ ឥណ្ឌូ​ណេ​សីុ​ ហ្វ៊ី​លី​ពីន​ និង​វៀត​ណាម​ ។ លោក​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​ បាន​បញ្ជាក់​ថា ទោះ​បី​ជា​រាជ​រដ្ឋា​ភិបាល​បាន​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ វិស័យ​វាយ​ន​ភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​យា៉ង​នេះ​ក្តី​ ក៏​នៅ​មាន​សហ​ជីព​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​ទទួល​យក​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​ឡើយ​ បែ​រ​ជា​នាំ​កម្ម​ករ​ធ្វើ​បាតុ​កម្ម​ទៅ​វិញ​ ។ ទោះ​បី​ជា​មាន​ការ​តវា៉​​មួយ​ចំនួន​កើត​​ឡើងក្រោយ​ប្រកាស​របស់​គណៈ​កម្ម​ការ​ប្រឹក្សា​​ការងារ​ ដោយ​ក្រុម​សហ​ជីព​ និង​ជន​ឱកាស​និយម​មួយ​ចំនួន​តូច​ក្តី​ ក៏​កម្ម​ករ​និយោ​ជិត​ប្រមាណ​៨០%​បាន​ទទួល​យក​ និង​ចូល​ធ្វើ​ការ​ជា​ប្រក្រតី ។ ទន្ទឹម​នឹង​នេះ​ ក្រសួង​បាន​ធា​នា​ការ​ងារ​ជូន​កម្ម​ករ​និយោ​ជិត​ តាម​រយៈ​ការ​ចុះ​ធ្វើ​អធិ​ការ​កិច្ច​ការ​ងារ​ ​ការ​ដោះ​ស្រាយ​វិវាទ​ការ​ងារ​បាតុ​កម្ម​ជា​ប្រចាំ​​ ព្រម​ទាំង​​ដាក់​ឱ្យ​អនុ​វត្ត​នូវ​របប​ធានា​រ៉ាប​់​រង​ហានិ​ភ័យ​ការងារ ដោយ​បេឡា​ជាតិ​របប​សន្តិ​សុខ​ស​ង្គម​ សម្រាប់​ជន​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ការងារ​ ។

​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ គាត ឈន់​ លើក​ឡើង​ទៀត​ថា​ ទោះបី​ជា​មាន​លទ្ធ​ផល​យ៉ាង​ណា​ក្តី​ ក៏​កម្ពុជា​នៅ​បន្ត​ជួប​​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ ពិសេស​​​៖ ទី​១-​ភាព​មិន​ទាន់​​ឆ្លើយ​ឆ្លង​គ្នា​រវាង​សមាស​ភាព​​សំខាន់ៗ​នៃ​ទី​ផ្សារ​ការងារ​​មាន​ជា​អាទិ៍​ ៖ សមត្ថ​ភាព​ជំនាញ​និង​ផលិត​ភាព​របស់​ពលករ​ កង្វះ​ខាត​វិស្វករ​ និង​អ្នក​បច្ចេក​​ទេស​ ភាព​ចាំ​បាច់​​ក្នុង​ការ​ធ្វើ​និទស្សន៍​អំពី​សេច​ក្តី​​ត្រូវ​ការ​ការ​ងារ​ ទាំង​តាម​ប្រភេទ​ ទាំង​តាម​ជំនាញ​ គុណភាព​ និងភាព​ឆ្លើយ​តប​នៃ​ការ​បណ្តុះ​បណ្តាល​​ទាំង​កម្រិត​ឧត្តម​សិក្សា​ ទាំង​កម្រិត​បណ្តុះ​បណ្តាល​បច្ចេក​ទេស​​ និង​វិជ្ជា​ជីវៈ ចល័ត​នៃ​កម្លាំង​ពលកម្ម​ ការ​ការពារ​សិទ្ធិ​ និង​លក្ខ​ខណ្ឌ​ការងារ​​របស់​ពលករ​​ទាំង​ក្នុង​ប្រទេស​​ និង​ក្រៅ​ប្រទេស ។ ទី​២-​​កម្ពុជា​​​ស្ថិត​ក្នុង​បរិការណ៍​សមា​គម​សេដ្ឋ​កិច្ច​អាស៊ាន​​នៅ​ឆ្នាំ​២០១៥ ដែល​ការ​បង្កើត​មូល​ដ្ឋាន​ផលិត​​កម្ម និង​ទីផ្សារ​តែ​មួយ ទន្ទឹម​នឹង​លំហូរ​​ដោយ​សេរី​​​នៃ​កម្លាំង​ពលកម្ម​ជំនាញ​​ក្នុង​អាស៊ាន​ ក្លាយ​ជា​ការ​ប្រឈម​ផង​ និង​ជា​កាលានុវត្ត​ភាព​ផង​ដែល​យើង​ត្រូវ​ត្រៀ​ម​ខ្លួន​​សម្រាប់​ឱ្យ​ប្រសើរ។

ទី​៣-​​ដើម្បីប្រែក្លាយ​ពី​ចំណាត់​ថ្នាក់​​ប្រទេស​មាន​ចំណូល​មធ្យម​​កម្រិត​ទាប​ទៅ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​​នៅ​ឆ្នាំ​២០៣០​ ស្រប​តាម​គោល​ដៅ​យុទ្ធ​សាស្ត្រ​​ចតុ​កោណ​​ដំណាក់​កាល​ទី​៣​ រាជ​រដ្ឋា​ភិបាល​នឹង​ដាក់​ចេញ​​នូវ​គោល​នយោ​បាយ​អភិ​វឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ដែល​ទាម​ទារ​នូវ​ការ​បង្កើត​សមត្ថ​ភាព​ការងារ​​ ជា​ពិសេស​ខាង​ជំនាញ​បច្ចេក​ទេស​ ។ ​ថ្លែង​ក្នុង​សន្និ​បាត​នោះ​ លោក អុិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​លើក​ឡើង​ថា នៅ​ឆ្នាំ២០១៣​​​​និង​ឆ្នាំ​២០១៤​សេដ្ឋ​កិច្ច​កម្ពុជា​ត្រូវ​បាន​ព្យា​ករ​ណ៍​ថា នឹង​រក្សា​បាន​​នូវ​កំណើន​៧%​ដែល​សមាស​ធាតុ​នៃ​កំណើន​នេះ​បាន​មក​ពី​កំណើន​នៃ​វិស័យ​កសិកម្ម​៤,២%​ កំណើន​នៃ​វិស័យ​ឧស្សា​ហកម្ម​៩,៣%​ និង​កំណើន​នៃ​វិស័យ​សេវា​កម្ម​​​​​៨,៨​​% ។ កំណើន​បាន​​​ធ្វើ​​អត្រា​នៃ​ភាព​ក្រី​ក្រ​បាន​កាត់​បន្ថយ​យ៉ាង​ឆាប់​រហ័ស ។ ​លោក អុិត​ សំហេង​ បន្ត​ថា​ ក្នុង​ដំណើរ​​ការ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​​​ រាជ​រដ្ឋា​ភិបាល​​បាន​កំណត់​វិស័យ​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ជា​អាទិភាព​ក្នុង​កម្ម​វិធី​នយោ​បាយ​របស់​ខ្លួន​ ហើយ​ដែល​មាន​ចែង​នៅ​ក្នុង​មុំ​នានា​នៃ​​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី​៣ ។ ​ជាមួយ​នេះ​ ក៏​កំពុង​ដើរ​តួ​នាទី​​ជា​គន្លឹះ​ក្នុង​ការ​បង្កើត​ឱកាស​ការងារ​ជូន​យុវ​ជន​ និង​ប្រជា​ពលរដ្ឋ​ រួម​ចំណែក​យ៉ាង​សំខាន់​​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ផ្ទាល់​​តាម​រយៈ​ការ​បង្កើត​​ និង​បង្កើន​ឱកាស​ការងារ​ច្រើន ដើម្បី​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រជា​ពលរដ្ឋ ។

​លោក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា​ ដើម្បី​សម្រេច​បាន​នូវ​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ប្រកប​ដោយ​សម​ធម៌​ ទាំង​បរិមាណ​ និង​គុណ​ភាព​ ដែល​ឆ្លើយ​តប​បាន​តាម​តម្រូវ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ព្រម​ទាំង​ដំណោះ​​ស្រាយ​រាល់​បញ្ហា​ប្រឈម​ ក៏​ដូច​ជា​រួម​ចំណែក​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ឱ្យ​កាន់​​តែ​សីុ​ជម្រៅ​ ដូច​មាន​ចែង​ក្នុង​កម្ម​វិធី​នយោ​បាយ​ និង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី​៣​របស់​រាជ​រដ្ឋា​ភិបាល​នី​តិ​កាល​ទី​៥​នៃ​រដ្ឋ​សភា ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បាន​ធ្វើ​អាទិ​ភាព​កម្ម​ឡើង​វិញ​ និង​កំណត់​នូវ​អា​ទិ​ភាព​ចំនួន​៥​រួម​មាន​៖

ទី​១​-ការ​អភិ​វឌ្ឍ​លក្ខ​ខណ្ឌ​ការ​ងារ​ និង​ការ​ធានា​នូវ​សុខ​ដុម​នីយ​កម្ម​ ទំនាក់​ទំនង​វិជ្ជា​ជីវៈ​ ។
ទី​២-​ការ​អភិ​វឌ្ឍ​ការ​អប់​រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​ ។
ទី​៣-​ការ​អភិ​វឌ្ឍមុខ​របរ​ និង​ការ​ងារ​ ។
ទី​៤-ការ​អភិ​វឌ្ឍ​របប​សន្តិ​សុខ​សង្គម​ សម្រាប់​ជន​ទាំង​ឡាយ​ណា​ដែល​ស្ថិត​ក្រោម​បទ​ប្ប​ញ្ញត្តិ​នៃ​ច្បាប់​ការ​ងារ​ ។
ទី​៥​-ការ​ពង្រឹង​អភិ​បាល​កិច្ច​ល្អ​ ៕