ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញការ​បង្ក្រាបចោរ​ទមិឡ​លួចព្រះ​សុវណ្ណ​កោដ្ឋ លោក​ឧត្តម​សេ​នីយ៍ ម៉ក់ ​ជីតូ ៖ បន្ត​សើុប​អង្កេត​តទៅ​ទៀត

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ថ្លែង​ក្នុងពិធី​ប្រកាសព័ត៌​មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ កុម្ភៈ លោក​ឧត្តម​សេនីយ៍​ឯក​ ម៉ក់​ ជីតូ​ ប្រធាននាយក​ដ្ឋាន​កណ្តាល​នគរ​បាល​យុត្ត​ធម៌​ក្រសួង​មហា​ផ្ទៃ​ បាន​ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​នៅ​មិន​ទាន់​បិទការ​សើុប​អង្កេតលើ​ករណី​ចោរ​លួច​ព្រះ​សុវណ្ណកោដ្ឋ​​នៅ​ឡើយ​ទេ​ពោល​​គឺ​នៅ​តែ​បន្ត​តាម​ចាប់​ខ្លួន​បក្ស​ពួក​ និង​អ្នក​សម​គំនិត​ទទួល​ផ​ល​ចោរ​កម្ម​តទៅ​ទៀត​ ។

រាជធានីភ្នំពេញ​ ៖ ថ្លែង​ក្នុងពិធី​ប្រកាសព័ត៌​មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ កុម្ភៈ លោក​ឧត្តម​សេនីយ៍​ឯក​ ម៉ក់​ ជីតូ​ ប្រធាននាយក​ដ្ឋាន​កណ្តាល​នគរ​បាល​យុត្ត​ធម៌​ក្រសួង​មហា​ផ្ទៃ​ បាន​ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​នៅ​មិន​ទាន់​បិទការ​សើុប​អង្កេតលើ​ករណី​ចោរ​លួច​ព្រះ​សុវណ្ណកោដ្ឋ​​នៅ​ឡើយ​ទេ​ពោល​​គឺ​នៅ​តែ​បន្ត​តាម​ចាប់​ខ្លួន​បក្ស​ពួក​ និង​អ្នក​សម​គំនិត​ទទួល​ផ​ល​ចោរ​កម្ម​តទៅ​ទៀត​ ។

លោក​ឧត្តម​សេនីយ៍ឯក​ ម៉ក​់ ជីតូ​ ​ថ្លែង​ថា​ ថ្ងៃ​នេះ​យើង​ជួប​ជុំ​គ្នា​មិន​មែន​ជា​សន្និសីទកាសែត​អ្វី​ទេ​ គ្រាន់​តែ​ជាការ​ប្រកាស​ព័ត៌មាន​ ក៏ដូច​ជម្រាប​ជូន​ឱ្យ​ច្បាស់​លាស់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ស្រាវ​ជ្រា​វ​សើុប​អង្កេត​រក​ឃើញ​​ព្រះ​សុវណ្ណកោដ្ឋ​តម្កល់​ព្រះ​បរម​សារីរិកធាតុ​ដែល​ចោរ​លួច​ទៅ​នោះ​ ។ ក្នុង​នាម​សមត្ថកិច្ច​ សូម​ថ្លែង​អំណរ​គុណ​ណាស់​ដែល​អ្នក​សារ​ព័ត៌មាន​បាន​អញ្ជើញ​មក​ទី​នេះ​ ដើម្បី​ធ្វើ​ការ​បំភ្លឺ​ដល់​សាធារណមតិ​ ក៏​ដូច​ជា​អន្តរជាតិ​បាន​ជ្រាប​ពាក់​ព័ន្ធ​បញ្ហា​នេះ​ដែល​ប្រជា​ពល​រដ្ឋ​កម្ពុជា​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ ទាំង​ព្រះសង្ឃ​កំពុង​យក​ចិត្ត​ទុក​ដាក់​ណាស់​ជុំ​វិញ​បញ្ហានេះ​ ។ ដូច្នេះ​យើង​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ដើម្បី​កុំ​ឱ្យ​មាន​ ការ​ស្រពេច​ស្រពឹល​តទៅ​ទៀត​ ។

លោក​ថ្លែង​ថា​ ដំបូង​បង្អស់​សូម​ជម្រាប​ជូន​អំពី​សកម្ម​ភាព​ចោរ​គាស់​​ទ្វារ​ព្រះ​សក្យមុនី​ចេតីយ​ ហើយ​លួច​យក​ព្រះ​សុវណ្ណ​កោដ្ឋតម្កល់​ព្រះ​បរម​សារីរិកធាតុ​ និងព្រះ​ពុទ្ធ​បដិមាជាច្រើន​អង្គ​ កាល​ពី​ថ្ងៃទី​១០ ធ្នូ​ ឆ្នាំ​២០១៣​ កន្លង​ទៅ​នេះ។ តាម​ពិត​ទៅ​ក្រោយ​ពីការ​ស្រាវ​ជ្រាវ​ គឺ​ចោរ​ចង់​លួច​មុន​ថ្ងៃ​ទី​១០​ ធ្នូ នោះ​ទៅ​ទៀត​ គឺ​ថ្ងៃ​ទី​៩ ធ្នូ ចោរ​ចូល​លួច​ទៅ​ហើយ​ ។ ក្រោយ​ពី​កើត​សភាព​ការណ៍​​​នេះ​ ទាំង​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ ទាំង​ថ្នាក់​ដឹក​នាំ​ក្រសួង​មហា​ផ្ទៃ​ អគ្គស្នងការ​នគរ​បាល​ជាតិ​ លោក​បាន​ណែនាំ​ និង​ចាត​់​តាំង​ឱ្យ​យើង​ធ្វើ​យា៉ង​ណា​រក​ឱ្យ​ឃើ​ញ​ ។

លោកឧត្តម​សេនីយ៍​ឯក​ថ្លែង​ថា​​ ការ​យក​ចិត្ត​ទុកដាក់​របស់​ថ្នាក់​ដឹក​នាំ​ បាន​ជំ​រុញ​ឱ្យ​សមត្ថកិច្ច​ទាំង​នាយ​កដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​ និង​ខេត្ត​ទូទាំង​ប្រទេស​​រួម​គ្នា​សើុប​អង្កេត​ឱ្យបាន​ស៊ី​ជម្រៅបំផុត​ ។ ​ក្រោយ​ពី​កើត​រឿង​នេះ​​ភ្លាម​ ក្នុងនាម​រូប​លោក​​ជា​ប្រធាន​នាយក​ដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​ ត្រូវបាន​លោក​នាយ​ឧត្តម​សេនីយ៍ នេត​ សាវឿន​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ ចាត់​តាំង​ឱ្យ​បង្កើត​​គណៈកម្មការ​ស្រាវ​ជ្រាវ​មួយ​ដើម្បី​បើក​ការ​សើុប​​អង្កេត​លើ​ករណី​នេះ​ ដោយ​លោក​ឧត្តម​សេនីយ៍​ទោ​ អិុន​ បូរ៉ា​ ប្រធាន​នាយកដ្ឋាន​នគរបាលព្រហ្ម​ទណ្ឌ​ជាប្រធាន​ ស្នងការ​នគរ​បាល​ខេត្ត​កណ្តាល​ ជា​អនុ​ប្រធាន​ និង​អនុប្រធាន​នាយ​ក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​មួយ​ចំនួ​នជា​អនុ​ប្រធាន​ ព្រម​ទាំង​អស់​លោក​មួយ​ចំនួន​ទៀត​ដែល​ជាមន្ត្រី​ជំនាញ ។ ដំបូង​បង្អស​់​យើង​បាន​ប្រើ​ប្រាស​់​ការងារ​រួម​ទាំង​បច្ចេក​ទេស​វិទ្យា​សាស្ត្រ​ ទាំ​ង​ជំនាញ​នគរ​បាល​ ជាពិសេស​ យើង​បាន​បំផុស​ចលនា​មហាជន​ទូទាំង​ប្រទេស​ សមត្ថកិច្ច​នគរបាល​ត្រូវ​ផ្សព្វ​ផ្សាយ​ឱ្យ​ជួយ​ស្រាវ​ជ្រាវ​រក​តាម​ច្រក​ទ្វារ​ព្រំដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ ក៏ដូចមូលដ្ឋាន​ទាំង​អស់​ ។

​លោក​ថ្លែង​ទៀត​ថា ក្រោយ​ពី​យើង​ស្រាវ​ជ្រាវ​​ជាជំហាន​ដំបូង​តាម​បច្ចេក​ទេស​វិទ្យាសាស្ត្រ​ យើង​រក​​​ខ្ចៅ​ដៃ​ជន​សង្ស័យ​ចំនួន​៥នាក់​ដែ​ល​បាន​ឃាត​់​​ខ្លួន​បញ្ជូន​ទៅ​តុលា​ការ​ខេត្ត​កណ្តាល​ហើយ​​ ១-ឈ្មោះ​ ខាត់​ សុខែម​ ២-ឈ្មោះ​ ចន​ ផៃ​ ៣-ឈ្មោះ​ សៀង​ សារិន​ ៤-ឈ្មោះ កើត​​ សាន់ និង​៥-​​​ឈ្មោះ កាន​់​ ភក្តី​ ពួក​គេ​ជា​ឆ្មាំ​យាម​នៅ​កន្លែង​នោះ​ ។ អ្វី​ដែល​យើង​ចាប់​អារម្មណ៍​​ គឺ​ស្នាម​ជើង​គាត់​ ទី​២​-​នៅពេល​ដែល​យើង​ឆែក​ឆេរ​ផ្ទះ​ឈ្មោះ​ ខាត​់​ សុខែម​ ​យើង​រក​ឃើញ​ព្រះ​ពុទ្ធរូប​ និង​បដិមា​៣៣មុខ​ដែល​គាត់​លួច​យក​ចេញ​ពី​ព្រះ​សក្យ​មុនី​ចេតិយ​ ពេល​នេះពួក​​គេ​កំពុង​រង់​ចាំ​តុលាការ​បើក​សវ​នាការ​ ។

លោក​ឧត្តម​សេនីយ៍ឯក​ ម៉ក់​ ជីតូ​បាន​មាន​ប្រសាសន៍​ថា​ បន្ត​មក​ទៀត​ពាក់​ព័ន្ធ​​នឹង​រឿង​ក្រោយ​នេះ​ដែល​យើង​រក​ឃើញ​ ចង់​ជម្រាប​ជូន​ថា​ នេះ​ជាការ​យក​ចិត្ត​ទុក​ដាក់​រប​ស់​ថ្នាក់​ដឹក​នាំ​ និង​ជាការ​អនុ​វត្ត​តាម​ផែន​ការ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ ព្រម​ទាំង​បាន​ប្រើ​ប្រាស់​កម្លាំង​ចំហ និង​សម្ងាត់​ដើម្បី​ស្រាវ​ជ្រាវ​ករណី​នេះ​ ៕