ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រមឹក​ចរិត​សាហា.វ ខឹង​ប្រពន្ធប្តឹង​រឿងប្រើ​ហិ.ង្សា ដុត​ផ្ទះខ្លួន​ឯងឆេះ​ហ្មត់

11 ឆ្នាំ មុន

ខេត្ត​​បាត់​ដំបង​ ៖ បុរស​ម្នាក់​ដែលអាជ្ញាធរ​និង​អ្នក​ភូមិ​ចាត់​ទុ​ក​ថា​ ជា​ជន​ស្រវឹង​ខួប​ ដែល​តែង​បង្ក​ហិ.ង្សា​លើ​ប្រពន្ធ​មិន​សូវ​លួស​ពេល​​នោះ​ ពេល​នេះ​បាន​ចាក់​សាំង​ដុត​ផ្ទះ​ខ្លួន​ឯង​ឆេះ​អស់​គ្មាន​សល់​ កាល​ពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩​ កុម្ភៈ​ ស្ថិត​ក្នុង​ភូមិ​កា.ប់​គោថ្មី​ សង្កាត់​អូរចា​ ក្រុង​បាត់​ដំ​បង​ ដោយ​សារ​តែ​ខឹង​ប្រពន្ធ​ទៅ​ប្ដឹង​សមត្ថកិច្ច​ពី​កា​រប្រើ​ហិ.ង្សា​ក្នុង​គ្រួសារ​ ។

ខេត្ត​​បាត់​ដំបង​ ៖ បុរស​ម្នាក់​ដែលអាជ្ញាធរ​និង​អ្នក​ភូមិ​ចាត់​ទុ​ក​ថា​ ជា​ជន​ស្រវឹង​ខួប​ ដែល​តែង​បង្ក​ហិង្សា​លើ​ប្រពន្ធ​មិន​សូវ​លួស​ពេល​​នោះ​ ពេល​នេះ​បាន​ចាក់​សាំង​ដុត​ផ្ទះ​ខ្លួន​ឯង​ឆេះ​អស់​គ្មាន​សល់​ កាល​ពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩​ កុម្ភៈ​ ស្ថិត​ក្នុង​ភូមិ​កាប់​គោថ្មី​ សង្កាត់​អូរចា​ ក្រុង​បាត់​ដំ​បង​ ដោយ​សារ​តែ​ខឹង​ប្រពន្ធ​ទៅ​ប្ដឹង​សមត្ថកិច្ច​ពី​កា​រប្រើ​ហិង្សា​ក្នុង​គ្រួសារ​ ។​

មន្ដ្រី​នគរ​បាល​សង្កាត់​អូរចា​ឱ្យ​ដឹង​ថា​ ជន​នេះ​ឈ្មោះ​ ម៉ៅ​ សេត​ អាយុ​ជាង​ ៣០​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ រស់​ អាយុជាង​ ៤០​ឆ្នាំ​ មាន​ក​ូន​២​នាក់​ក្នុង​បន្ទុក​ ។​ ជន​នេះ​គ្មាន​ការងារ​អ្វី​ក្រៅ​ពី​ដើរ​ផឹក​ស៊ី​ទេ​ និង​រស់​ដោយ​សារ​ប្រពន្ធ​ទៅ​ស៊ី​ឈ្នួល​លាង​ចាន​តាម​ហាង​ឱ្យ​គេ​យកលុយមក​ចិញ្ចឹម​ ។​ មន្ដ្រី​ដដែល​បាន​បញ្ជាក់​ថា​ ជន​នេះ​បាន​គេច​ខ្លួន​បាត់​ ក្រោយ​ពី​ដុត​បំផ្លាញ​ផ្ទះ​ ខណៈ​ប្រពន្ធ​ទៅ​ធ្វើ​ការ​តាម​ហាង​ពេល​យប់​ ។​ លំនៅ​ឋាន​នេះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ​ ហើយ​ឆេះ​ទាំង​ផ្ទះ​និង​ទ្រព្យ​សម្បត្ដិ​គ្មាន​សល់​អ្វី​ទាំង​អស់​ ។​ លោក​ ញ៉ឹក​ នៅ​ ជំនួយ​ការ​ភូមិ​កាប់គោ​ថ្មី​បាន​និយាយ​ថា​​ ឈ្មោះ​ ម៉ៅ​ សេត​ នេះ​គ្មាន​មុខ​របរ​ទេ​ គិត​តែ​ពី​ដើរ​ផឹក​ស៊ី​ និង​បង្ក​ហិង្សា​លើ​ប្រពន្ធ​កូន​ស្ទើរ​រាល់​ថ្ងៃ​ ។​ លោក​បាន​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​ ជន​នេះ​បង្ក​ហិង្សា​លើប្រពន្ធ​ទាំង​ព្រឹក​ ​រហូត​ប្រពន្ធ​ទ្រាំ​លែង​បាន​ ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​មក​ជួយ​អន្ដរាគមន៍​ ។​ ជំនួយ​ការ​ភូមិ​ដែល​មាន​វ័យ​៧៥​ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ថា​ បន្ទាប់​ពី​ដឹង​ថា​ ប្រពន្ធ​ទៅ​ប្ដឹង​សមត្ថកិច្ច​ ជន​នេះ​បាន​រត់​គេច​ខ្លួន​បាត់​ លុះ​ពេល​យប់​​​​​ស្ងាត់​គ្រា​ដែល​ប្រពន្ធ​កំពុង​នៅ​ស៊ីឈ្នួល​លាង​ចាន​ឱ្យ​គេ​តាម​ហាង​ ស្រាប់​តែ​ជន​នេះ​ចូល​មក​ដុត​ផ្ទះ​ឆេះ​អស់​គ្មាន​សល់​ រួច​គេច​ខ្លួន​បាត់​ទៀត​ ។​

អ្នក​ភូមិ​ក៏បាន​និយាយ​ដែរ​ថា​ មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​ឈ្មោះ​ ម៉ៅ​ សេត​ បង្ហាញ​មុខ​ក្នុង​ភូមិ​មួយ​ភ្លែត​ដែរ​ បន្ទាប់​ពី​បាត់​មុខ​ពេញ​មួយ​ថ្ងៃ​ លុះ​ប៉ុន្មាន​នាទី​ក្រោយ​មក​ ស្រាប់​តែ​មាន​អគ្គិភ័យ​កើត​ឡើង​តែ​ម្ដង​ ។​ អ្នក​ភូមិ​បញ្ជាក់​ថា​ គេ​សង្ស័យ​ជន​អគតិ​នេះ​យក​សាំង​ចាក់​ស្រោច​លើ​ផ្ទះ​ខ្លួន​ឯង​រួច​ដុត​ ទើប​បាន​ជា​អគ្គិភ័យ​ឆេះ​លឿន​បែប​នេះ​ បើ​ទោះ​ជា​​ផ្ទះ​នោះតូច​មែន​ តែ​ធ្វើ​ពី​ឈើ​ និង​ស័ង្កសី​មិន​គួរ​ឆេះ​លឿន​ដល់ម្លឹង​ទេ​ សឹង​តែ​មិន​បាន​១០​នាទី​ផង​ឆេះ​ហ្មត់​គ្មាន​សល់​ ។​ មន្ដ្រី​និង​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​បញ្ជាក់​ថា​ អ្នក​ភូមិ​មិន​អាច​ជួយ​ពន្លត់​ភ្លើង​ ឬ​ជួយ​យក​ទ្រព្យ​សម្បត្ដិ​ក្នុង​ផ្ទះ​បាន​ទេ​ ដោយ​សារ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ខ្លាំង​ពេក ។​ ប៉ុន្ដែ​សំណាង​ល្អ​ មិន​រាល​ដាល​ដល់​លំនៅ​ឋាន​អ្នកដ​ទៃ​ រី​ឯ​រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ដ​ចំនួន​៣​គ្រឿង​ ក៏​បាន​ចេញ​អន្ដរាគមន៍​ដែរ​ បើ​ទោះ​ជា​លំនៅ​ឋាននេះ​ត្រូវ​ព្រះអគ្គី​លេប​ត្របាក់​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ​ក្ដី​ ។​

ជា​មួយ​គ្នា​នេះ​ សមត្ថកិច្ច​មូល​ដ្ឋាន​បាន​បញ្ជាក់​ថា​ កំពុង​ស្វែង​រក​ចាប់​ខ្លួន​បុរស​ប្រមឹក​ដុត​ផ្ទះ​ខ្លួន​ឯង​នេះ​ហើយ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ព្រោះ​ស្រ្ដី​ជា​ប្រពន្ធបាន​ដាក់​ពាក្យ​បណ្ដឹង​លើ​លោក​ប្ដី​ប្រមឹក​នេះ​រួច​ហើយ​ ៕​