ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​បង្ហាញ​មុខ​ជន​សង្ស័យ​​​ប្លន់​ម៉ូតូ​ម៉ាក FZ របស់​អតីត​តារាចម្រៀង​ផលិតកម្ម​រ៉ុក

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ដែល​បាន​ធ្វើ​សកម្ម​ភា​ព​ភ្ជង់​ប្លន់​យក​ម៉ូតូម៉ាក​ FZ របស់​អតីត​តារា​ចម្រៀង​​ផលិត​កម្ម​រ៉ុក និង​ជា​អ្នក​ចម្រៀង​ប្រចាំ​​សណ្ឋាគារ​ណា​ហ្គា​វើល​ ហើយ​បា.ញ់​បុរស​ម្នាក់​ដែល​បាន​ស្រែក​ចោរៗបណ្តាល​ឱ្យ​ស្លា.ប់​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​ កាល​ពី​អំឡុង​ដើម​ខែ​ធ្នូ ២០១៣ ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ស្រាវ​ជ្រាវ​ចាប់ខ្លួន​បាន​ម្នាក់​តាម​ដីកា​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ដែល​បាន​ធ្វើ​សកម្ម​ភា​ព​ភ្ជង់​ប្លន់​យក​ម៉ូតូម៉ាក​ FZ របស់​អតីត​តារា​ចម្រៀង​​ផលិត​កម្ម​រ៉ុក និង​ជា​អ្នក​ចម្រៀង​ប្រចាំ​​សណ្ឋាគារ​ណា​ហ្គា​វើល​ ហើយ​បាញ់​បុរស​ម្នាក់​ដែល​បាន​ស្រែក​ចោរៗបណ្តាល​ឱ្យ​ស្លាប់​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​ កាល​ពី​អំឡុង​ដើម​ខែ​ធ្នូ ២០១៣ ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ស្រាវ​ជ្រាវ​ចាប់ខ្លួន​បាន​ម្នាក់​តាម​ដីកា​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៤ ជន​សង្ស័យ​ត្រូវ​បាន​លោក​វរ​សេនីយ៍​ទោ​អេង សោភា ប្រធាន​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​បង្ហាញ​មុខ​ជាសាធារណៈ។

ជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះឱ រុំ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្ម​គោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ក្រគរ ខេត្ត​ពោធិ៍សាត់​។

លោក​វរសេនីយ៍​ទោ អេង សោភា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ត្រូវ​​កម្លាំង​សមត្ថ​កិច្ច​របស់​លោក​ស្រាវ​ជ្រាវ​ និង​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៤ នៅ​ក្នុង​ភូមិ​ស្ទឹង​ច្រាល ឃុំ​អូបាក់​រទេះ​ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ទៅ​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​លេខ​៦៦តព្រ ចុះ​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៤ របស់​លោក​ចៅ​ក្រម​សែម សក្តិកូឡា។

លោក​វរសេនីយ៍​ទោ អេង សោភា បាន​ឱ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​​​ជាមុខ​សញ្ញា​ចោរ​ប្លន់​យ៉ាង​សកម្ម​ដែល​បាន​រត់​គេច​ខ្លួន​ បន្ទាប់​ពី​សមត្ថ​កិច្ច​ចាប់​បាន​បក្ស​ពួក​​២នាក់​ ខណៈ​ដែល​ពួកគេ​ធ្វើ​សកម្ម​ភាព​ប្លន់​ម៉ូតូ​ម៉ាក​ស្គូពី​នៅ​ចំណុច​ផ្លូវ​លេខ​១៣៨ សង្កាត់​ផ្សារ​ដេប៉ូទី២ ខណ្ឌ​ទួលគោក​កាល​ពី​ថ្ងៃ​ទី​២៦​ វិច្ឆិកា ២០១៣៕