រាជធានីភ្នំពេញ ៖ សហព័ន្ធសហជីពកម្មករ និងលោកសង្ឃប្រមាណជា២០០នាក់បាននាំគ្នាដើរដង្ហែក្បួនមកមុខព្រះអង្គដងកើ
អុចធូបបួងសួងបង្ហោះប៉េងប៉ោង ដើម្បីស្វែងរកការអន្តរាគមន៍ឲ្យមានការដោះលែងជន២១នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តកំពង់ចាម និងការទាមទារដំឡើងប្រាក់ខែកម្មករ១៦០ដុល្លារ កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី១០ មករាឆ្នាំ២០១៤ ក្រោយពីពួកគេបើកកិច្ចប្រជុំពិភាក្សាគ្នានៅសណ្ឋាគារអ៊ឹមភឺរៀល ។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានឲ្យអ្នកសារព័ត៌មានដឹងថា គោលបំណងនៃការដើរដង្ហែក្បួននាព្រឹកថ្ងៃច័ន្ទនេះ គឺដើម្បីដាក់ញតិ្តស្វែងរកអន្តរាគមន៍ឲ្យមានការដោះលែងជនទាំង២១នាក់ ក្នុងនោះដូចជា រដ្ឋសភាជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី ស្ថាតទូតអាមេរិក ចិននិងសហគមអឺរ៉ុប ប៉ុន្តែពួកគេបំបែកជាក្រុមតូចៗមិនបណ្តាលឲ្យមានការកកស្ទះចរាចរណ៍នោះទេ ហើយពួកគេធ្វើពិធីសូត្រធម៌បួងសួងមុខព្រះអង្គដងកើរយៈពេលជិតកន្លះម៉ោងរួចបង្ហោះប៉េងប៉ោងតែម្តង ។
គួរបញ្ជាក់ថា ជនសង្ស័យ០២នាក់ឈ្មោះ ប៊ូ សារិទ្ធ ហៅទ្រី អាយុ២៩ឆ្នាំ និងឈ្មោះ យោន ជា ហៅចាន់ អាយុ១៧ឆ្នាំ ក្នុងចំណោម២៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ កុម្ភៈ ចេញដីកាបង្គាប់ឲ្យដោះលែង ហើយនៅព្រឹកថ្ងៃទី៨ កុម្ភៈអ្នកទាំងពីរត្រូវបានខាងពន្ធនាគារដោះលែងឲ្យមានសេរីភាពឡើងវិញហើយ ៕
ចែករំលែកព័តមាននេះ